ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
បន្ទាយមានជ័យ ៖ ប្រភពពីអតីតមន្ត្រីគយ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានទម្លាយ ភាពមិនប្រក្រតី របស់លោក ហ៊ុយ សុជាតិ មេគយការិយាល័យ ច្រកទ្វារអន្តរ
ជាតិ ក្រុងប៉ោយប៉ែត ឲ្យបានដឹងថា៖ ឈ្មួញធំតូច មួយ
ចំនួន បានរអ៊ួរទាំថា កន្លងមក មេគយឡើងថ្មី ហ៊ុយ សុជាតិ ប្រើស្ទីលគោះថ្លៃបាយទឹក ក្នុងការចចារស្គាល់គ្នា ជាដំបូង តំលៃថ្លៃបាយទឹក គឺខ្ពស់ណាស់ គ្រាន់តែថ្លៃបាយ ១ពេល និងខារ៉ាអូខេ ១យប់ អស់ជិត១ម៉ឺនដុល្លារ វាជារឿង ដែលមិនគួរឲ្យជឿង ទាល់តែសោះ។
ក្នុងរយៈពេលជាងមួយឆ្នាំនេះ គេនៅពុំទាន់ដឹងទេថា លោក ហ៊ុយ សុជាតិ មេករិយាល័គយ នឹងរដ្ឋាក ច្រកអន្តរជាតិប៉ោយប៉ែត ត្រូវប៉ាន់បានប៉ុន្មានម៉ឺនដុល្លារទេ ក្នុង១ខែៗ បើគ្រាន់តែចៃគយនៅទីនោះ ក៍មានឡានសេរីទំនើបៗ ជិះផងដែរ ទាំងនេះ គេសង្ស័យថា កើតមកពីអំពើពុលរលួយយ៉ាងពេញបន្ទក់ តាមរយៈឃុបឃិត ជាមួយឈ្មួញទុច្ចរិត បើកដៃឲ្យឈ្មួញនាំទំនិញចូលដោយ បង់ពន្ធមិនគ្រប់ ទំនិញបង្កប់ នឹងទំនិញខុស
ច្បាប់ជាច្រើន ចូលមកក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
មានជ័យ នាពេបច្ចុប្បន្ននេះ។
ប្រភពីផ្ទៃក្នុងការិយាល័យគយ ដែលមិនពេញចិត្តការដឹងនាំ មេគយ ហ៊ុយ សុជាតិ បានលួចខ្សឹប នឹងទម្លាយឲ្យដឹងថា៖ រាល់ទំនិញដែលឈ្មួញដឹកចូលមក ហើយត្រូវបានម្ចាស់ទំនិញ រត់យកឯកសា ទៅខាងឲ្យមន្ត្រីគយពិនិត្យ ទោះទំនិញទាំងនោះ ស្របច្បាប់ក៍ដោយ ក៍ត្រូវបានខាងមន្ត្រីគយពិនិត្យឯកសា ថាខុសនេះ ខុសនោះ មិនចេះចប់ មិនចេះហើយទេ បើគ្មានលុយសម្រាប់បាយទឺក ចាប់ពី ៥០០ ដុល្លារ តាមទំនិញតិចឬច្រើន។
រាល់ទំនិញធំៗ បើមានឈ្មួញ មកទំនាក់ទំនង នាំចូល
៥០០០តោន ត្រូវបាន លោក ហ៊ុយ សុជាតិ មេការិយាកាល័យគយ រាយការណ៍ទៅមេលើ គ្រប់ចំនួន តែប្រាប់ឈ្មួញ ឲ្យនាំចួល ៧០០០តោនមក ២០០តោនសម្រាប់ដោះស្រាយលុយបាយទឹក នឹងចែកបក្ខពួករបស់ខ្លួន ដាកហោប៉ៅធ្វើមានធ្វើបានរៀងៗខ្លួន។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត បានរំពឹងទុកថា លោក ហ៊ុយ សុជាតិ ប្រហែលជាមិនហ៊ាន ធ្វើបាបកម្មករអូសរទេះយ៉ាងកំរោល ដូចអ្វីដែលលោក ឈួន ហៃ ប្រព្រឹត្តនាពេលកន្លងមកនោះទេ បើទោះបីជាលោក ហ៊ុយ សុជាតិ បន្តអាជីពពុករលួយ ពីលោក ឈួន ហៃ ក៏ដោយ ក៏ត្រូវមានការយោគយល់ខ្លះៗ ដល់ប្រជាពលរដ្ឋក្រីក្រជាកម្មករអូសរទេះខ្លះផង។
តែការរំពិងទុករបស់ប្រជាពលរដ្ឋ ត្រូបានរលាយអស់ ក្រោយពេលលោក ហ៊ុយ សុជាតិ ចូលកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករ ជំនួសលោក ឈួន ហៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ រួចមក មិន
ទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយ អំពើពុក
រលួយ ព្រមទាំងមានការដោះ ដូរមន្ត្រីព្រោងព្រាត តាមតែទំនើងចិត្តរបស់លោក ហ៊ុយ សុជាតិ ដោយមិនឆ្លងយោបល់ថ្នាក់លើឡើយ។
មន្ត្រីគយមួយចំនួន បានលួចបង្ហើប ឲ្យដឹងថា ប្រធានការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត ពួកគេតែង
តែឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោ
ជន៍ ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការរិះគន់ ពីប្រជាពលរដ្ឋ នឹងការចេញផ្សាយអ្វីទាំងអស់ ហើយតែងតែ ឃុបឃិតបើកដៃឱ្យ ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញខុស
ច្បាប់ និងកែបន្លំប្រភេទទំនិញ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ រាប់សិបលានដុល្លារអាមេរីក ក្នុងមួយឆ្នាំៗ។
ជាងនេះទៅទៀត ក្រោយពេលទទួលបានតំណែង ជាមេគយប្រចាំច្រក ប៉ោយប៉ែតរួចមក លោក ហ៊ុយ សុជាតិ បានពង្រឹងអំណាច ដើម្បីប្រព្រឹត្តអំពើពុករលួយប្រមូលលុយ ដោយដាក់ឲ្យបក្ខពួកខ្លួនកាន់ ងាយស្រួល បិទបាំងអំពើពុករលួយ ហើយបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន នឹងលោក គុណ ញឹម ជាអគ្គនាយកនៃអគ្គ
នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលង សកម្មភាព របស់មេគយ ហ៊ុយ សុជាតិ នេះទាល់តែសោះ។
ពាក់ព័ន្ធទំនិញគេចពន្ធ ទំនិញបង្កប់ នឹងទំនិញខុស
ច្បាប់ជាច្រើន កំពុងលំហូចូល យ៉ាងគគ្រិកគគ្រេង រៀងរាល់យប់ បង្កប់តាមរថយន្តក្រុង អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ហ៊ុយ មេគយ ប៉ោយប៉ែតបានទេ ដោយទូរស័ព្ទទៅ លោក ហ៊ុយ សុជាតិ លើកនិយាយហើយ ពេលដឹងថាជាអ្នកព័ត៌មានបិទទៅវិញ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយ
ចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់
















