ពលរដ្ឋរិះគុណ លោក យូ ហេង មេគយខេត្តឧត្តមានជ័យ បើកដៃឲ្យមេគយច្រកជប់គិរី ច្រកអូរស្មាច់ នឹងច្រកជាំស្រងាំ ប្រមូលលុយតាមរបៀបពុករលួយ សម្រាប់ទប់តំណែង?

ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ឧត្តមានជ័យ ៖ ប្រជាពលរដ្ឋ ក៍ដូចសមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ ​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ចូលយ៉ាងគគ្រិកគគ្រេង ដែលជា​ហេតុ​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុង​មួយខែៗ​។

បញ្ហា​នេះ​មន្ត្រីរាជការ នឹងសមត្ថកិច្ចតូចតាច បានលើកឡើងថា៖ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរមើលរំលងទេ គួរតែ​ចាត់វិធានការ​ត្រួតពិនិត្យ ឡើងវិញ​ខ្លះ​ផង ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​ទប់ស្កាត់​ ទង្វើ​មិន​ប្រក្រតី​ របស់​សមត្ថកិច្ចគយ ​ក្នុង​ខេត្តឧត្ដរមានជ័យ​នោះទេ​?។ លើស​នេះ​ទៅទៀត​ ការដែល​មន្ត្រី​គយ ​ប្រចាំ​ច្រក​ជប់​គគីរ ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត ​បើកដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ ខេត្តឧត្ដរមានជ័យ​ផងដែរ ទើប​អ្វីៗ ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​?។​

បើតាមប្រភព ពីសមត្ថកិច្ច​ពាក់​ព័ន្ធ​ នៅ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ នៅ​ច្រក​នេះ​ មានឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​ពេញបន្ទុក? ព្រោះ​មេ​គយ​ប្រចាំ​ច្រក​នេះ​ គិតតែ​ពី​ប្រមូល​លុយ​ តាមរបៀប​ពុក
រលួយ ដើម្បីយកទៅផ្គត់ផ្គង់ មេគយខេត្ត ​សម្រាប់ទប់តណែង?។

បើតាមការលើកឡើង របស់ឈ្មួញ ​និង​អាជីវករ​តូចតាច ​ដែល​នាំ​ទំនិញ ​ចូល​តាម​ច្រក​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ ​ប្រចាំ​ច្រក​នេះ បាន​គាប​ជំរិត​យកលុយ ​ពី​ពួកគាត់​ កាន់តែ​ច្រើនឡើងៗ ហើយសមត្ថកិច្ច ​​បែរជា​ឃុបឃិត​ ឲ្យ​ឈ្មួញ​ធំៗ​ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ស្រេច​តែ​អំពើ​ចិត្ត?។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​គយ​ច្រក​ជាំ​ស្រងាំ ប្រព្រឹត្ត​អំពើពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់នេះ គឺមាន​ការឃុបឃិត ​បើកដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ ខេត្តឧត្ដរមានជ័យ ដែល​កំពុងតែ​សម្ងំ​ ទទួលផល​ប្រយោជន៍​ យ៉ាង​ស្ងៀមស្ងាត់?​។

ដោយឡែក លោក គួ​ន សុភាព មេ​គយ​ប្រចាំ​ច្រក​អូរ​ស្មាច់វិញ បើយោងតាមប្រភព ពីសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ បានលួចខ្សឹបឲ្យដឹងថា លោក គួ​ន សុភាព មេ​គយ​ប្រចាំ​ច្រក​អូរ​ស្មាច់ ត្រូវបាន​ប្រជាពលរដ្ឋ​ និង​អាជីវករ​តូចតាច​រិះគន់ថា ប្រើ​អំណាច​ ជំរិត​យកលុយ​ ពី​ពួកគាត់​ដែល​នាំចូល​ ទំនិញ​បន្តិចបន្តួច​ ពី​ទឹកដី​សៀម ចូលមកកម្ពុជា ​ដើម្បីគាប់ចិត្តមេគយធំខេត្ត ដោយ​គ្មាន​ការយោគយល់​ឡើយ​?។

ប្រភពដដែលបានបន្តថា ទន្ទឹមនឹងនេះ ​លោក គួ​ន សុភាពបានឃុបឃិត​ ជាមួយ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ មួយចំនួនទៀត​ បើកដៃ​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ កាន់តែ​ច្រើនឡើងៗ​ ជាពិសេស ទំនិញនឹងសម្ភារៈ នាំចូលពីទឹកដីសៀម មកចូលក្នុងការស៊ីណូ ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​ របស់​មេ​គយ​ប្រចាំ​ច្រក​ជប់​គគីរ ច្រក​អូរ​ស្មាច់ និង​ច្រក​ជាំ​ស្រងាំ នឹងមេសាខាគយនឹងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ​នោះទេ​។

ទោះយ៉ាងណានោះ នេះគ្រាន់តែជាប្រភព ដែលបានលើកឡើងភាពមិនប្រក្រតី របស់មេៗគយ ច្រកខាងលើ មកទល់ថ្ងៃនេះ អង្គភាព គេហទំព័រ CSN មិនអាចសុំការបំភ្លឺពី មេគយច្រកជប់គិរី មេគយច្រកអន្តរជាតិអូរស្មាច់ មេគយច្រកជាំស្រងាំ នឹងមេសាខាគយនឹងរដ្ឋាករ ខេត្តឧត្តមានជ័យ បានទេ ដោយគ្មានចេតនា លេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំទទួលការបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author