ផ្លូវលំទាំង១២ ក្នុងសង្កាត់ក្របីរៀល រងការខូចស្ទើទាំងអស់ បែជាលោក ឃឹម ប៊ុនសុង អភិបាលខេត្ត នឹងលោក ស៊ូ ប្លាតុង អភិបាលក្រុងសម្ងំស្ងៀម មិនខ្វល់ពីទុកលំបាកប្រជាពលរដ្ឋ..

ចេញផ្សាយថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

សៀមរាប ៖ ប្រជាពលរដ្ឋ ជាច្រើន រស់នៅក្នុងក្រុងសៀមរាប បាននាំគ្នារអ៊ូរទាំ ពីករណី​រថយន្ត​ដឹក​ដី​ធំៗ ​របស់​ឈ្មួញ​ ឈ្មោះ ម៉ៅ ធ្វើ​ឲ្យ​ខូច​ផ្លូវ​ ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ការរស់នៅ​ របស់​ប្រជាពលរដ្ឋ​ ជាច្រើន​ភូមិ គេពុំដែលឃើញ​ មន្ត្រី​អាជ្ញាធរ ​ក្រុង​សៀមរាប និង​មន្ត្រី​អាជ្ញាធរ ​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​ ទាល់តែសោះមកដល់ថ្ងៃនេះ។

ករណីនេះ ប្រជាពលរដ្ឋ​បាន​រិះគន់ថា៖ លោក ឃឹម ប៊ុន​សុងអភិបាល ខេត្ត​សៀមរាប បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ម៉ៅ ប្រើប្រាស់​រថយន្ត​ធុន​ធំ​ ដឹក​អាចម៍ដី​បំផ្លាញ​ផ្លូវ ​ក្នុង​សង្កាត់​ក្របី​រៀល ស្ទើរ​ខូច​ទាំងស្រុង​ទៅហើយ?​។ ដោយគេដាក់ការ​សង្ស័យថា៖ កន្លងមក​មន្ត្រី​អាជ្ញាធរ​ គ្រប់លំដាប់​ថ្នាក់​ ក្នុង​ខេត្តសៀម
រាប ទំនងជា​ទទួលបាន​ផលប្រយោជន៍​ ពី​ឈ្មួញ​ឈ្មោះ ម៉ៅ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​?។

ក្រុមប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ទទា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បាន​បន្តរិះគន់ថា៖ រីឯលោក ស៊ូ ប្លាតុង អភិបាលក្រុង សៀមរាប ពុំដែលអើពើ ​អំពីបញ្ហាខាងលើនេះទេ? តាំពីបានទទួលតំណែង ជាអភិបាលក្រុង ឃើញថា អភិបាលក្រុងរូបនេះ ស្រលាញ់កៅអីខ្លាំងណាស់ អង្គុយចាំតែស៊ីញេ មិនខ្វល់ពីទុកលំបាកប្រជាពលរដ្ឋទើយ? ជាក់ស្ដែងផ្លូវលំ​ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ ខូច​ស្ទើរ​អស់​ទៅហើយ ​ដោយសារតែ​រថយន្ត​ដឹក​ដី​ធំៗ ​របស់​ឈ្មួឈ្មោះ ម៉ៅ បើកបរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​ ពុំដែលឃើងលោក ស៊ូ ប្លាតុង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្មទេ? នេះបានចំជាមន្ត្រីជើង១០ ដូចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍​មែន។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះមិនមែន​តែ​ នៅក្នុង​រដូវវស្សា​ទេ​ ដែល​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ ដោយសារ​ផ្លូវបែក​ភក់​ ឬ​ដាច់​ជា​កំណាត់ៗ គឺ​នៅ​រដូវប្រាំង ​ក៏​ពិបាកធ្វើ​ដំណើរ​ដែរ ព្រោះ​ធូលី​ហុយ​សំពោង ​និង​មាន​ជង្ហុក​ធំៗ ​ស្ទើរ​ត្រឹម​ក្បាលជង្គង់​។ ជាងនេះទៅទៀត​ ឈ្មួញ​ឈ្មោះ ម៉ៅ ជីករណ្ដៅ​ដី​ធំៗ ​មាន​ជម្រៅ​ដល់​ក្បាល​ប្រេត ប៉ុន្តែ​គ្មាន​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ ឬ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ណែនាំ​ ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ៅ អនុវត្តន៍​តាម​បទដ្ឋាន ​បច្ចេកទេស​នោះទេ​។ ហេតុនេះហើយ​ ទើប​ប្រជាពលរដ្ឋ​ ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​ ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ​ គ្រប់លំដាប់​ថ្នាក់ ​ជួយ​ដោះស្រាយ​ ផលប៉ះពាល់​ដល់​ការរស់
នៅ​ របស់​ពួកគាត់​ ដែល​បង្កឡើង​ដោយ​ឈ្មួញ​ឈ្មោះ ម៉ៅ ដែល​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ និង​ដឹកជញ្ជូន​អាចម៍ដី​លក់​ យ៉ាង ក្រអឺតក្រទម ​​។

ប្រភពពី​ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់​ក្របី​រៀល បាន​ឲ្យ​ដឹងថា​ ក្នុង​មួយថ្ងៃៗ​ ឈ្មួញ​ឈ្មោះ ម៉ៅ ដឹក​ដី​តាម​រថយន្ត​ធំៗ​ នៅក្នុង​មូលដ្ឋាន​នេះ​ មិនតិចជាង​១០០ ​រថយន្ត​នោះទេ? ហើយ​ផ្ទុក​អាចម៍ដី​ពេញ​ហៀរ ​បណ្ដាល​ឲ្យ​ធ្លាក់​លើផ្លូវ​រអិល​ និង​បែក​ភក់​ត្រឹមៗ​ជង្គង់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​ក្នុងភូមិ​ទាំង​១២​ នៃ​សង្កាត់​ក្របី​រៀល កំពុង​រង​ការខូចខាត ​ដោយសារ​រថយន្ត​ដឹក​ដី​ របស់​ឈ្មួញ​ឈ្មោះ ម៉ៅ ដែល​គិតតែ​ពី​រឿង​ ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ការរស់នៅ ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​។

បញ្ហា​នេះ ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប ក៏ដូចជា​លោក ឃឹម ប៊ុន​សុង អភិបាល ខេត្ត​សៀមរាប គួរ​ចាត់វិធានការ​ទប់ស្កាត់​ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ ឈ្មួញ​ឈ្មោះ ម៉ៅ បង្ក​ផលប៉ះពាល់​ ដល់​ការរស់នៅ ​របស់​ប្រជាពលរដ្ឋ​ទាំង​១២​ភូមិ នៅក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាបតទៅទៀត​។

បញ្ហានេះ អង្គភាព CSN ពុំអាចសុំការបំភ្លឺ ពីលោក ម៉ៅ ម្ចាស់អាជីវកម្ម ជីកដឹកអាចម៍ដីលក់បានទេ ដោយឡែកលោក ស៊ូ ប្លាតុង អភិបាលក្រុង នឹងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ក៍មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពាក់ព័ន្ធការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ខាងលើនេះ បានដែលរហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ
ទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

សូមជួយស៊ែរព័ត៌មាននេះផង: