គេហទំព័រ Boredpanda គឺជាគេហទំព័របរទេសមួយ ដែលតែងតែចុះផ្សាយនូវអត្ថបទល្អៗ និងរឿងរ៉ាវល្បីៗជុំវិញពិភពលោក ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ កាលពីពេលថ្មីៗកន្លងទៅនេះ គេហទំព័រមួយនេះបានចុះផ្សាយពីស្នាដៃសិល្បះគំនូរ Doodle ដែលមើលទៅមានភាពរស់រវើកលក្ខណៈធម្មជាតិបែប 3D របស់កូនខ្មែរយើងមួយរូប ដែលមានឈ្មោះថា (កុយ វីសុទ្ធកវី ) ។
គួរបញ្ជាក់ផងដែរថា លោក កុយ វីសុទ្ធកវី គឺជាវិចិត្រករមួយរូបដែលមានជំនាញគូរគំនូរប្រភេទ Doodle និងជាអ្នកជំនាញផ្នែករចនាក្រាហ្វិកបែបឌីជីថលដ៏អស្ចារ្យផងដែរ មិនតែប៉ុណ្ណោះ កាលពីឆ្នាំ ២០១៦ គេហទំព័របរទេសដ៏ល្បី Business Insider ក៏ធ្លាប់ចុះផ្សាយ និងដាក់ងាយអោយលោកថា ជាវិចិត្រករឯក របស់ពិភពលោកទៀតផង៕











ប្រភព៖ Boredpanda
ប្រែសម្រួលដោយ៖ Racool















