ចេញផ្សាយថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តប៉ៃលិន៖ រឿងមិនគួរឲ្យជឿ វត្តមានថ្មីៗ របស់លោកមេគយ ទី ប៊ុនឡង់ និង សំ សុវណ្ណារិទ្ធ ដែលមហាជនបានមើលឃើញថា កំពង់តែជិះសេះលែងដៃ លើការប្រមូលពន្ធចូលរដ្ឋ យ៉ាងរំភើយ ហើយបែរជាត្រូវបានបែកធ្លាយថា ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកនោះ !។
តាមមន្ត្រីគយដែលស្និទ្ធ និងប្រធានសាខាគយ ខេត្តប៉ៃលិន ជាប់ព្រំដែន កម្ពុជា-ថៃ បាន ប្រាប់អង្គភាព គេហទំព័រ CSN យើងអោយដឹងថា ៖ ការរកចំណូលពន្ធគយ របស់សាខាគយ ខេត្តប៉ៃលិន រយៈពេល ៣០ថ្ងៃ ចុងក្រោយនេះ គឺជាក្នុងខែ មេសា ឆ្នាំ២០១៧ កន្លងទៅ មានការធ្លាក់ចុះជាខ្លាំង នៅក្រោមផែនការរបស់ថ្នាក់លើ ដែលបានដាក់ផែនការ កំណត់អោយ រកចំណូល ត្រឹមតែជាង ៣ពាន់លានរៀលប៉ុណ្ណោះ ក្នុងផែនការ តម្រូវអោយរកចំណូល មិនឱ្យក្រោម ៨ពាន់លាន រៀលនោះឡើយ។
មិនតែប៉ុណ្ណោះ ការធ្លាក់ចុះ នូវចំណូលពន្ធគយ ខេត្តប៉ៃលិន ជាច្រើនលានរៀល ដែលប្រភពដដែល នូវឲ្យដឹងទៀតថា ៖ ប្រការករណូ ការប្រមូលពន្ធគយ ប្រចាំ ខែ ឧសភា ឆ្នាំ២០១៧ នេះ ដែរគេសន្និដ្ឋានថា ៖ ថានិងបន្តធ្លាក់ចុះបន្ថែមទៀត គេមើលឃើញថា មេគយ ២នាក់ថ្មី ទើបមកកាន់តំណែង ជាមេសាខាគយខេត្ត គឺលោក សំ សុវណ្ណារិទ្ធ និងលោក ទី ប៊ុនឡង់ ដែលជាប្រធានការិល័យ រកចំណូលពន្ធ នៅមាត់ច្រកអន្តរជាតិព្រំដែល គឺជាអ្នកទទួលការខុសត្រូវ ចំពោះមុខថ្នាក់លើ។ បញ្ហានេះ បើតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានចេញផ្សាយ នៅព្រឹកថ្ងៃ៦ ឧសភា កន្លងមកនេះ។
ជាងនេះទៅទៀត ការធ្លាក់ចុះ នូវប្រភពចំណូលពន្ធគយខេត្តប៉ៃលិន បែនេះទៀតសោត ខណៈដែលមានសេចក្តីរាយការណ៍ ពីខេត្តប៉ៃលិនថ្មីៗនេះ បានឲ្យដឹងថា ៖ គឺមានទំនិញ ស្ទើរតែគ្រប់ប្រភេទ កំពង់តែឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិព្រុំ ខេត្តប៉ៃលិន ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា យ៉ាងមមាញឹកបំផុត មិនដូចជារបាយការណ៍ ខាងមេសាខា នាយគយថ្មី ដែលថា ៖ មានការធ្លាក់ចុះ លើការប្រមូលពន្ធចូលរដ្ឋនោះទេ។
បើតាមការកត់សម្គាល់ ពីមួយថ្ងៃ ទៅមួយថ្ងៃ មានសកម្មភាព ការនាំទំនិញចូល នូវប្រភពទំនិញខុសច្បាប់ ទំនិញលោតឆ័ត្រ ក៏ដូចជា រាល់ទំនិញបងពន្ធមិនគ្រប់ គឺគេឃើញមានសកម្មភាព នាំចូលយ៉ាងផុសផុលបំផុត ហាក់បីដូច ជាគ្មានការថយចុះនោះសោះ ។ ក៏ប៉ុន្ដែ មិនដឹងជាមូលហេតុអី បានជាក្រុមលោកមេគយ ចូលកាន់តំណែងថ្មីៗ អស់នោះ បែរជាស្រែកបំពងសម្លេងថា ៖ ចំណូលលើការប្រពន្ធ ចូលរដ្ឋថ្មីៗមកនេះ បែរជាធ្លាក់ចុះ ។
គេមិនទាន់ដឹង ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ។ ខណះដែលខាងមន្ត្រីច្រកទ្វារ បានអះអាងថា ៖ មេសាខាគយ ខេត្តប៉ៃលិនថ្មី ទាំងពីរនាក់ ដែលក្នុងនាមជាមេសាខា និងក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រកទ្វារព្រំនោះ ដែលគេសង្ស័យថា ៖ មានការបណ្ដែតបណ្ដោយ អោយមានអំពើពុករលួយ លើការប្រមូលពន្ធ ។ ហើយដែលគេសង្ស័យថា ៖ ជាករណីស្រង់ដើម ពីការចំណាយសូកប៉ាន់ ទៅអោយក្រុមលោកនាយៗ មេគយគ្រាក់ៗ ខាងលើ ដែលជាក្រុមមន្ត្រីដើមចម អោយមានអំពើពុករលួយ ។
មានការលើកឡើងអោយដឹងទៀតថា ៖ ពាក់ព័ន្ធនិងការទទួលខុសត្រូវ លើករណីធ្លាក់ចុះ ការប្រមូលពន្ធចូលរដ្ឋនេះ ផ្ទុយទៅវិញ មិនថា តែលោកនាយសាខាគយ ឫក៏លោកនាយ ការិយាល័យគយ ច្រកទ្វារព្រំ ខេត្តប៉ៃលិននោះទេ ហាក់បីដូចជា ព្យាយាមគេចវេសពីការទទួលខុសត្រូវ នឹងមិនព្រមឆ្លើយ បកស្រាយឲ្យបានក្បោះក្បាយ អ្វីទាំងអស់ ជាមួយអ្នកសារព័ត៌មាន ដែលបញ្ហានេះ ហាក់បានសម្ដែង ពីការបិតបាំង អំពើពុករលួយ មួយមិនប្រក្រតី នឹងមិនធម្មតា រវាងក្រុមគយ និងក្រុមឈ្មួញរកស៊ីគេចពន្ធ ដុះស្លែប្រចាំច្រកទ្វារអន្ដរជាតិព្រំ ខេត្តប៉ៃលិន ។ ខណះដែលការប្រមូលពន្ធ របស់លោកមេគយថ្មី បែរជាមានការធ្លាក់ចុះ មិនប្រក្រតី ។
ក្រុមមន្ត្រីនូវច្រកទ្វារព្រំដដែល បានបង្ហើបអោយដឹងទៀតថា ៖ ប្រការធ្លាក់ចុះ លើការប្រមូលពន្ធចូលរដ្ឋបែបនេះ ក៏ត្រូវគេមើលឃើញថា ៖ មិនត្រឹមតែក្រសួងគយត្រូវតែពិនិត្យ ពីកំណែរទម្រង់ផ្ទៃក្នុងគយ មន្ត្រី អ្នកប្រមូលពន្ធ អោយបានម៉ត់ចត់ប៉ុណ្ណោះទេ វាអាចជាផលប៉ះពាល់ យ៉ាងអាក្រក់ដល់ការដឹកនាំ របស់លោកនាយ គុណ ញឹម នឹងក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ក្រោមការដឹកនាំ របស់លោកបណ្ឌិត រដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ទៀតផង ។
ជាពិសេស វាបានបង្ក ឲ្យប៉ះពាល់ដល់គោលនយោបាយ កំណែរទម្រង ការប្រមូលពន្ធថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្រុញ និងដាក់ផែនការចុះ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើយ៉ាងណាត្រូវតែជំរុញ នឹងដាក់ផែនការ ទៅអោយមន្ត្រីគយតាមច្រកទ្វារ និងតាមនាយសាខា នានា ត្រូវតែធានា នូវការខិតខំប្រមូលពន្ធ អោយបានគ្រប់ តាមផែនការ ដែលរដ្ឋាភិបាល បានដាក់ចុះជានិច្ច ។ ព្រោះថា ៖ ការប្រមូលពន្ធពុករលួយ នឹងមិនត្រឹមត្រូវ វាគឺជាកត្តា ដែលជាអាទ៏ បាន ធ្វើអោយរងផលប៉ពាល់ ដល់ការតំឡើងប្រាក់ខែ បៀរ៏វត្ស ជូនដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងការកសាង អភិវឌ្ឍប្រទេសកម្ពុជា ស្ទើរតែគ្រប់វិស្ស័យទាំងអស់ ដែលបញ្ហានេះ មិនត្រូវធូររលុង នឹងមិនត្រូវមើលរំលងនោះទេ ។
ព័ត៌មានទម្លាយពីប្រភពមន្ត្រីស្និទ្ធ និងគយខេត្តប៉ៃលិនឲ្យដឹងទៀតថា ៖ ការរកចំណូលពន្ធគយ ជំនាន់លោក ទំ ណូ អតីតប្រធានសាគយខេត្ត ប៉ៃលិន និងលោក រិទ្ធ គង់ អតីតប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំ បើទោះជាបុគ្គលនោះ រងការជាប់ចោទថា ៖ ប្រព្រឹត្តអំពើពុករលួយ ក៏ដោយ ប៉ុន្ដែការប្រមូលពន្ធ គឺបានគ្រប់តាមផែនការកំណត់ ទើបបែកធ្លាយ អំពើពុករលួយ គៃបំបាត់ពន្ធរដ្ឋ តាមក្រោយ ។ ហើយដែលចំណូលពន្ធមួយខែៗ គ្រានោះ បានកើន នឹងគ្រប់ ពី ៦ពាន់លានរៀល ទៅជាង ៧ពាន់លានរៀល ដែលលើសពីផែនការថ្នាក់លើ បានកំណត់គឺ ៥ពាន់លានរៀល ដាក់ចុះនោះទៅទៀត ។
បញ្ហានោះ បើគេធ្វើការប្រៀបធៀប ពីការដឹកនាំលើការប្រមូលពន្ធ របស់លោក ទំ ណូ ជាមេសាខា នឹងតំណាក់កាល ដឹកនាំកាប្រមូលពន្ធគយ របស់លោក សំ សុវណ្ណារិទ្ធ ជាមេសាខា និងលោក ទី ប៊ុនឡង់ នាពេលបច្ចុប្បន្ន រយៈពេល៣០ថ្ងៃក្រោយ ចូលកាន់តំណែង ជាមេសាខាគយ ខេត្តប៉ៃលិន នោះ ។ ហើយដែលមកទល់ពេលនេះកំណែ ឬទម្រង់លើការប្រមូលពន្ធ ដែលថា៖ មានការធ្លាក់ចុះ ក្រោមការដឹកនាំរបស់ បុគ្គល សំ សុវណ្ណរិទ្ធ ជាមេសាខា និងលោក ទី ប៊ុនឡុង ជាមេការិយាល័យគយច្រកទ្វារព្រំ នោះ មកទល់ថ្ងៃនេះ អង្គភាពរបសយើងនូវពុំទាន់បាន ទទួលនូវការបំភ្លឺបន្ថែម ពីការប្រមូលពន្ធ មិនប្រក្រតីនោះឡើយ ហើយក្នុងខណះនេះ ដែលគេបានឃើញថា ក្រុមឈ្មួញរកស៊ីខុសច្បាប់ កំពង់តែសម្រុក នាំចូលនូវទំនិញដូចព្យុះ ពីទឹកដីថៃ ឯមន្ត្រីគយគឺសកម្មបំផុត ខាងរាប់ក្បាលឡានយកលុយ ដែលគ្មានឃើញការចុះត្រួតពិនិត្យបន្ដិចសោះ ពីសំណាក់ក្រុមមន្ត្រីគយ ។
ទាក់ទិនការបែកធ្លាយធ្លាក់ចុះ ក្នុងការប្រមូលពន្ធគយ ចូលរដ្ឋ អង្គភាពគេហទំព័រ CSN មិនអាចស្វែងរក សុំការបំភ្កឺ ពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយ ច្រកទ្វារព្រំ បានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ អង្គភាពយើងរងចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់















