លោក វ៉ូ វណ្ណា មេគយខេត្តកណ្ដាល ត្រូវបានមន្ត្រីគយតូចតាចរិះគន់ថា? កំពុងឃុបឃិតបើកដៃ ឲ្យមានអំពើរត់ពន្ធទំនិញខុសច្បាប់ នឹងសម្ងំកើបលុយ ពីការបង់ពន្ធមិនគ្រប់ របស់ក្រុមឧត្តមសេនីយ៍

ចេញផ្សាយថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

​ខេត្តកណ្តាល ៖ មន្ត្រីគយតូចតាច នៅក្នុងសាខាគយនឹងរដ្ឋាករ ខេត្តកណ្ដាល បានលើកឡើងថា កាលពីពេលកន្លងទៅនេះ ​​ស​ម្តេច​​តេ​​ជោ ហ៊ុន សែ​ន « ហៅបរុសខ្លាំង របស់កម្ពុជា » បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ចនឹងហិរញ្ញវត្ថុ ជា​​ប្រ​ធាន លោក គុណ ញឹម អគ្គ​នា​យកដ្ឋាន​​គយ​​និង​រ​ដ្ឋករកម្ពុជា ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ ហើយប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ ជាអនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​ នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​កាកំណែទម្រង់​គយ ត្រូវបានអ្នកតានដានមួយចំនួន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ? ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​កំណែងទម្រង់ មន្ត្រី​គយ​មួយចំនួនទៀត នៅតាមបណ្ដាលខេត្ត ដែល​គ្មាន​ឆ​ន្ទះ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេល​កន្លងមកនោះ?​។​ ​

ប្រភពខាងលើ បានបន្តថា ជាក់ស្តែង​លោក វ៉ូ វណ្ណា ដែល​កំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ ខេត្តកណ្តាល កំពុងតែជាប់​ទាក់ទិន​ ជាមួយនិងរឿងអំពើពុករលួយ ក្នុងការ​ឃុបឃិត ​បើកដៃឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ មានគ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​សម្ងំ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍ នាំ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ មិនតែប៉ុណ្ណោះ លោក វ៉ូ វណ្ណា ថែមទាំងផ្គើនបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ទៀតផង?​។

តាម​ការសង្កេត​ជារួម គេ​មិនដែល​ឃើញ មន្ត្រី​គយ ​ក្រោមការគ្រប់គ្រង របស់លោក វ៉ូ វណ្ណា ចេញ​បង្ក្រាប​ ការដឹកជញ្ជូន ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់តាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន បានម្តងណា​ឡើយ ចាប់តាំងពី​ពេល ដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង​ ជាប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល បើទោះបីជា​សកម្មភាព រត់ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង យ៉ាង​អនាធិបតេយ្យ​ក៍ដោយ។​ ​

កង្វះ​ឆ​ន្ទះ​ ក្នុងការ​បង្ក្រាប ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ របស់លោក វ៉ូ វណ្ណា បង្កើត​ឲ្យ​មាន​ភាព​ ប្រទាំង​ប្រទិស សម្រាប់​ការកែទម្រង់​គយ មិនគួរណា លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ មើលរំលង​ពី​ភាព​អសកម្ម របស់លោក វ៉ូ វណ្ណា នោះទេ​ ជាពិសេស គួតែឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដាក់កាអង្កេត ទៅលើមន្ត្រីពាក់ព័ន្ធខាងលើ ជាបន្ទាន់ផង។

មន្ត្រី​គយ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ការ​សម្ងំ​កើប​លុយ យ៉ាង​ស្ងៀមស្ងាត់​បែបនេះ អាចធ្វើ​ឲ្យ​លោក វ៉ូ វណ្ណា មាន​លុយ​ឡើង​ខាប់​ ដូច​ទឹកគ្រឿង ហាក់ដូចជា​មិន​តុល្យភាព ទៅនឹង​ប្រាក់ខែ ជា​មន្ត្រី​គយ​នោះទេ​។ លោក វ៉ូ វណ្ណា មុនពេល​ពេល​តែងតាំង ​ជាប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល គាត់​មានបទពិសោធន៍ ក្នុងការ​សម្រួល ឲ្យ​ឈ្មួញ​រត់ពន្ធ ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវ​ឱនលំទោន សុំ​ការយោគយល់ និង​បង់លុយ ​ឲ្យ​លោក វ៉ូ វណ្ណា ជា​ហូរហែ​។​ ​

ប្រភពដដែរបានបញ្ជាក់ថា ការដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ មកពី​តាម​ច្រកព្រំដែន សំដៅ​ចូលមក​ចំណុច​ចុង​ទី គឺ​ឃ្លាំង​ស្តុក​ទំនិញ របស់​ឈ្មួញ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចែកចាយ ទៅតាម​ទីផ្សារ និង​កន្លែង​បោះ​ដុំ​ផ្សេងៗ​ទៀត ត្រូវ​ឆ្លងកាត់​ខេត្តកណ្តាល ហើយ​ក្នុងតួនាទី​ ជាប្រធាន​សាខាគយ ខេត្តកណ្តាល លោក វ៉ូ វណ្ណា កំពុង​សុខ​ស្រួល ក្នុងការ​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ទាំង​ការដឹកជញ្ជូន ទំនិញ​ស្របច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពោលគឺ គ្រប់​ច្រក គ្រប់​ដង្ហើម គ្រប់​ទូរស័ព្ទ​រោទ៍ សុទ្ធតែ​ពាក់ព័ន្ធ នឹង​បញ្ហា​ផលប្រយោជន៍ ដែល លោក វ៉ូ វណ្ណា អាច​ប្រមូល​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនយ៉ាងសុខស្រួល​ ។

ពាក់ព័ន្ធបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺ ពីលោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្ដាលបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author