មេឈ្មួញស័ក្តិ៥ ថន ប៊ុនធី « ហៅធី បាញ់ » នឹងបក្ខពួក កំពុងសម្រុកដឹកឈើ ចេញទៅយួនគ្មានញញើត ល្បីថាមានមេគ្រាក់ៗនៅខេត្ត ចាំជួយអន្តរាគមន៍ពីក្រោយ

ចេញផ្សាយថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តក្រចេះ ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា បទល្មើសព្រៃឈើ ក្រោយពីមានភាពស្ងប់ស្ងាត់ មួយរយៈខ្លី មុនពេលបោះឆ្នោត ក្រោយពីបោះឆ្នោត ឃុំ សង្កាត់ រួច បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញ ជំនួញឈើប្រណិត ខុសច្បាប់ទាំងនោះ ហាក់ដូចមាន
ការកើនឡើងជាងមុន ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីសំណាក់ក្រុមឈ្មួញ មានលុយមានអំណាច។ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការតូចតាច់ ក្នុងខេត្តក្រចេះ បចោទប្រកាន់ថា លោក សរ ចំរុង អភិបាលខេត្ត នឹងអាជ្ញាធរជំនាញ់ពាពន្ធ័ ជាអ្នកឃុបឃិត បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញរកស៊ីឈើ សិក្ដ័៥ ថន ប៊ុនធី « ហៅ ធី បាញ់ » ធ្វើសកម្មភាពដឹកជញ្ជូនឈើ ប្រណឹតសុខច្បាប់ ទៅស្រុកយួន? ។

ជាក់ស្ដែង កាលពីវេលាម៉ោង១២ នឹង២៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ភ្ងាក់ងាអង្គភាព CSN ក្រោយពីមានសេចក្ដីរាយការណ៍ អ្នកព័ត៌មានយើង បានចុះទៅដល់ទីនោះ បានប្រទះឃើញ មានរថយន្តយីឌុប ចំនួន ៣គ្រឿង ដែលប្រភពច្បាស់ការ បានបញ្ជាក់ថា ជារបស់ក្រុមឈ្មួញសិក្ត័៥ ថន ប៊ុនធី « ហៅ ធីបាញ់ » បាននឹងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណីត ពេញៗ រថយន្ត ចេញពីតំបន់ស្រែស្បូវ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ស្ថិតក្នុងចំណុច ព្រំប្រទល់ ៣ខេត្ត គឺខេត្តស្ទឹងត្រែង , ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ឆ្លងកាត់តំបន់ខ្លាស្ទុះ មកលើស្រុកស្នួល ឆ្ពោះទៅស្រុក យួន តាមច្រករបៀង « វ៉ាលឺ » ដោយរលូន គ្មានការរំខានពីសមត្ថកិច្ចសោះ។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ច ស្រុកស្នួល ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា? ក្បួនរថយន្ដយីឌុបចំនួន៣គ្រឿង ធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណឹត ខុសច្បាស់ រត់កាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅស្រុកយួន តាមច្រករបៀង « វ៉ាលឺ » កាលពីយប់ម្សិលមិញ ជាក្បួរថយន្ដ របស់មេឈ្មួញសក្តិ៥ ថន ប៊ុនធី « ហៅ ធីបាញ់ » ដែលជាជើងខ្លាំង ល្បីនៅស្រុកស្នួល ក្នុងការធ្វើជំនួញឈើប្រណិតឆ្លងដែន នឹងមានទំនាក់ទំនងល្អ ជាមួយដៃគូរ ជាឧកញ៉ាៗ ដែលល្បីឈ្មោះ ខាងជំនួញឈើ នាពេលបច្ចុប្បន្ន។ ហើយមិនតែប៉ុណ្ណោះ ឈ្មួញឈើរូបនេះ ស្និទ្ធជាមួយមេគ្រាក់ៗ ក្នុងខេត្ត នឹងមានបង្អែកដ៍រឹងមាំ នៅចាំជួយអន្តរាគមន៍ ពីក្រោយផងដែរ?។

គួររំលឹកផងដែរថា កន្លងមក មេឈ្មួញ « ធី បាញ់ » ក៍ធ្លាប់បានប៉ះទង្គិច ជាមួយកងកម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយ លោក ហាក់ ហ៊ាន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តក្រចេះ ខណៈចុះបង្ក្រាប បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ស្ថិតនៅក្នុង ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ហើយបានផ្ទុះអាវុធ បណ្តាលឲ្យគ្រាប់ផ្លាត ទៅត្រូវស្ត្រីកូនខ្ចីម្នាក់ រងរបួសផងដែរ។

ប្រភពដដែរ បានបន្តនឹងរិះគន់ថា? នៅស្រុកស្នួល ខេត្តក្រចេះ នេះ នណាក៍គេទទួលស្គាល់ ទាហ៊ានស័ក្តិ៥ ឈ្មោះ ថន ប៊ុនធី « ហៅ ធីបាញ់ » ជាមេឈ្មួញធំដ៍ល្បី នឹងជាអ្នកម៉ៅការរត់ផ្លូវ ក្នុងការនាំរថយន្តដឹកឈើខុសច្បាប់ របស់ក្រុម ឧកញ៉ាៗ មួយចំនួន ទៅស្រុកយួន។ ក៍ប៉ុន្តែ លោក ចៅហ្វាយខេត្ត នឹងមន្ត្រីជំនាញពាក់ពន្ធ័ មួយចំនួន សម្ងំស្ងៀម ធ្វើមិនដឹងមិនឭ អាចមានការពាក់ព័ន្ធ ទៅនឹងផលប្រយោជន៍ តាមរបៀបពុករលួយ យ៉ាងក្រាស់ក្រែល ពីឈ្មួញរូបនោះហើយ ជាថ្នូរទៅនឹងមិនបង្ក្រាប?។

ប្រភពពីក្រុមប្រជាពលរដ្ឋ រកស៊ីដឹកឈើ កំប៉ិកកំប៉ុក​ ដូរបាយហូប បានលើកឡើង នឹងរិះគន់ផងដែរថា? សមត្ថកិច្ចជំនាញ រិតបន្តឹងចាប់ចង បានតែឈ្មួញតូចតាច រីឯឈ្មួញគ្រាក់ៗ ដូចជាមេឈ្មួញ « ធី បាញ់ » ជាដើម។ល។ សមត្ថកិច្ចទាំងនោះ ពុំហ៊ានប៉ះពាល់ទេ? ទំនងខ្លាចបាត់ផលប្រយោជន៍ ? ។ ហើយបច្ចុប្បន្ន ឈើរបស់ ឧកញ៉ាៗ នឹងឈើរបស់មេឈ្មួញ « ធីបាញ់ » កំពុងសម្រុកដឹកចេញទៅយួន តាមច្រក « វ៉ាលឺ » ដោយមានសមត្ថកិច្ច ប្រចាំការនៅទីនោះ មានគយ មានប៉ូលីស សេដ្ឋកិច្ចក្រសួង និងប៉ូលីសខេត្ត ដែលជាអ្នកទទួលខុសត្រូវ ការពារទប់ស្កាត់ នឹងបង្ក្រាប ទៅលើរាល់បទល្មើសឈើឆ្លងដែន ស្របទៅតាមបទបញ្ជា របស់រាជ
រដ្ឋាភិបាល ដែលមានសម្ដេច មហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែផ្ទុយទៅវិញ ក្រុមមន្ត្រីពុករលួយ មួយចំនួននោះ បែជាឃុបឃិត ត្រូវរ៉ូវគ្នាជាប្រព័ន្ធ បើកច្រកឲ្យកើតមាន អំពើរត់ពន្ធឈើខុសច្បាប់ ទៅយួនពេញបន្ទុក។

ការដឹក ជញ្ចូនឈើប្រណិត តាមឡានយីឌុប ឆ្លងកាត់ខេត្តក្រចេះដោយរលូន គ្មានការំខានពី សមត្ថកិច្ចនេះត្រូវបានអ្នករកស៊ីឈើដូចគ្នា និយាយខ្សឹបប្រាប់ ឲ្យដឹងថា គេសង្កេតឃើញ មានមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នឹងលោកស្នងការ ខេត្តក្រចេះ គឺជាមនុស្សស្និទ្ធជាមួយ មេឈ្មួញ ថន ប៊ុនធី « ហៅ ធីបាញ់ » ក្រៅពីនោះ គឺគ្រប់ស្ថាប័ន ពាក់ព័ន្ធ នឹង សមត្ថកិច្ច ត្រូវបានមេឈ្មួញ ស័ក្តិ៥ « ធី បាញ់ » រៀបចំបង់ប្រចាំខែ ឲ្យទាំងអស់ គ្រប់ស្ថាបន័ជំនាញរៀងខ្លួន។

ការដែលធ្វើជំនួញឈើប្រណិតខុសច្បាប់ ទៅប្រទេសវៀតណាម បានដោយរលូន ដោយមានការលើកឡើង ពីប្រជាពលរដ្ឋ នឹង មន្ត្រីរាជការក្នុងខេត្តមួយចំនួន ថាមានជាប់ពាក់ព័ន្ធ ជាមួយមេធំៗ។ មកទល់ថ្ងៃនេះ អង្គភាព កាសែត « កម្ពុជា ជោគជ័យ » នឹងគេហទំព័រ CSN ពុំអាចស្វែងរក ការបកស្រាយ ពន្យល់បំភ្លឺ ពីលោក សរ ចំរុង អភិបាលខេត្ត លោក ស្នងការខេត្ត នឹងលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រចេះបានទេ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំន។ រីឯលោក ថន ប៊ុនធី « ហៅ ធីបាញ់ » ក៍មិនអាចទំនាក់ទំនងសំការបំភ្លឺបានដែរ ដោយទូរស័ព្ទ មិនអាចទំនាក់នងបាន ហេតុនេះ អង្គាភាពយើង រងចាំទទួលការបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author