8 ចំនុច​ដើម្បី​បញ្ជៀស​ពី​គ្រោះ​ថ្នាក់​ធំៗ​ដូច​កាល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ឆ្នាំ ២០១០ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​

នៅ​សល់​ប្រហែល​តែ​២០​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ពិធីបុ​ណ្យអុំ​ទូ​ក​ អកអំបុ​ក និងសំពះ​ព្រះខែ​ដ៏អ​ធិ​ក​អធម​នឹងឈា​នចូលម​កដ​ល់។​  តើ​ប្រិយ​មិត្ត​នៅ​ចាំ​បាន​ទេ​អនុស្សាវរីយ៍​ដ៏​ស្លុត​រន្ធត់​មួយ​កាល​ពី ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ ២០១០ កន្លង​ទៅ? កាល​នោះ​នៅ​ឯ​ស្ពាន​ពេជ្រ​មាន​ការ​រត់​ជាន់​គ្នា​ស្លាប់ ៣៤៧ នាក់​(ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល) ប្រភព​ខ្លះ​ថា ៣៧៩​ នាក់ និង​របួស ៤៥៦ នាក់(ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល) ប្រភព​ខ្លះ​ថា ៧៥៥ នាក់។ ទោះ​ជា​យ៉ា​ង​ណា​ចំនួន​ទាំង​នេះ​ច្រើន​ខ្លាំង​ណាស់ គឺ​ត្រឹម​តែ​មួយ​យប់​សោះ​មាន​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ដល់​ប៉ុណ្ណឹង! ដែល​មិន​គួរ​ឲ្យ​ជឿ…។

តើ​បទ​ពិសោធន៍​នៃ​ការ​រត់​ជាន់​គ្នា​ស្លាប់ និង​របួស​ដ៏​ច្រើន​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ ២០១០ អាច​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ខ្លាច​រាង​ចាល ហើយ​លែង​ចង់​ទៅ​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​ឆ្នាំ ២០១៤ នេះ​ដែរ​ឬ​ទេ? “ទេ!” ព្រោះ​មនុស្ស​ជា​ច្រើន​រង់​ចាំ​ជា​យូរ​ហើយ!!! ពិធី​នេះ​ត្រូវ​អាក់​ខាន​ធ្វើ​បី​ឆ្នាំ​ជាប់ៗ​គ្នា​ដោយ​សារ​មូល​ហេតុ​ ទឹកជំនន់ និង​ការ​សោយ​ទិវង្គត​របស់​សម្តេច​តា​សីហនុ។ មនុស្ស​ភាគ​ច្រើន​ចង់​ឲ្យ​ពិ​ធី​ដ៏​សំបើម​នេះ​ត្រលប់​មក​វិញ​ខ្លាំង​ណាស់ ពិសេស​អ្នក​ដែល​គ្មាន​សមាជិក​គ្រួសារ​រង​គ្រោះ​កាល​ពី​ឆ្នាំ ២០១០ គឺ​សឹង​តែ​ភ្លេច​អស់​ទៅ​ហើយ​នូវ​ព្រឹត្តិ​ការណ៍​ដ៏​ស្លុត​រន្ធត់​គ្មាន​ពីរ​ នេះ។

ពិធី​បុណ្យ​អុំ​ទូក​ជា​ពិធី​បុណ្យ​តែ​មួយ​ គត់​ដែល​មាន​ការ​ជួប​ជុំ​ដ៏​ធំបំផុត​ប្រចាំ​ឆ្នាំ។ មន្រ្តី​ទាំង​អស់​នៅ​ក្នុ​ង​ស្ថាប័ន​នានា​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ឈប់ សំរាក។ សំរាប់​អ្នក​ស្រែ​ចំការ​វិញ ពិធី​បុណ្យ​អុំ​ទូក គឺ​ជា​ឱកាស​ដ៏​ល្អ​សំរាប់​ពួក​គេ​ក្នុង​ការ​មក​កំសាន្ត​នៅ​ទីក្រុង​ទាំង​​មក ​ដើម្បី​គាំ​ទ្រ​អ្នក​អុំ​ទូក និង​មក​តាម​រយៈ​មូល​ហេតុ​កំសាន្ត​ផ្សេងៗ។ ជា​ពិសេស​ទី​ណា​ដែល​មាន​មនុស្ស​អ៊ូអរ គឺ​ជា​អ្វី​ដែល​ខ្មែរ​ចូល​ចិត្ត​បំផុត!!! នេះ​គឺ​ជា​ចរិត​ខ្មែរ។ កាន់​តែ​ថ្មី! ភ្នំពេញ​ឥឡូវ​ក៏​មាន​កន្លែង​កំសាន្ត​ច្រើន​ណាស់​ដែរ។ អ្នក​ភ្នំ​ពេញ​ក៏​ចង់​មើល​ការ​ប្រណាំង​ទូក ឬ​ឆ្លៀត​ឱកាស​រក​ស៊ី ឯ​អ្នក​ស្រែ​ចំការ​ក៏​ចង់​មក​ភ្នំពេញ…! អញ្ចឹង​ការ​ជួប​ជុំ​ដ៏​ធំ​មួយ​នឹង​កើត​មាន​ឡើង។​

តើ​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ​អាច​នឹង​ មាន​គ្រោះ​ថា្នក់​ដ៏​ធំ​ណា​មួយ​ដូច​កាល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ ឆ្នាំ ២០១០ ដែរ​ឬ​ទេ? “អាច!!!” ហើយ​អាច​មាន​គ្រោះ​ថ្នាក់​ក្នុង​រូប​ភាព​ផ្សេង ឬ​ក៏​កន្លែង​ផ្សេង​តែ​មិន​ដដែល​ដូច​នៅ​កោះពេជ្រ​ទៀត​ទេ។ ដូច្នេះ ដើម្បី​រួម​ចំណែក​ក្នុង​ការ​បញ្ជៀស​គ្រោះ​ថ្នាក់​ធំ​ដ៏​រន្ធត់​ណា​មួយ​ ដែលអាច​​កើត​ឡើង​ជា​លើក​ទី២​នោះ CAMTOPTEC សូម​ធ្វើ​ការ​វិភាគ​តាម​ការ​យល់​ឃើញ​ផ្ទាល់ និង​សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​គិត​ពិចារណា​អំពី​ចំនុច​សំខាន់ៗ​ចំនួន 8 ដូច​ខាង​ក្រោម៖

១. ត្រូវ​មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង៖   នេះ​ជា​ចំនុច​មួយ​ដ៏​សំខាន់​ជាង​គេ​បំផុត​សំរាប់​អ្នក​ដែល​នឹង​ទៅ​លេង​បុណ្យ ​អុំ​ទូក។ គេ​បោក​ប្រាស់​បាន​ក៏​ព្រោះ​តែ​យើង​ខ្លួន​ឯង​គិត​មិន​យល់ ហើយ​ពេល​គេ​ផ្អើល​រួច​​ផ្អើល​តាម​គេ​ក៏​ព្រោះ​តែ​ខ្លួន​ឯង​ឆាប់​ជឿ​តាម​គេ​ ភ្លាមៗ ដោយ​មិន​គិត​រក​ហេតុ​រក​ផល​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​ធ្វើ​ការ​សំរេច​ចិត្ត​ ឲ្យ​បាន​ត្រឹម​ត្រូវ។ បែបនេះ គឺ​ពិត​ជា​នឹង​នាំ​ខ្លួន​ទៅ​រក​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ជាក់​ស្តែង​ដូច​កាល​ស្លាប់​នៅ​កោះ​ពេជ្រ​កាល​ពី ៣ ឆ្នាំ​កន្លង​ទៅ អ្នក​ដែល​កំពុង​តែ​ដើរ​ប្រជ្រៀត​គ្នា​នៅលើ​ស្ពាន​ពេជ្រ​ពេល​នោះ​ពេល​ដែល លឺ​គេ​បង្អើល​លេង​ថា​ស្ពាន់​បាក់ៗ​ក៏​មិន​បាន​គិត​ពិចារណា​សោះ​ទេ គឺ​គិត​តែ​ពី​ភ័យ​យក​គ្នា​តែ​ម្តង។ មិន​គិត​សោះ​ថា ស្ពាន​នាគ​ជា​ស្ពាន​ថ្មី​ចែស​ដែល​គេ​ចាក់​គ្រឹះ​បេតុង​យ៉ាង​រឹង​មាំ​មិន គួរ​អី​ដែល​វា​ត្រូវ​បាក់​ងាយៗ​សោះ​ណ៎????

ភាព​ជា​ម្ចាស់​លើ​ខ្លួន​ឯង​នេះ​គឺ​ចង់​សំដៅ​ទៅ​លើ​អ្វី​ដែល​ខ្លួន​អ្នក​មាន ដូច​ជា​កំលាំង​ចិត្ត ការ​គិត​ពិចារណា និង​កំលាំង​កាយ​របស់​អ្នក ហើយ​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់ និង​ចេះ​ប្រើ​វា​ដោយ​ខ្លួន​ឯង។ ឧទារហណ៍ បើ​សិន​ជា​ទី​ណា​មួយ​មាន​មនុស្ស​ច្រើន​ខ្លាំង​ហើយ​អ្នក​ចង់​ដើរ​ចូល​ទៅ​ទី​ នោះ តើ​អ្នក​ច្បាស់​លាស់​ហើយ​ឬ​នៅ​ថា វា​នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ដូច​ជា​ខ្យល់​គ​ទេ? គ្មាន​អ្នក​ណា​ឆក់​កាបូប​ទេ… ព្រោះ​អ្នក​មិន​បាន​យក​កាបូប ឬ​របស់​មាន​តំលៃ​មក​តាម​ខ្លួន​ទេ។ គិត​ពិចារណា​ថា​នឹង​គ្មាន​ហេតុ​ណា​មួយ​កើត​ឡើង​ទេ…ពេល​ច្បាស់​លាស់​ហើយ​ ទើប​សំរេច​ចិត្ត​ថា​ទៅ ឬ​ក៏​អត់? ចូរ​ចង​ចាំ​ឲ្យ​បាន​ច្បាស់​ថា អ្នក​គឺ​ជា​មនុស្ស​ទីមួយ​ដែល​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន ឬ​គ្មាន​គ្រោះ​ថ្នាក់ ចំណែក​ឯ​អ្នក​ដទៃ​ដែល​បង្ក​បញ្ហា​ក៏​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ដែរ បើ​អ្នក​ច្បាស់​លាស់​អំពី​ខ្លួន​អ្នក។

crowd

២. កុំ​បង្កើត​ពាក្យ​ចាម​អារ៉ាម ឬ​បង្ក​ឲ្យ​មាន​ចលា​ចល​ឲ្យ​សោះ!!!៖ សុភា​សិត​ចិន​មួយ​នៅ​ក្នុង​រឿង​សាម​កុក​បាន​ពោល​ថា”ពាក្យ​ចាម​អារ៉ាម​ក៏ អាច​សំលាប់​មនុស្ស​បាន​ដែរ ហើយ​សំលាប់​មនុស្ស​បាន​លឿន​ជាង​ការ​ប្រើ​អាវុធ និង​មិន​ឃើញ​ឈាម​ទៀត​ផង”។ ដូច្នេះ អ្នក​ដែល​បង្កើត​ពាក្យ​ចាម​អារ៉ាម​ដំបូង​គេអាច​គឺ​ជា​រូប​អ្នក! សូម​​អ្នក​​កុំ​មើល​រំលង​ខ្លួន​ឯង​ឲ្យ​សោះ ហើយ​សូម​មេត្តា​កុំ​លេង​ល្បែង​បង្កើត​ពាក្យ​ចាម​អារ៉ាម ឬ​បង្ក​ឲ្យ​មាន​ចលា​ចល​ណា។ ជួន​កាល​ទោះ​បី​ជា​អ្នក​មិន​បាន​បង្កើត​ជា​ពាក្យ​ចាម​អារ៉ាម​ឡើង​តែ​ គ្រាន់តែស្រែក​បន្ទរ​តាម​គេ​ដើម្បី​បញ្ជូន​ពាក្យ​ចាម​អារ៉ាម​ក៏​ជា​ការ​បង្ក ​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​​សំរាប់​​អ្នក​ដទៃ​បាន​ដែរ។​

ពាក្យ​ចាម​អារ៉ាម​មាន​ន័យ​ថា អ្នក​និយាយ​អំពី​រឿង​មិន​ពិត​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ធំ​ដល់​ជន​រួម​ ជាតិរបស់​យើង។ ខ្មែរ​មាន​ចរិត​មួយ​គឺ​ជា​ចរិត​ដែល​ផ្អើល​តៗ​គ្នា តាម​ពាក្យ​ចាម​អារ៉ាម គឺ​ពុំ​អាច​គិត​ពិចារណា​រក​ហេតុ​រក​ផល​ឲ្យ​ឃើញ​ច្បាស់​លាស់​បាន​ទេ​ក្នុង​ ស្ថានភាព​ដែល​ច្របូក​ច្របល់។ ឧទាហរណ៍ ការ​ស្លាប់​នៅ​កោះ​ពេជ្រ​មូល​ហេតុ​មួយ​ភាគ​ធំ​ គឺ​បណ្តាល​មក​ពី​មាន​អ្នក​ស្រែក​ពាក្យ​ចាម​អារ៉ាម​តៗ​គ្នា​ថា​មាន​ខ្សែ ភ្លើង​ឆក់​ធ្វើ​ឲ្យ​ផ្អើល​រត់​ជាន់​គរ​លើ​គ្នា​ភ្លាម​មួយ​រំពេច។ អ្នក​ឃើញ​ទេ??? គ្រាន់​តែ​ពាក្យ​ចាម​អារ៉ាម​ដែល​នាំ​ឲ្យ​ស្លាប់​នៅ​កោះ​ពេជ្រ​ក៏​ខុសៗ​ គ្នាដែរ។ អ្នក​ខ្លះ​ថា​មក​ពី​ស្ពាន​ពេជ្រ​បាក់ ឯ​អ្នក​ខ្លះ​ទៀត​ថា​ម​ក​ពី​ខ្សែ​ភ្លើង​ឆក់។

កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត គឺ​ក្រោយ​ពី​ការ​ស្លាប់​នៅ​កោះ​ពេជ្រ​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ស្រាប់​តែ​មា​ន ពាក្យ​ចាម​អារ៉ាម​បាន​លេច​ចេញ​មក​មួយ​ទៀត​ថា គឺ​ត្រូវ​នាំ​គ្នា​សែន​ចេក​ឲ្យ​ខ្មោច​នៅ​កោះ​ពេជ្រ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ ខ្មោច​កោះ​ពេជ្រ​តាម​យាយី​ដល់​ផ្ទះ។ មាន​រឿង​មិន​ចេះ​អស់​សោះ!!! ពាក្យ​ចាម​អារ៉ាម​មួយ​ម៉ាត់​នេះ​ធ្វើ​ឲ្យ​ផ្លែ​ចេក​ដែល​តាម​ធម្មតា​មាន​ តំលៃប្រហែល ២០០០៛ ក្នុង​មួយ​ស្និត​បាន​ឡើង​កប់​ពពក​ដល់ ៤០០០០៛ ទៅ ៥០០០០៛ ភ្លាម​មួយ​រំពេច ហើយ​ត្រឹម​តែ​រយៈ​ពេល​មួយ​ល្ងាច​សោះ​រឿង​នេះ​បាន​ល្បី​សុស​សាយ​ពាស​ពេញ​ផ្ទៃ ​ប្រទេស។ ចុះ​រូប​ខ្ញុំ​ផ្ទាល់ និង​អ្នក​មួយ​ចំនួន​ធំ​ទៀត​ដែល​មិន​បាន​សែន​ព្រេន​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ ​មាន​បញ្ហា​អ្វី​ទៅ? នេះ​ហើយ​ឬ​ជា​វិនាស​កម្ម និង​ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​ពី​ពាក្យ​ចាម​អារ៉ាម​គ្មាន​ហេតុ​ផល?

Koh Pich - stampede  photo 02 (Tang Chhin Sothy)

៣. មិន​ត្រូវ​ទៅ​ទី​ណា​ដែល​មាន​មនុស្ស​ណែន​ណាន់​តាន់​តាប់៖ បើ​យើង​និយាយ​ថា មិន​ត្រូវ​ទៅ​ទី​ណា​ដែល​មាន​មនុស្ស​ច្រើន​នោះ​មាន​តែ​យើង​កុំ​នាំ​គ្នា​ទៅ​ ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក ពីព្រោះ​ពិធី​បុណ្យ​អុំទូក​មាន​មនុស្ស​ច្រើន​ណាស់ ដូច្នេះ​ប្រើ​ពាក្យ​ឲ្យ​សម​រម្យ​ថា កុំ​ទៅ​ទី​ណា​ដែល​មាន​មនុស្ស​ណែន​ណាន់​តាន់​តាប់​ដែល​ពិបាក​នឹង​រក​ផ្លូវចេញ ​នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​កើត​ឡើង។ រឿង​មួយ​ទៀត​ដែល​អ្នក​មិន​ត្រូវ​ទៅ​ដែរ គឺ​ការ​ទៅ​ចោម​រោម​មើល​ហេតុ​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​ដូច​ជា​មាន​មនុស្ស​ ខ្យល់​គ​ជា​ដើម។ សូម​អ្នក​កុំ​ទៅ​អី គឺ​ទុក​ឲ្យ​គេ​ពីរ​បី​នាក់​ធ្វើ​ទៅ​បាន​ហើយ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បង្ក​ឲ្យ​មាន​ការ​ចោម​រោម​កាន់​តែ​ ច្រើន​ឡើង​ដែល​គ្មាន​ប្រយោជន៍ ព្រោះ​ប្រហែល​ជា​គេ​នឹង​មាន​ក្រុម​សង្គ្រោះ​បឋម​ហើយ។

ទោះ​បី​ជា​ គ្មាន​បញ្ហា​ធំ​ណា​មួយ​កើតឡើង សូម​រំលឹក​អ្ន​ក​ទាំង​អស់​គ្នា​ទុក​ជា​មុន​ឲ្យ​ហើយ​ថា បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​កន្លែង​អញ្ចឹងៗ អ្នក​នឹង​ពិបាក​ដក​ដង្ហើម​អាច​នឹង​ខ្សល់​គ​បន្ត​ដល់​ស្លាប់​ខ្លួន​បាន។ ម្យ៉ាង​ទៀត​អ្នក​អាច​នឹង​បាត់​បង់​របស់​របរ​មាន​តំលៃ​ដូច​ជា​ទូរស័ព្ទ ឬ​គ្រឿង​អលង្ការ​​ជា​ដើម ដោយ​សារ​តែ​ជន​ឱកាស​និយម​វា​​ឆ្លៀត​លួច ឬប្លន់។ ដូច្នេះ​​ឃើញ​​ថា ត្រង់​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ណែន​ណាន់​តាន់​តាប់ គឺ​មិន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ អ្នក​មិន​គួរ​ទៅ​ទេ ហើយ​បើ​ជៀស​មិន​រួច​ពេល​ដើរ​ឆ្លង​កាត់​ត្រូវ​ធ្វើ​ដំណើរ​ឲ្យ​បាន​លឿន​ និង​ដោយ​ប្រុង​ប្រយ័ត្ន។​

Featur_cover

៤. ត្រូវ​ស្តាប់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បញ្ជា៖ សូម​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា ដោយ​សារ​តែ​បទ​ពិសោធន៍​កាល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ឆ្នាំ ២០១០ កន្លង​មក នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​លើក​នេះ អាជ្ញាធរ​បាន​ត្រៀម​កំលាំង​ជា​ច្រើន​ដើម្បី​ការពារ និង​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​នឹង​អាច​កើត​មាន​ឡើង ក្នុង​នោះ​មាន​ប៉ូលីស ទាហាន និង​ឡាន​ពេទ្យ​ជា​ដើម។ ដូច្នេះ នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​ដែល​កើត​ឡើង​នៅ​ទី​សាធារណៈ សូម​បង​ប្អូន​ស្តាប់​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ ពីព្រោះ​អាជ្ញាធរ​ជា​ទូទៅ​ពួក​គាត់​អាច​ក្តាប់​សភាព​ការណ៍​បាន​ទាំង​អស់​នៅ​ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​លើក​នេះ។ បើ​បង​ប្អូន​មិន​ស្តាប់​អាជ្ញាធរ​ទេ តើ​បង​ប្អូន​មាន​ជំរើស​ណា​ដែល​ល្អ​ជាង​នេះ​ទេ​នៅ​ពេល​ដែល​មាន​រឿង​ធំ​ណា​មួយ ​កើត​ឡើង? គឺ​ប្រហែល​ជា​គ្មាន​ទេ។

CAMTOPTEC យល់​ថា ចំពោះ​ការងារ​ក្នុង​ការ​ការ​ពារ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​លើក​នេះ​អាជ្ញាធរ ​នឹង​ធ្វើ​ការ​បាន​ល្អ និង​ដោយ​ស្មោះ​ចំពោះ​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​គាត់​ខ្លាច​យើង​មាន​គ្រោះ​ថ្នាក់ និង​ក៏​មាន​ញាតិ​មិត្ត​ក្រុម​គ្រួសារ​របស់​អាជ្ញាធរ​ទៅ​ចូល​រួម​ក្នុង​ពិធី​ បុណ្យ​នេះ​ដែរ ដូច្នេះ​សន្តិ​សុខ​នឹង​ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ហើយ​បើ​អ្នក​មាន​បញ្ហា​ផ្ទាល់​ខ្លួន​វិញ អ្នក​ត្រូវ​ទៅ​រក​អាជ្ញាធរ​ដែល​នៅ​ក្បែរ​អ្នក​បំផុត​ដើម្បី​ឲ្យ​គាត់​ជួយ​ ដោះ​ស្រាយ។ ដូច្នេះ យើង​សន្មត​ថា​អាជ្ញាធរ​ជា​មេ​កើយ ហើយ​ត្រូវ​ចេះ​ស្តាប់​មេ​ស្តាប់​កើយ​ទើប​ល្អ។

2007 Bon Om Touk 07 - Sihamoni (AP)

៥. ពេល​ដើរ​ត្រូវ​មាន​គ្នី​គ្នា​ដើរ​ជា​មួយ៖ អ្នក​មិន​ត្រូវ​ដើរ​តែ​ម្នាក់​ឯង​ទេ​បើ​អាច ថ្វី​ត្បិត​តែ​មាន​មនុស្ស​ម្នា​ទៅ​ចូល​រួម​ច្រើន​ក៏​ដោយ​ក៏​ពិបាក​នឹង​ពឹង ពាក់​បាន​ដែរ​ដោយ​សារ​ខ្មែរ​ច្រើន​តែ​មិន​ទុក​ចិត្ត​គ្នា។ គួរ​ឲ្យ​ឈឺ​ចាប់​ណាស់​ដែល​ជន​ជាតិ​របស់​យើង​មាន​ជំងឺ​មិន​ទុក​ចិត្ត​គ្នា ដូច្នេះ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​គួរ​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់​ដើម្បី​ធ្វើ​ការ​សន្និ​ដ្ឋាន​ដោយ ​ទំនុក​ចិត្ត​មក​លើ​គ្នា។ ប៉ុន្តែ​ខ្ញុំ​បក​ស្រាយ​នេះ គឺ​ផ្តោត​តែ​លើ​មនុស្ស​ខុសៗ​គ្នា​ច្រើន​ដែល​ទៅ​ចូល​រួម​បុណ្យ​អុំ​ទូ​ក​ទេ។ ឧទាហរណ៍​ថា នៅ​ពេល​ដែល​អ្នក​ខ្យល់​គ តើ​បាន​អ្នក​ណា​ជួយ​បើ​សិន​ជា​អ្នក​មិន​មាន​គ្នា? អ្នក​ដទៃ​អាច​នឹង​មក​ជួយ ប៉ុន្តែ​ក៏​មាន​ជន​ឆក់​ឱកាស​មក​លាយ​ឡំ​ផង​ដែរ ពីព្រោះ​ក្នុង​ពិធី​ដ៏​ធំ​នេះ ​គឺ​ជា​ឱកាស​ដ៏​ល្អ​សំរាប់​ជន​ដ៏​ថោក​ទាប​នានា ប៉ុន្តែ​មិន​មែន​ដល់​ថ្នាក់​បង​ប្អូន​លែង​ទុក​ចិត្ត​ពី​ណា​សូម្បី​តែ​ម្នាក់ ​បាន​នោះ​ទេ ទោះ​យ៉ាង​ណា​បើ​ដើរ​ឲ្យ​មាន​គ្នា​ទើប​ជា​ការ​ល្អ​សម​នឹង​ពាក្យ​ខ្មែរ​ថា៖ ដើរ​ឲ្យ​មាន​បី។

wf_02_big

៦. គួរ​តែ​បង្កើត​ជា​ក្រុម​ស្ម័គ្រ​ចិត្ត​ពិសេស​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ៖ ថ្វី​ត្បិត​តែ​អាជ្ញាធរ​បាន​ដាក់​កង​កំលាំង​ការពារ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​អាច​ចូល​រួម​គ្នា​បង្កើត​ជា​ក្រុម​ការងារ​ណា​មួយ​ដើម្បី​ជួយ​ សង្គ្រោះ​បឋម​លើ​ហេតុ​ការណ៍​នានា​ដូច​ជា​ខ្យល់​គ ឬ​របួស​បន្តិច​បន្តួច​ជា​ដើម។ ក្រុម​នោះ​គួរ​តែ​ជា​ក្រុម​ស្ម័គ្រ​ចិត្ត​ដូច​ជា គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជា​ដើម។ អ្នក​ត្រូវ​មាន​សញ្ញា​សំគាល់ និង​ធ្វើ​ការ​ណែនាំ​ក្រុម​អ្នក​ឲ្យ​មនុស្ស​ទូទៅ​បាន​ស្គាល់​ផង។ នេះ​ជា​ទំលាប់​ល្អ​មួយ​របស់​ខ្មែរ​ក្នុង​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ អាសន្ន។ ម្យ៉ាង​ទៀត គឺ​រឿង​បរិស្ថាន​មិន​ស្អាត​នៅ​ពេល​ដែល​មាន​អុំ​ទូក​ម្តងៗ គឺ​ធ្វើ​ឲ្យ​ក​ន្លែង​កំសាន្ត​នានា​គ្មាន​សោភ័ណ្ឌ​ភាព សុទ្ធ​តែ​ក្រដាស ឬ​សំរាម…​តើ​យើង​គិត​នាំ​គ្នា​ធ្វើ​យ៉ាង​ម៉េច​ទៅ? ដូច្នេះ CAMTOPTEC សង្ឃឹម​ថា​នឹង​មាន​ក្រុម​ដែល​គិត​គូរ​ដល់​បញ្ហា​ទាំង​នេះ។

first_aid_kit

៧. ត្រូវ​រៀន​គិត​ទុក​ជា​មុន​ចំពោះ​ហេតុ​ការណ៍​នានា​ដែល​នឹង​អាច​កើត​មាន​ឡើង៖ បើ​មនុស្ស​ភាគ​ច្រើន​ទំលាប់​រៀន​គិត​ទុក​ជា​មុន​(មិន​មែន​គិត​អាក្រក់ៗ​ទេ គឺ​គិត​​រក​ដំណោះ​ស្រាយដើម្បី​​ត្រៀម​​ខ្លួន) នោះ​មនុស្ស​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​គេ​បាន​គិត​នោះ​បាន​ទាំង​អស់។ ចំនុច​នេះ​សំខាន់​ខ្លាំង​ណាស់​សូម​កុំ​មើល​រំលង។ មនុស្ស​ជា​សត្វ​ដែល​មាន​បញ្ញា​អាច​គិត​រឿង​ដែល​មើល​មិន​ឃើញ ឬ​រឿង​ដែល​មិន​ទាន់​កើត​ឡើង​បាន។ អ្នក​សាក​គិត​មើលៗ​ថា ​ចុះ​បើ​ឆ្នាំ​នេះ​មាន​បញ្ហា​ណា​មួយ​នៅ​ផ្សារ​ទំនើប អ៊ីអន (មនុស្ស​នឹង​សំរុក​ទៅ​ផ្សារ​នេះ​ច្រើន) តើ​អ្នក​នឹង​ធ្វើ​យ៉ា​ង​ម៉េច? ឧទារហណ៍ ស្រាប់​តែ​មាន​អគ្គីភ័យ តើ​អ្នក​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​សម​ស្រប? តើ​អ្នក​ត្រូវ​ជួយ​គេ​ដែរ​ទេ? បើ​ជួយ​ត្រូវ​ជួយ​យ៉ាង​ម៉េច​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​អស់​គ្នា? អ្នក​ខ្លះ​គិត​ថា វា​មិន​អាច​ទេ! មែន​វា​ពិត​ជា​មិន​អាច តែ​វា​ក៏​អាច​ដែរ! មើល​រឿង​គ្រោះ​ថ្នាក់​នៅ​កោះ​ពេជ្រ​មើល តើ​អ្នក​ណា​ខ្លះ​ដែល​គិត​ថា រឿង​ហ្នឹង​វា​អាច​កើត​ឡើង? ប៉ុន្តែ​វា​បាន​កើត​ឡើង​រួចទៅ​ហើយ។ របៀប​គិត​ទុក​ជា​មុន គឺ​ជា​ចំនុច​ដ៏​ពិសេស​មួយ​របស់​មនុស្ស​ឆ្លាតគ្រប់ៗ​រូប លុះ​បញ្ហា​នោះ​មក​ដល់​គេ​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច។ អញ្ចឹង សូម​​អ្នក​​រៀន​​គិត​​រៀន​​ស្រមៃ​​មើល?

Koh_Pich_Bridge

៨. បើ​គិត​ថា​នៅ​ផ្ទះ​ល្អ​សូម​កុំ​ទៅ​មើល​គេ​អី៖ នេះ​ជា​ទំលាប់​មួយ​ដែល​ល្អ​ម្យ៉ាង​ដែរ​ពេល​ដែល​ពិធី​បុណ្យ​អុំទូក​មក​ដល់​ ម្តងៗ ជា​ពិសេស​អ្នក​ភ្នំពេញ​តែ​ម្តង​ច្រើន​តែ​នៅ​ផ្ទះ ហើយ​ទស្សនា​ការ​ប្រណាំង​ទូក និង​ទិដ្ឋភាព​ផ្សេងៗ​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​វិញ។ ក្រៅ​ពី​ទូរ​ទស្សន៍ ឥឡូវ​នេះ​គឺមិន​ដូចបី​ឆ្នាំមុ​ននោះ​ទេ គេ​ក៏​អាច​តាម​ដាន​ពិធី​បុណ្យ​អុំ​ទូក​ស្ទើរ​តែ​គ្រប់​រឿង គ្រប់​រស់​ជាតិ និង​គ្រប់​ទិដ្ឋភាព​តាម​រយៈ​បណ្តាញ​សង្គម Facebook បាន​ផង​ដែរ។ ដូច្នេះ បើ​អ្នក​យល់​ថា ការ​ចូល​រួម​ពិធី​បុណ​អុំ​ទូក​ពី​ចំងាយ​សក្តិ​សម​នឹង​រូប​អ្នក​ក៏​ជា​ការ​ ល្អ ព្រោះ​ពេល​​ទៅ​​មើល​ផ្ទាល់​ក៏​មិន​ស្រួល​ដូច​មើល​តាម​ទូរ​ទស្សន៍​ដែរ ដោយ​សារ​តែ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ចង្អៀត​ខ្លាំង​ណាស់ ក្តៅ​ផង ពិបាក​ដក​ដង្ហើម​ផង គឺ​គ្មាន​សេច​ក្តី​សុខ​ទេ។

The_traditional_boat_racing

ក្រៅ​ពី​ចំនុច​ទាំង ៨ ខាង​លើ​ដើម្បី​ឲ្យ​កាន់​តែ​ល្អ​ប្រិយមិត្ត​ត្រូវ​ស្តាប់​សារាចរណ៍​ណែនាំ​ របស់​រដ្ឋ  និង​ស្វែង​យល់​ពី​គំនិត​សំខាន់ៗ​ដទៃ​ទៀត ដើម្បី​រួម​គ្នា​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះ​ថ្នាក់​ធំៗ​ណា​មួយ​ដែល​នឹង​អាច​ កើត​មាន​ឡើង​ដោយ​ការ​ធ្វេស​ប្រហែស ធ្វើ​ម៉េច​គឺ​កុំ​ឲ្យ​បុណ្យ​អុំ​ទូក​ក្លាយ​ជា​បុណ្យ​អំពល់​ទុក្ខ…។ បន្ទាប់​ពី​អាន​ចប់​ហើយ បើ​ប្រិយ​មិត្ត​យល់​ថា​វា​មាន​សារៈ​សំខាន់ សូម​កុំ​ភ្លេច Share អត្ថបទ​នេះ​ដល់​មិត្ត​ភក្តិ សាច់​ញាតិ និង​បង​ប្អូន​ខ្មែរ​យើង​ឲ្យ​បាន​ដឹង​ផង។ សូម​ឲ្យ​ប្រជាជន​ខ្មែរ​ជួប​តែ​សេច​ក្តី​សុខ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ក្នុង ​ឆ្នាំ ២០១៤ នេះ។

______________________________________________

ប្រភព៖ CAMTOPTEC

 

 

 

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author