បែកធ្លាយភាពមិនប្រក្រតី របស់លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តបន្ទាយមានជ័យ មានការធូរលុងទៅលើឈ្មួញនាំជ្រូកចូល

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

បន្ទាយមានជ័យ ៖ បច្ចុប្បន្ន ការលំហូចូល ជ្រូករស់ មាន់រស់ ពីប្រទេសវៀតណាម នឹងប្រទេសថៃ រាប់សិបក្បាលក្នុង១ថ្ងៃៗ ក្នុងនោះ មានឈ្មួញស្របច្បាប់ នឹងឈ្មួញលោតឆ័ត្រផងដែរ ទាំងនេះមហាជន បានដាក់ការសង្ស័យថា មានការត្រូវរ៉ូវគ្នា រវាងឈ្មួញ នឹងស្ថាប័នពាក់ព័ន្ធ ប្រចាំច្រករបៀង នឹងច្រកអន្តរជាតិនិមួយៗ
នៅតាមព្រំដែន កម្ពុជា -ថៃ ទើបគ្មានការត្រួតពិនិត្យអ្វីទាំងអស់ ជាថ្នូរទៅនឹងផលប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ ទៅតាមតួនាទី នឹងជំនាញរៀងៗខ្លួន។

ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៧នេះ ជ្រូករស់ជិត១០០ក្បាល ដែលក្រុមហ៊ុន« វ៉ាយ ខេ អឹម» នាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការទទួលស្គាល់នឹងអនុញ្ញាត ពីលោក ថេង សេងហ៊ត់ ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ជាអ្នកអនុញ្ញាត ឲ្យនាំចូលមក ខេត្តបន្ទាយមានជ័យ ដោយឆ្លងកាត់ ជាច្រើនខេត្ត ត្រូវបានកម្លាំងនគរបាល សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ត្រួតពិនិត្យ ឃើញលើស ពីលិខិតអនុញ្ញាត ជាច្រើនក្បាល។

នៅរសៀលថ្ងៃទី២២ ខែ ឧសភា មន្ត្រីនគរបាលសេដ្ឋកិច្ច បានប្រាប់ថា កាលពី ថ្ងៃទី២១ មានករណី ឃាត់រថយន្តដឹកជ្រូក ចំនួន២គ្រឿង របស់ក្រុមហ៊ុន« វ៉ាយ ខេ អឺម »នឹងក្រមហ៊ុន «ដានីដេង» ដើម្បីធ្វើការ ត្រួតពិនិត្យពិតមែន ស្ថិតភូមិភូមិស្នូលទ្រែត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ដោយមានឈ្មួញម្នាក់ រកស៊ីដឹកជ្រូកពីប្រទេសវៀតណាម ចូលមកខេត្តបន្ទាយមានជ័យដូចគ្នា បានមកប្តឹង មកកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យថា៖ ក្រុមហ៊ុនវាយ ខេ អឹម « WKM »និងក្រុមហ៊ុន « ដានីដេង » ដឹកជ្រូកពីប្រទេសវៀតណាម ចូលខេត្តបន្ទាយមានជ័យ ដឹកលើសច្បាប់នាំចូល ដែលមានការ ឃុបឃិត ជាមួយមន្ត្រីជំនាញបសុព្យាបាល ចាប់ពីខេត្តត្បូងឃ្មុំ រហូតខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៧ថា៖ ជ្រូកដែលនាំចូល ដឹកតាមរថយន្ត២គ្រឿងនេះ គឺមានច្បាប់ពីជំនាញត្រឹមត្រូវ ក្នុងច្បាប់ក្រុមហ៊ុន វ៉ាយ ខេ អឹម ( YKM ) ដឹកចំនួន៤០ក្បាល និងក្រុមហ៊ុន « ដានីដេង » ដឹកចំនួន៣៥ក្បាល សរុបចំនួន៧៥ក្បាល ក្រោយពីធ្វើកាត្រួតពិនិត្យ ឃើញថាក្រុមហ៊ុននេះ ដឹកលើសពីច្បាប់អនុញ្ញាតទៅដល់២០ក្បាល។

លោកបានបញ្ជាក់ថា៖ តាមច្បាប់អនុក្រឹត លេខ១៦ មន្ត្រីជំនាញ ត្រូវផាកវិន័យ ទៅលើកការដឹកលើសច្បាប់កំណត់ វិន័យជាទឹកប្រាក់ ពី១លាន ទៅ៥លានរៀល ។ ក៍ប៉ុន្តែ មានការយោគយល់ លើកទី១ គឺផាកវិន័យ ត្រឹមតែ២លាន ៥សែនរៀល និងឲ្យធ្វើកិច្ចសន្យា មិនឲ្យដឹកលើសតទៅទៀត។ តែគួឲ្យស្ដាយលោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តបន្ទាយមានជ័យ ពេលអង្គភាព CSN យើង សួពីភាពអសកម្មរបស់លោក ដែលមិនបានធ្វើការត្រួតពិនិត្យ មុនអនុញ្ញាតឲ្យចូល គឺលោក ហ៊ុន ទូច មិនបានឆ្លើយ
តបទេ គឺមានការលាក់បាំង សង្ស័យមានពាក់ព័ន្ធ នឹងផលប្រយោជន៍ លាភសក្ការៈ ជាមួយក្រុមហ៊ុន ទាំងនោះហើយ បានជាក្ដៅស្លឹកត្រចៀក ជះកំហឹងមកលើអ្នកសារព័ត៌មាន ដែលកំពុងសុំការបំភ្លឺ ហើយបិទទូរស័ព្ទតែម្ដង។

ពាក់ព័ន្ធភាពមិនប្រក្រតីខាងលើ លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តបន្ទាយមានជ័យ ត្រូវបានមតិមហាជន លើកឡើងថា ការផាកវិន័យខាងលើនេះ ប្រហែលជាលោក ហ៊ុយ ទូច ធ្វើទាំងបង្ខំចិត្តទេ បើចេះអនុវត្តន៍ ទៅតាមតួនាទីនោះ មិនចាំបាច់ មានការបែកធ្លាយ រហូតមានការបង្ក្រាប ពីកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចឡើយ។ ហើយគេក៍មិនជឿថា លោក ហ៊ុយ ទូច មិនដឹងថាជ្រូកទាំងនេះ ត្រូវបានឈ្មួញ ដឹកលើសចំនួននោះទេ ព្រោះគ្មានឈ្មួញណាម្នាក់ ហ៊ានថ្លើមធំរំលងលោកឡើយ។

ដោយមានការលំហូចូល ជ្រូករស់ពីប្រទេសថៃ នឹងប្រទេសវៀតណាម ចូលមកកម្ពុជា យ៉ាងគគ្រិកគគ្រេង ជារៀងរាល់ថ្ងៃនេះ ប្រជាពលរដ្ឋមានការសង្ស័យថា មានការឃុបឃិត នឹងបើកដៃ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ នៅតាមបណ្ដាលច្រកនិមួយៗ ជាពិសេស ដូចករណីខាងលើនេះ បើគ្មានការបែកធ្លាយ ក៍មិនអាចដឹង ពីភាពមិនប្រក្រតី របស់លោក ថេង សេងហ៊ត់ ប្រធានការិយា
ល័យ ផលិតកម្មបសុព្យាបាល ខេត្តត្បូងឃ្មុំ នឹងលោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តបន្ទាយទេ។

ប្រជាពលរដ្ឋបានលើកឡើងថា? សកម្មភាពទាំងនេះ មិនដឹងថាកើតមាន តាំងពីពេលណាមក ហេតុនេះ មានតែ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទទេ សូមចាត់វិធានការរិតបណ្ដឹង ទៅលើការនាំចូល សត្វជ្រូករស់ ពីប្រទេសវៀតណាម នឹងប្រទេសថៃ ជាបន្ទាន់ផង វាជាហេតុ ធ្វើឲ្យប៉ះពាល់ទៅដល់ផលិតកម្ម ការជញ្ចឹមជ្រូក ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋ ក៍មានការភ័យខ្លាច គ្រប់ៗគ្នាផងដែល ខណៈសត្វជ្រូកទាំងនោះ ត្រូវបានឈ្មួញចែកចាយបន្ត ទៅតាមទីផ្សារនានា ក្នុងប្រទេសកម្ពុជា មិន
ដឹងថា សត្វទាំងនោះ មានជំងឺឬអត់នោះទេ ហើយម៉្យាងទៀត គឺសារធាតុគីមីតែម្ដង ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទានផងដែរ។

ពាក់ព័ន្ធករណី នាំជ្រូកពីប្រទេសវៀតណាម ចូលមកខេត្រត្បូងឃ្មុំ ឆ្ពោះមកខេត្តបន្ទាយមានជ័យ ដោយមានការបន្លំ ដឹកលើសចំនួនខាងលើ ត្រូវបានមហាជន ចោទប្រកាន់ថា ជាបើកដៃពីប្រធានៗ ការិយាល័យ នឹងជាកាឃុបឃិត ជាមួយឈ្មួញ ឲ្យកើតមានបទល្មើស នាំជ្រូករស់ចូលគេចគន្ធ ធ្វើឲ្យបាត់ចំណូពន្ធ ថវិការដ្ឋ រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ ហើយប្រាក់ទាំងនោះ ត្រូវបានធ្លាក់ចូល ទៅក្នុងហោប៉ៅ មន្ត្រីៗជំនាញ នឹងឈ្មួញទុច្ចរិត ទាំងនោះ។

ទម្ទឹមនឹងនេះ ក៍មានការលើកឡើ ពីមន្ត្រីរាជការមួយចំនួន នៅខេត្តបន្ទាយមានជ័យ ផងដែលថា ករណីមិនប្រក្រតីខាងលើនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ មិនគួមើលរំលង ភាពអសកម្ម របស់មន្ត្រីជើង១០ទាំងនោះទេ គួតែដាក់ការសើបអង្កេត ទៅលើប្រធានការិយាល័យទាំងនោះ ជាបន្ទាន់ផង កំឲ្យកន្ទេលធំបន្លំដេកតទៅទៀត។

​តែទោះយ៉ាងណា អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីខាងតំណាងក្រុមហ៊ុន « វ៉យ ខេ អឹម »នឹងលោក ថេង សេងហ៊ត់ ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល ខេត្តត្បូងឃ្មុំ បានទេថ្ងៃនេះ ដោយអង្គភាព CSN គ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: