ទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ កំពុងសម្រុកចូលតាមច្រកកែវផុស កំពង់ផែអ្នកឧកញ៉ា ម៉ុង ឬទ្ធី ល្បីថាមានការបើកដៃពី លោក ហេង ស៊ុងហៃ មេការិយាល័យគយកែវផុស នឹងមេសាខាគយខេត្ត

ចេញផ្សាយថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តព្រះសីហនុ ៖ មហាជនជាច្រើន បាននាំគ្នាលើកឡើង នឹងរិះគន់ថា ក្រោមការដឹកនាំ របស់លោក ហេង ស៊ុងហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកកំពង់ ផែកែវផុស របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ថ្មីៗនេះ គេសង្កេតឃើញ ភាពមិនប្រក្រតីជាច្រើន បាននឹងកំពុងកើតមាន នៅកំពង់ផែនេះ។ ហើយក៍កំពុងតែល្បីល្បាញយ៉ាងខ្លាំង ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ព័ន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ជាច្រើន ដើម្បីជាប្រយោជន៍។

មិនតែប៉ុណ្ណោះ លោក ហេង ស៊ុងហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករ កំពង់ផែកែវផុស ត្រូវបានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកកែវផុស បានឲ្យដឹងថា៖ លោក ហេង ស៊ុងហៃ កំពុងតែជិះសេះ ប្រលែងដៃ ក្នុងការប្រមូលព័ន្ធគយ នឹងមានការបើកដៃ ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ ពីប្រទេសថៃជាច្រើន ដោយពុំមានការត្រួតពិនិត្យ ឲ្យបានត្តឹមត្រូវទេ? គឺក្រុមមន្ត្រីគយទាំងនោះ គិតតែម្យ៉ាងគត់ គឺប្រមូលលុយដាក់ហោប៉ៅ ជូនមេការិយាល័យ ដើម្បីផ្គត់ផ្គង់ ជូនមេគយខេត្តថ្មី សំរាប់រក្សាតំណែង ?។

បើតាមប្រភពខាងលើ បានឲ្យដឹងថា ពាក់ព័ន្ធទំនិញនាំចូល ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកកំពង់ផែ ម៉ុង ឬទ្ធី កែវផុស សព្វថ្ងៃនេះ គេពុំដែលឃើញ លោក សេង ស៊ុងហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ផែកែវផុស ដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះត្រួតពិនិត្យ ទំនិញ ទៅតាមជំនាញគយសោះ គឺមេគយរូបនេះ អង្គុយចាំតែស៊ីញ៉េ រាល់ឯកសារទាក់ទង ការនាំទំនិញចូល តែប៉ុណ្ណោះ? នេះបានចំជាមន្ត្រីជើង១០ ដូចដែលសម្តេចតេជោ ហ៊ុន សែន តែមានប្រសាសន៏ កន្លងមកមែន។​

ដោយឡែកប្រជាពលរដ្ឋ រស់នៅក្បែលៗ ច្រកកែវផុសបាននិយាយថា រាល់ទូក ឬ កាប៉ាល់ មកសំចតដើម្បីទំលាក់ទំនិញ គេមិនដែលឃើញ មានភ្នាក់ងារស្ថាប័នគយ ចុះមកវាយតម្លៃ ឬត្រួតពិនិត្យទំនិញឡើយ? គឹមន្ត្រីគយទាំងនោះ អង្គុយតែក្នុងបន្ទប់ ចាំរាប់ក្បាលឡានតែប៉ុណ្ណោះ? គេឃើញមានតែឡានយ៉ីឌុប រាប់រយគ្រឿង ក្នុងមួយថ្ងៃៗ ចូលមកដឹកទំនិញ ពីកំពង់ផែរ ម៉ុង ឬទ្ធី កែវផុស គ្មានការពិនិត្យ ពីសំណាក់មន្ត្រីគយ ឈរជើងនៅច្រកកែវផុសឡើយ? នេះជាចេតនា បើកឲ្យមានទំនិញ គេចពន្ធយ៉ាងចំហរ ពេញបន្ទុក។

យោងប្រភព ពីមន្ត្រីគយតូចតាច នៅការិយាល័យ កែវផុស ដែលមិនពេញចិត្ត ក្នុងការដឹកនាំផ្ដាច់ការ បក្ខពួកនិយម របស់លោក សេង ស៊ុងហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករ កែវផុស បានទម្លាយឲ្យដឹងឲ្យថា៖ កាលដែលលោក មេគយរួបនេះ ហ៊ានប្រព្រឹតអំពើពុក
រលួយបែបនេះ គឺដើម្បីរក្សាតំណែង របស់ខ្លួនឲ្យនៅគង់វង្សបន្តទៀត?។ ហេតុនេះ ត្រូវតែមានកញ្ចប់ ក្រៅប្រព័ន្ធ ដើម្បីសូកប៉ាន លោកមេគយខេត្ត ទើបមកកាន់តំណែងថ្មីៗនេះ ដើម្បីជួយទប់កៅអីខ្លួន មិនឲ្យរបូត? ។ ទង្វើបែបនេះ មិនគួរលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឹម នាយក នៃនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា មិនគួរមើលរំលងទេ គួតែពិនិត្យឡើងវិញជាបន្ទាន់ផង។

ប្រភពបានបន្តថា បច្ចុប្បន្ន លោកមេគយរូបនេះ អាងបង្អែកដ៍រឹងមាំ នៅសាខាគយខេត្ត នឹងដោយសំអាងទៅលើឈ្មោះ កំពង់ផែរ របស់អ្នកឧកញា ម៉ុង ឬទ្ធី ក៍ បើកដៃយ៉ាងចំហរ ដោយមិនខ្លាចញញើតឡើយ។ ការបើកឲ្យមាន ការនាំទំនិញគេចពន្ធ មិនមានការត្រួតនិត្យឲ្យបានច្បាស់លាស់ ពីស្ថាប័នគយបែបនេះ បានធ្វើឲ្យប៉ះពាល់ ដល់កិត្តិនាម របស់អ្នកឧកញា ម៉ុង ឬទ្ធី ជាម្ចាស់កំពង់ផែរ ម៉ុង ឬទ្ធី កែវផុស និងជា មហាសប្បុរសធម៌ ដែលតែងតែជួយ ដល់ជនក្រីក្រ ខ្វះខាតទីទាល់ក្រ គ្មានទីពឹង អាចមានការយល់ច្រឡំ ពីប្រជាពលរដ្ឋថា អ្នកឧកញា ម៉ុង ឬទ្ធី ធ្វើកំពង់ផែរ បើកច្រកឲ្យមានទំនិញនាំចូលកេចពន្ធ ។

ជុំវិញការលើកឡើង ពីប្រភពខាងលើនេះផងដែរ អង្គភាព គេហទំព័រ CSN មិនអាចស្វែងរក សុំការបំភឺ្លពីលោក ហេង ស៊ុងហៃ បានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពីលោក ហេង ស៊ុងហៃ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author