ចេញផ្សាយថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ត្បូងឃ្មុំ ៖ លោក ព្រាប គារ៉ាត់ មេគយចល័ត ត្រូវបានគេមើលឃើញថា កំពុងផ្គើននិងបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលបានចេញបទបញ្ជា លេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ។ ដោយ ដាក់កុងត្រូលជជុះ ចំនួន២កន្លែង ទី១ ឋិតនៅជាប់ម្តុំរង្វង់មូល ក្រែកជីមាន់ ទី២ នៅចំណុច ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាំគាបជំរិតយកលុយ ពីប្រជាពលរដ្ឋ រករស៊ីដឹកបន្លែ និងផ្លែឈើ គ្រប់ប្រភេទ ចេញពីប្រទេសវៀតណាម ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ « ៧អា » ដើម្បីយកទៅលក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលប្រកបមុខរបរ រកស៊ីដឹកបន្លែ ផ្លែឈើ គ្រប់ប្រភេទ ពីប្រទេសវៀតណាម ដើម្បីយកមកលក់ នៅលើទីផ្សារទូទាំងបណ្តាលរាជធានីខេត្ត បានឲ្យដឹងថា? ជាទូទៅពួកគាត់ តែងតែមន្ត្រីគយ ប្រចាំទីនោះ តម្រូវឲ្យបង់
លុយ ចាប់ពី ៥០០០០រៀល « ប្រាំម៉ឺនរៀល » ទៅ១០.០០០០រៀល? « ដប់ម៉ឺនរៀល » ក្នុងមួយរថយន្តសាំងយ៉ុង ឲ្យទៅគយចល័ត ក្រោមការគ្រប់គ្រង របស់លោក ព្រាប គារ៉ាត់ ប្រចាំនៅទីនោះ។
ប្រភពដដែល បានបញ្ជាក់ឲ្យដឹងទៀតថា? ជាទូទៅពួកគាត់ និងបងប្អូន អ្នករកស៊ីដឹកបន្លែ និងផ្លែឈើដទៃទៀត តែងតែបង់លុយ ឲ្យកូនចៅ លោក ព្រាប គារ៉ាត់ មិនដែលខាននោះទេ បើសិនណា ពួកគាត់ចង់បើករថយន្ត ដឹកបន្លែ និងផ្លែឈើ រត់គេចមិនបង់លុយ ត្រូវបាន លោក ព្រាប គារ៉ាត់ និងបញ្ជាឲ្យបក្ខពួករបស់ខ្លួន មានដូចជាប៉េអឹមជាដើម ជិះឡាន ឬម៉ូតូ ប្រដេញទៅចាប់អូសរថយន្ត ដឹកបន្លែនិងផ្លែឈើ របស់ពួកគាត់ មកពិន័យ ក្នុងក្បាលឡានមួយ ចាប់ពី ៨០០០០០០រៀល « ប្រាំបីលានរៀល » ទៅ ១០ ០០០ ០០០រៀល? « ដប់លានរៀលរៀល »។ ហើយក្នុងការផាកពិន័យនេះ មិនបានបញជូនឡានទៅលើទេ គែលលក ព្រាប គារ៉ាត់ ធ្វើការដោយស្ងាត់ៗ សង្ស័យលុយទាំងនេះ ធ្លាក់ចូលហោប៉ៅ ព្រាប គារ៉ាត់ នឹងចែកឲ្យមន្ត្រីគយតូចតាច ប្រចាំនៅទីនោះ បន្តិចបន្ទួន សម្រាប់បិទមាត់ កំឲ្យបែករឿងទៅដល់មេលើ រួចជាការស្រាច់ នេះហៅថាស៊ីដាច់មេលើ។
ប្រភពដដែល បានឲ្យដឹងទៀតថា លោក ព្រាប គារ៉ាត់ និងបក្ខពួក រាល់ពេលពួកគាត់បង់លុយ ឬចាប់អូសឡានផាកពិន័យ មិនដែលមន្ត្រីគយទាំងនោះ ចេញវិក្ក័យបត្រ ឲ្យពួកគាត់ត្រឹមត្រូវនោះទេ។ ហើយម៉្យាងទៀត បើសិនណា ពួកគាត់ចង់បើកឡានដឹកបន្លែ និងផ្លែឈើរត់គេច ពីគយចល័ត « ឬកុងត្រូលជជុះ » របស់លោក ព្រាប គារ៉ាត់ នេះ គឺមិនងាយបានសម្រេចនោះទេ ពីព្រោះ បក្ខពួករបស់លោក ព្រាប គារ៉ាត់ បានបណ្តាក់គ្នាដូចខ្យង នៅតាមព្រំដែនវៀតណាម និងខ្មែរ ដើម្បីកត់សម្គាល់ រថយន្តដឹកផ្លែឈើ និងបន្លែគ្រប់ប្រភេទ។
ទាក់ទិននឹងបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺពីលោក ព្រាប គារ៉ាត់ មេគយចល័តបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់
















