អុញនោះ កក្រើកទៀតហើយ ឧកញ៉ា លី សេងឃាង នឹងជំទាវ សៀង ចាន់ហេង ទាស់ដណ្ដើមដីគ្នា ចាំមើលនណាឈ្នះ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តកណ្តាល ៖ ថ្មីៗនេះ បញ្ហាទំនាស់ដីធ្លី រវាងជំទាវ សៀង ចាន់ហេង នឹងលោក ឧកញ៉ា លី សេងឃាង បានផ្ទុះឡើង ឭលាន់ដូចរន្ទះកក្រើក ផ្អើអស់មជ្ឈដ្ឋាននានា ហើយក៍ត្រូវបាន កាសែត នឹងគេហទំព័រ ក្នុងស្រុកជាច្រើន បានធ្វើការចេញផ្សាយ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជំទាវ នឹងឧកញ៉ា កំពុងបញ្ចេញអំណាចដាក់គ្នានេះ។

ពាក់ព័ន្ធកេណីខាងលើ ប្រជាពលរដ្ឋ បានលើកឡើងថា៖ ជំទាវ សៀង ចាន់​ហេង ដែល​ល្បីល្បាញ ​ខាង​រំលោភយក​ដីធ្លី ប្រជាពលរដ្ឋ​នោះ ពេលនេះ ​កំពង់តែ​ធ្វើឲ្យបាត់បង់ ប្រជា​ប្រី​យ​ភាព ​គ​ណះ​បក្ខ​ប្រជាជន កម្ពុជា ​ក្នុង​ខេត្ត​កណ្ដាល ​ធ្លាក់ចុះយ៉ាង​ពេញបន្ទុក​ទៀត ហើយ​…​មិនតែប៉ុណ្ណោះ ​ឥឡូវនេះ​ បែជាផ្ទុះរឿង យកគ្រឿងចក្រ ទៅ​ឈូសកកាយ ​លល​ដីដែកំពុងមានទំនាស់ ជាមួយលោក ឧ​ញ៉ា លី សេង​ឃាង ទាំង​កម្រោល ដូចជាប្រទេសគ្មានច្បាប់។

​ថ្មីៗ​នេះ ក្រុម​ប្រជាពលរដ្ឋ​ បាន​ប្រត្តិកម្ម​ ធ្វើការ​តិះ​យ៉ាងខ្លាំង ​ទៅលើ​ទង្វើ​​ របស់​ក្រុមហ៊ុន ​ជំទាវ​ សៀង ចាន់​ហេង ថា៖ បាន​កំពង់តែ​ប្រើ​អំណាច​ព្រៃ ​មក​រំលោភ​យក​ដីស្រែ​ប្រជាពលរដ្ឋ និងកម្មសិទ្ធិ​ដីធ្លី​ របស់​លោក ឧកញ៉ា លី សេង​ឃាង ទាំង​កម្រោល​ យ៉ាង​គឃ្លើន​បំផុត ! ។

ហើយមិនតែប៉ុណ្ណោះ ក្រុមប្រជាពលរដ្ឋ ​បានបន្តថា៖ ​កន្លងមក គឺ ជំទាវ សៀង ចាន់​ហេង ធ្លាប់បាន​ដើរ​អួតអាង​ ដោយយកឈ្មោះ​ សម្ដេចតេជោ ហ៊ុន សែន ថាជា ដន្លង បានយក​ទៅ​កាង ​ការពារ​មុខរបរ​រកស៊ី នឹង​ការរំលោភ​ដីធ្លី​ខុសច្បាប់ ហើយ​គំរាម​មន្ត្រី អាជ្ញាធរ មិន​អោយ​លូកដៃ ​ជួយ​ក្រុម​ប្រជាពលរដ្ឋ​ រងគ្រោះ​ជា​ម្ចាស់​ដី​កម្មសិទ្ធិ​ពិតប្រាកដ នៅ​តំបន់ ទំនប់ ៩៤ ភូមិ​អំពឹល​ព្រៃ (​តំបន់​ភូមិ​ទួល​តា​ម៉ក់ )​ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ផងដែរ​។​

​ ពាកើព័ន្ធក្នុងរភងនេះ ពីមជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ ពិតជា​មាន​អត្តសញ្ញាណ ឫ​មាន​ប្លង់​ត្រឹមត្រូវ​នោះ គួរតែ​យក​ចេញ​មក ​ប្រឈម​ដោះស្រាយ​គ្នា​ នូវ​ចំពោះ​មុខ​ច្បាប់​ មិនមែន​មក​លួច​ធ្វើ​សកម្មភាព​ ដាក់​គ្រឿងចក្រ​ លួច​ឈូសឆាយ​ រំលោភ​លើ​ដី​កម្មសិទ្ធិ​ របស់​អ្នកដទៃ បែបនេះទេ ។

ប្រភពពីក្រុមប្រជាពលរដ្ឋ បានអះអាងថា នេះជាដី​កម្មសិទ្ធិ​ ពិតប្រាកដ​ របស់​លោក​ ឧកញ៉ា លី សេង​ឃាង ដែល​បាន​ទិញដូរ​ ពី​ក្រុម​ប្រជាពលរដ្ឋ​ផ្ទាល់ ស្រប​ច្បាប់​ដែល​មាន​ទាំង​លិខិត​ស្នាម ​ចុះហត្ថលេខា​ផ្ដិតមេដៃ​ លើ​លិខិត​លក់​ទិញ ទទួលខុសត្រូវ​ដឹង​ឭ​ ជាមួយ​ក្រុម​អាជ្ញាធរ​ តាម​ផ្លូវច្បាប់​ផងដែរ ។​

​បើ​តាម​តំណាង​ក្រុមហ៊ុន​ លោក ឧកញ៉ា លី សេង​ឃាង ក៏​បាន​បង្ហាញ ឯកសារ លក់​ទិញ​ដូរ និង​ការអះអាង​ស្រដៀង​គ្នា និង ប្រជាពលរដ្ឋ​រងគ្រោះ​ផងដែរ​ថា ៖ គឺ​ខាង​ក្រុមហ៊ុន​ ពិតជា​បាន​ចំណាយ​ថវិកា​ យ៉ាង​ច្រើន​ក្នុង​ការជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និងប្រាកដ​ជា​បាន​ទិញ​ដី​ កម្មសិទ្ធិ​នោះ​ ពី​ប្រជាពលរដ្ឋ​ ពិត​ដូច​ជា​ការអះអាង ​របស់​ប្រជា​ពលរដ្ឋ​ ពិតប្រាកដ​មែន​។ ​ហើយក៏ មិនមែន​យក​អំណាច​បុណ្យស័ក្ដិ​ ជាធំ​បុគ្គល​ទៅ​ប្រើ​គំរាម​ក្រុម​អាជ្ញាធរ យក​អំណាច​លុយ​ ទៅ​ទិញ​ក្បាល​ភូមិ ឃុំ ប៉ុស្ដិ​រដ្ឋបាល អាជ្ញាធរ​ភូមិបាល ស្រុក ខេត្ត​ថា ៖ ជាឧិកា​សពុករលួយ ​រកលុយ​ដើម្បី​អោយ​ក្រូ​ម៉េឯ​កសារខុសច្បាប់​ ទៅ​រំលោភ​យក​ដីធ្លី​ របស់​ប្រជាពលរដ្ឋ​ ដូចជា​ក្រុម​ឈ្មួញ​មួយចំនួន ​ដែល​កំពង់តែ​រំលោភ បំពាន​នោះទេ ។​

​ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា​៖ រឿង​ដីធ្លី​ប្រជាពលរដ្ឋ​រងគ្រោះ​ ក្នុង​តំបន់​ទំនប់ ៩៤ ក្នុងភូមិ​អំពឹល​ព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ​គឺ​ធ្លាប់​មាន​ការ​រងគ្រោះ ដោយជំទាវដ៍មានអំណាចរូបនេះ រំលោភ​យក​ដីស្រែ​ កម្ម​សិទ្ធ រ​បស់​ក្រុម​ប្រជាពលរដ្ឋ​ ​ជា​យូរ​ឆ្នាំ​មក​ហើយ​ តាំងពី​អំឡុង​ឆ្នាំ ២០០០, ២០០៥ ​មកម្ល៉េះ ប៉ុន្ដែ​ទំនាស់​នោះ​ មិន​ត្រូវបាន​ដោះស្រាយ ​ទេ​ដោយសារតែ​ អំពើពុករលួយ​ ជាប់​ងាង​ ទទួល​លុយ​សូកប៉ាន់​ ពី​មេ​ឈ្មួញ និងមន្ត្រី​ធំ​មាន​អំណាច​ នូវ​ពីក្រោយ​ផង​នោះ​ បាន​ធ្វើអោយ​ក្រុម​អាជ្ញាធរ ​ដែនដី ឃុំ ស្រុក​ មួយចំនួន​នោះ​ បាន​ក្លាយទៅជា​អាយ៉ង​ដាច់​ថ្លៃ​ ក្នុង​ការបំរើ​ផលប្រយោជន៏​បុគ្គល​។​

​ពាក់ព័ន្ធទំការរឿងហេតុខាងលើ CSN មិនអាចស្វែងរកកាបំភ្លឺ ​ជំទាវ សៀង ចាន់​ហេង បានឡើយ​ រហូតមកទល់ពេលនេះ អង្គភាពយើងរង់ចាំការបកស្រាយ ពីក្រុមហ៊ុន ទំទាវ សៀង ចាន់ហេង នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author