ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលគួរស្រូវ ឬស្ត្រីទូលក្អម ព្រំប្រទល់រាជធានីភ្នំពេញ នឹងខេត្តកណ្តាល។
តាមប្រភពពីមន្ត្រីសាលាក្រុង សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគ្រប់យានដ្ឋាន ជួសជុលរថយន្តទាំងអស់ ត្រូវធ្វើការផ្លាស់ប្ដូរ ទៅនៅក្រៅក្រុង ដើម្បីបញ្ចៀសរាល់បញ្ហា ដែលអាចកើតមាន
ឡើង ។
មន្ត្រីសាលាក្រុងរូបនោះ បានបន្តថា កន្លងមក លោកប៉ា សុជាតិវង្ស ក៍ធ្លាប់បានអំពាវនាវ ដល់ម្ចាស់ឃ្លាំងនានា ឲ្យទៅនៅក្រៅក្រុងផងដែរ តែកាអំពាវនាវនោះ ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ។
បើតាម លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធា
នីភ្នំពេញបានឲ្យដឹងថា លោក ប៉ា សុជាតិវង្ស បានបញ្ចេញគំនិត តម្រង់ទិសមួយ ដោយចង់ឲ្យយានដ្ឋានជួសជុលរថយន្ត និងឃ្លាំងស្តុកទំនិញ ដែលនៅក្នុងក្រុងភ្នំពេញ ត្រូវប្ដូរចេញ ទៅជាយក្រុង។ លោក មាសភក្ដី បានថ្លែងបន្តថា៖ ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស គ្រាន់តែជាគោលបំណង នៃការតម្រង់ទិសសម្រាប់ថ្ងៃក្រោយ គឺមិនមែនជាបទបញ្ជា ដែលត្រូវតែអនុវត្តភ្លាមៗនោះទេ។
លោក ម៉េត មាសភក្ដី បន្តថា លោក ប៉ា សុជាតិវង្ស ចង់ដកឃ្លាំងស្តុកទំនិញ ទៅជាយក្រុង ព្រោះការសង់ឃ្លាំងទាំងនោះ ត្រូវការដីធំ និងបានធ្វើឲ្យ រថយន្តដឹកទំនិញធំៗ មិនត្រូវបើកចូលក្នុងក្រុង ដែលជាកត្តាមួយផ្នែក ធ្វើឲ្យកកស្ទះចរាចរណ៍។
ចំពោះយានដ្ឋានជួសជុលរថយន្ត ត្រូវបាន លោក ម៉េត មាសភក្ដី ពន្យល់ថា សកម្មភាពជួសជុលរថយន្ត របស់យានដ្ឋានមួយចំនួន នៅក្នុងក្រុង បានរំខានជាសំឡេង និងមានបញ្ចេញជាតិពុល បង្កការរំខានដល់អ្នកនៅជិតខាងយានដ្ឋាន ដែលអភិបាលរាជធានី ចង់ជំរុញឲ្យដកចេញទៅជាយក្រុង។ លោកបន្ថែមថា យានដ្ឋានមួយចំនួន ដោយសារតែកន្លែងតូច បានធ្វើឲ្យរថយន្តដែលត្រូវយកមកជួសជុល ត្រូវចតនៅផ្លូវសាធារណៈ ដែលជាផ្នែកមួយ នៃបញ្ហាកកស្ទះចរាចរណ៍។
ពាក់ព័ន្ធការលិចឭ បញ្ជារបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឲ្យគ្រប់យានដ្ឋាន ជួសជុលរថយន្តទាំងអស់ ផ្លាស់ទៅនៅក្រៅក្រុង ត្រូវបានម្ចាស់យានដ្ឋានជួសជុលរថយន្ត មួយចំនួន នាំគ្នារិះគន់ថា លោក ប៉ា សុជាតិវង្ស ចេះតែពីអង្គុយរកនិក បន្តិចថា រុញឃ្លាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ ឲ្យទៅនៅជាយក្រុង បន្ទាប់មកថា ទូរ ATM មិនអាចឲ្យមាន នៅតាមទីសាធារណៈ នៅក្នុងរាជធានីភ្នំពេញទេ នាំឲ្យកើតមាន ភាពអសន្តិសុខ ឥឡូវឮថា បញ្ជាឲ្យយានដ្ឋានជួសជុលរថយន្ត ទាំងអស់ទៅនៅក្រៅក្រុង មិនដឹងថា ការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញរូបនេះ គិតឃើញយ៉ាងមិច ដូចជាគ្មានមូដ្ឋាន ច្បាស់លាស់សោះ។
ម្ចាស់យាយដ្ឋានទាំងនោះ បន្តរិះគន់ទៀតថា លោក ប៉ា សុជាតិវង្ស មើលឃើញតែមួយជ្រុងតូច ថាការកកស្ទះ បណ្ដាលមកពី រថយន្តយកមកជួលជុល ដាក់លើផ្លូវ តែលោក ប៉ា សុជាតិវង្ស មើលមិនឃើញ ពីបញ្ហាអ្នកមានលុយ មានអំណាចមួយចំនួន ដែលជាម្ចាស់ហាងផឹកស៊ី ឬ ម្ចាស់ភោជនីយដ្ឋា យកផ្លូវសាធារណៈ ទៅធ្វើអាជីវកម្ម ដាក់រថយន្តពេញផ្លូវ ដែរធើឲ្យកកស្ទះរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ ធ្វើដំណើតាមផ្លូវ មានការធុញទ្រាន់ នឹងការកកស្ទះនេះផងដែរ។ ហើយបានរអូរទាំថា ទាំងនេះកើតមកពី អំពើពុករលួយ។
មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកការពន្យល់បំភ្លឺ ពីលោក ប៉ា សុជាតិវង្ស បាននោះទេ នៅពេលនេះ អង្គភាពយើងរងចាំ ការបកស្រាយពន្យល់ បន្ថែមនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់