ខេត្តស្ទឹងត្រែង~ជនសង្ស័យដែរមានអាជិព នាំគ្រឿងញៀនពីប្រទេសឡាវមកចែកចាយបន្ត ត្រូវបានកម្លាំការិយាល័យ ប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជាមូយគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឲ្យអ្នកយកព័តិ៍មាន កម្ពុជា ជោគជ័យ ដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ហៀវ ឧដន អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅស្រុកជាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីនេះ សមត្ថកិច្ចនៃមន្ទីប្រឆាំងគ្រឿងញៀន ជាអ្នកចុះបង្ក្រាបផ្ទាល់ នៅផ្លូវជាតិលេខ៩ កាលពីវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនជនសង្ស័យនឹងគ្រឿងញៀនមកកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង នៅពេលចុះប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន៣.៩៦៦គ្រាប់ ជនសង្ស័យក៍បាបប្រាប់សមត្ថកិច្ចថា ខ្លួននាំគ្រឿងញៀននេះ ពីប្រទេសឡាវ ដើម្បីប្រគល់ឲ្យអ្នកផ្សេងទៀត បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមតិនិវិធីច្បាប់៕ ដោយ លោក នួន ពុទ្ធា