ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មានឍ នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍ បឋមរបស់ឯកឧត្តម ហ៊ូ វ៉ាន់នី ស្នងការនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២ នឹង៣០នាទី កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កំរិតស្រាល បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងសៀមរាប ចុះបង្រ្កាបកន្លែងលក់ឆ្នោត (កតកន្ទុយលេខ)ខុសច្បាប់ ចំនួនពីរទីតាំង ទីតាំងទី១ ស្ថិតនៅចំណុចក្រុមទី៧ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្នុងការប្រតិបត្តិការបង្ក្រាប ទីតាំងល្បែងស៊ីសង លក់ឆ្នោត កត់កន្ទុយលេខខាងលើ សមត្ថកិច្ច បានឃាត់ខ្លួនមេឆ្នោត ចំនួន០២នាក់ ម្ចាស់ទីតាំងទី១ ឈ្មោះ លុយ សុខារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមេឆ្នោត (កត់កន្ទុយលេខ) មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ដកហូតវត្ថុតាងរួមមាន៖ IPad ពណ៌ស ចំនួនមួយគ្រឿង ម៉ាស៉ីនគិតលេខ ចំនួនមួយគ្រឿង ទូរស័ព្ទដៃម៉ាកសាំស៊ុង ពណ៌ស ចំនួនមួយគ្រឿង ក្រដាសកត់លេខឆ្នោតសៀម ចំនួនពីរសន្លឹក សៀវភៅសំរាប់កត់លេខឆ្នោតចំនួនពីរក្បាល នឹងប្រាក់ចំនួន៣០ម៉ឺនរៀល។
ទីតាំងទី២ ស្ថិតនៅក្នុងបរិវេណ មណ្ឌលកំសាន្តថប់ថោន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ម្ចាស់ទីតាំងឈ្មោះ ឃាង ចន្ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេឆ្នោត (កត់កន្ទុយលេខ) ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ដកហូតវត្ថុតាងរួមមាន៖ សៀវភៅកត់កន្ទុយលេខ ចំនួនបីក្បាល ម៉ាស៉ីនគិតលេខ ចំនួនមួយគ្រឿង លុយខ្មែរចំនួន២៦ម៉ឺនរៀល លុយដុល្លារចំនួន២៤ដុល្លារ ទូរស័ព្ទមួយគ្រឿង ម៉ាកIPhone6ពណ៌
ទឹកមាស។
ក្នុងការបង្ក្រាប ល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ក៍ដូចមជ្ឈដ្ឋាននានា បានសម្ដែងការគាំទ្រយ៉ាងខ្លាំង នឹងសង្ឃឹមថា ឯកឧត្តម ឧត្តសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ដឹកនាំមន្ត្រីក្រោមឱវាទ បន្តបង្ក្រាបនឹងទប់ស្កាត់ រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងកើតមាន នៅក្នុងខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
គួរបញ្ជាក់ផងដែលថា ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ជាច្រើន រស់នៅខេត្តសៀមរាប បាននឹងកំពុងរង់ចាំមើលថាតើ ឯកឧត្តម ឃឹម ប៉ុនសុង អភិបាលនៃគណៈអភិបាលខេត្ត នឹងឯកឧត្តម ហ៊ូ វ៉ាន់នី ស្នងការនគរបាល ខេត្តសៀមរាប មានវិធានការបែបណា ទៅលើទីតាំងល្បែងស៊ីសង បៀរ អាប៉ោង ដ៍ធំដំុះស្លែមួយកន្លែង របស់ម្ចាស់ឈ្មោះ « ភា » ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឬមួយបង្ក្រាប បានតែកន្លែងតូចតាច ប៉ុណ្ណោះ។
ប្រភពបាបញ្ជាក់ថា នេះមិនបាច់និយាយពីលោក សូ ប្លាតុង អភិបាលក្រុង នឹងលោក រ៉ា នាយប៉ុស្ដិ៍ នគរបាលរដ្ឋបាល សង្កាត់ស្លក្រាមទេ ព្រោះអ្នកទាំងពីរ នៅមូលដ្ឋាន គឺដឹងច្បាស់ហើយ។ ហេតុនេះមានតែ លោក ឃឹម ប៉ុនសុង អភិបាលខេត្តទេ ដែលជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើស គ្រប់ប្រភេទ មេត្តាចាត់វិធានការជាបន្ទាន់ផង កំឲ្យមានពាក្យរិះគន់ថា បានទទួលសំណូក ពីមេល្បែងឈ្មោះ ភា យ៉ាងក្រាស់ក្រែលហើយ បានជាគ្មានការបង្ក្រាប បែជារក្សាទុក ថ្នូរទៅនឹងផលប្រយោជន៍ ផ្គើនទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ បាត់ជំនឿទុកចិត្ត ក្នុងការដឹងនាំ របស់ថ្នាក់ខេត្ត មិនតែប៉ុណ្ណោះ ក៍ដូចនឹងកំពុង ហែកបំផ្លាញ សន្លឹកឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជាផងដែរ។
មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកសុំការការពន្យល់ ពីឯឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តបានទេ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរងើចាំការបកស្រាយពន្យល់ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់


















