លោក ស៊ុន ចាន់ថុល គួរតែដុះក្អែល លោក ម៉ឹង យូឡេង ប្រធានមន្ទីរ នឹងលោក ជួរ ឈុនឡេង អនុប្រធានទទួលបន្ទុកផ្នែកជញ្ជីងថ្លឹងរថយន្តផង កំសម្ងំស្ងៀមធ្វើមិនដឹងមិនឭតទៅទៀត

ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកណ្ដាល ៖ ផ្លូវស្ពាននៅក្នុងខេត្ត គេសង្កេតឃើញ រងនូវការខូចខាត បាក់ស្រុត ប្រេះស្រាំ ខ្លាំងជាងគេ បើធៀបជាមួយ បណ្តាខេត្តមួយចំនួន ហើយបើនិយាយពីក្រុមជញ្ជីង ថ្លឹងរថយន្តវិញ ក៏មានច្រើផងដែរ ប៉ុន្តែក្រុមជញ្ជីងទាំងនោះ មិនដែលបានយកចិត្តទុកដាក់ អនុវត្តន៍ តាមបទបញ្ជា របស់ថ្នាក់លើ ក្នុងការទប់ស្កាត់ និងពិន័យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនលើសទម្ងន់ ដើមដើម្បី ការពារផ្លូវស្ពាន ធានាការប្រើប្រាស់ យូរអង្វែងនោះទេ។ ហេតុនេះហើ ទើបចេះតែមានការបែកធ្លាល រឿងអាស្រូវពុករលួយ របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូន ខេត្តកណ្ដាល ត្រូវបានមន្ត្រីក្រោមឱវាទ របស់ខ្លួនជាច្រើន បានបើកកកាយ ជាបន្តបន្ទាប់ ប៉ុន្តែ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។

បើតាមប្រភព ពីក្រុមមន្ត្រីរាជការតូចតាច ក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា? លោក ម៉ឹង យូឡេង ដែលជាប្រធានមន្ទីរ និងលោក ជួរ ឈុនឡេង ជាអនុប្រធានមន្ទីរ ព្រមទាំងបក្ខពួកមួយចំនួន កំពុងឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ពុំមានញញើតអ្វីឡើយ?។ ហេតុនេះហើយទើបមាន ការអំពាវនាវ ឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការ ស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយ របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាបន្ទាន់។

ប្រភពពីក្រុមមន្ត្រី នៅក្នុងមន្ទីរសាធារណការខេត្តកណ្តាល ដដែរ បានបញ្ជាក់ថា? លោក ជួរ ឈុនឡេង ដែលជាអនុប្រធានមន្ទីរ សាធារណការខេត្ត ទទួលបន្ទុកជញ្ជីងថ្លឹងរថយន្ត កំពុងប្រើអំណាចប្រមូលលុយពីរថយន្តដឹកទំនិញ ដឹកថ្ម ដឹកដី ដឹកខ្សាច់ ដឹកក្រួស យ៉ាងសប្បាយចិត្ត បើទោះបី រថយន្តទាំងនោះ ផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ?។

ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្ត នៅផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅតែប្រព្រឹត្តអំពើពុករលួយ យ៉ាងក្រអឺតក្រទមបំផុត ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរមើលរំលងតទៅទៀតទេ ហើយគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយខ្លះផង។

មួយរយៈពេលកន្លងទៅនេះ ក្រុមឈ្មួញ និងអាជីវករដែលដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ជាពិសេស ឆ្លងកាត់ទីតាំងជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិកំពង់ទួល បានឲ្យដឹងថា បើទោះបីពួកគាត់ ដឹកទំនិញមិនលើសទម្ងន់ក៏ត្រូវបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយតាមការកំណត់ដែរ ទើបអាចចៀសផុត ពីការធ្វើទុក្ខបុកម្នេញ?។ ហើយជាងនេះទៅទៀត លោក ជួរ ឈុនឡេង ដែលមានការបើកដៃ ពីលោក ម៉ឹង យូឡេង បានបង្កើតក្រុមមន្ត្រីចល័ត ឲ្យធ្វើសកម្មភាពតាមជំរិតយកលុយ ពីម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ដឹកក្រួស ដឹកថ្ម ដែលបើកបរតាមផ្លូវលំ ក្នុងភូមិយ៉ាងកំរោលទៀតផង?។ ទង្វើរបស់ក្រុមមន្ត្រីចល័ត ក្រោមការគ្រប់គ្រងរបស់លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្តាល កំពុងតែប្រឈម នឹងការរិះគន់យ៉ាងខ្លាំងព្រោះជាអំពើពុករលួយ ច្បាស់ក្រឡែត។

មន្ត្រីរាជការក្នុងខេត្តកណ្តាល បានរិះគន់ចំៗថា៖ ក្នុងនាមជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ម៉ឹង យូឡេង កំពុងតែប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម យ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងត្រជាក់ចិត្តដោយសារអាងមានខ្នងបង្អែករឹងមាំ?។

មន្ត្រីតូចតាចបានលាតត្រដាងថា? នៅពេលផ្លូវជាតិ ឬផ្លូវលំ ក្នុងខេត្តកណ្តាល មួយចំនួន រងការខូចខាតតិចតួច គឺលោក ម៉ឹង យូឡង និងលោក ជួរ ឈុនឡេង មិនគិតគូរជួសជុល ឲ្យបានទាន់ពេលទេ គឺទុកទាល់តែផ្លូវខូចខ្លាំង ទើបធ្វើគម្រោង ស្នើទៅថ្នាក់លើ ព្រោះពួកគេអាចកេងប្រវ័ញ្ច ថវិការដ្ឋបានច្រើន?។ រឿងនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រហែលជាប់ពាក់ព័ន្ធ ផលប្រយោជន៍ ទើបទុកឲ្យលោក ម៉ឹង យូឡេង និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តបែបនេះ?។

ទោះយ៉ាងណា កាលដែលមន្ត្រីរាជការក្នុងខេត្ត នឹងមន្ត្រីតូចតាច ក្នុងមន្ទីរសាធារណការនឹឹងដឹកជញ្ជូន ខេត្តកណ្ដាល បានលើកឡើង នឹងបើកកកាយ ជាបន្តបន្ទាប់នេះ អង្គភាព CSN ពុំអាចស្វើងរក ការបកស្រាយបំភ្លឺ ពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរ នឹងលោក ជួរ ឈុនឡេង អនុប្រធាមន្ទីរ ទទួលបន្ទុក ផ្នែកជញ្ជីងថ្លឺងរថយន្ត ពាក់ព័ន្ធទៅនឹង ការចោទប្រកាន់ ខាងលើនេះបាននៅឡើយទេ មកដល់ថ្ងៃនេះ អង្គភាពយើង រងចាំទទួលការបកស្រាយបំភ្លឺ នៅពេលក្រោយ។ ហើយអង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: