ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តកែប ៖ យោងតាមប្រភព ព័ត៌មានក្នុងស្រុក បានចេញផ្សាយឲ្យដឹងថា លោក ឧត្តមសេនីយ៍ទោ អ៊ឹង សំអុល ស្នងការដ្ឋាន នគរបាលខេត្តកែប ត្រូវបានក្រុមមន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកែប បានរួមគ្នាផ្តិតស្នាមមេដៃ ដាក់ពាក្យប្តឹង គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ទាមទារឲ្យមានការដកហូតតំណែង លោកស្នងការ ជាមេរបស់ខ្លួន ចេញពីស្នងការដ្ឋាន នគរបាលខេត្តកែប ក្រោមការចោទប្រកាន់ថា ដឹកនាំការងារ ប្រកបដោយអំពើពុករលួយ និងបក្ខពួកនិយម នេះជាប្រភពពីក្រុមមន្ត្រី នគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកែប។
ប្រភពពីក្រុមមន្ត្រី នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែប ត្រូវជាកូនចៅ ក្រោមឱវាទរបស់លោក ឧត្តមសេនីយ៍ទោ អ៊ឹង សំអុល ជាស្នងការ បានរៀបរាប់ឲ្យដឹងថា? ក្រោមការដឹកនាំ របស់លោកស្នងការ អ៊ឹង សំអុល គឺមានការគំរាមកំហែង គាបសង្កត់ ទៅលើថ្នាក់ស្នងការរង រហូតដល់ប៉ុស្តិ៍ នគរបាលរដ្ឋបាល រួមទាំងប្រើពាក្យសម្តីអសីលធម៌ ជេរប្រមាថ ទៅលើកូនចៅ ក្រោមឱវាទមិនសំចៃមាត់ ។ ការដំឡើងឋានន្តរស័ក្តិ មន្ត្រីក្រោមឱវាទ និងការជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារនគរបាលពលី ឬមានគ្រោះថ្នាក់ផ្សេងៗ… ពោរពេញដោយបក្ខពួកនិយម ។ លុយរាប់លានរៀល ដែលក្រសួងផ្តល់មកសម្រាប់បើកវគ្គរៀនសូត្រ បណ្តុះបណ្តាល ដល់កងកម្លាំង នគរបាល ហ្វឹកហ្វឺន មិនដឹងបាត់ទៅណា សូម្បីតែទឹកសុទ្ធ ក៏កងកម្លាំង មិនបានហូបផង ឃើញតែមន្ត្រីជំនិត លោកស្នងការ ជួយចុះហត្ថលេខា ចំណាយលុយរហូត… ។
ពាក់ព័ន្ធនឹងការប្តឹងចោទប្រកាន់ ពីសំណាក់ក្រុមមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តខេត្តកែប អង្គភាព CSN មិនទាន់អាចសុំការបំភ្លឺ បញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ឹង សំអុល នាយនគរបាលជាតិ ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អត្តលេខ០៤៣៨ បានទេថ្ងៃនេះ អង្គភាពយើងរងចាំ ការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់













