កងកម្លាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានស្នាដៃបង្ក្រាប គ្រឿងញៀនបានជាបន្តបន្ទាប់

 

ខេត្តស្ទឹងត្រែង~បច្ចុប្បន្នគេសង្កេតឃើញកងរាជអាវុធហត្ថខេត្ត ខិតខំប្រឹងប្រែងទប់ស្កាត់នឹងបង្ក្រាប ការចរាចរណ៍ ចែកចាកចាយ នឹងប្រើប្រាសគ្រឿងញៀន បានជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១១:០០នាទី កងកម្លាំងរាជអាវុធហត្ថខេត្ត សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងចែកចាយនឹងប្រើប្រាសគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួបាបជនសង្ស័យ២នាក់។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានប្រាប់អ្នកយកព័តិ៍មានយើងដឹងថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបទីតាំងចែកចាយនឹងប្រើប្រាសគ្រឿងញៀននេះ មានការដឹកនាំដោយលោក ដួង វិចិត្រ ទទួលបន្ទុកផ្នែកព័តិ៍មានកងរាជអាវុធហត្ថខេត្ត នឹង សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ឈានទៅបង្ក្រាបទីតាំងចែកចាយគ្រឿងញៀន នៅចំណុច ជិតផ្លូវបំបែកអូរពងមាន់ ដោយដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ម្សៅព័ណសរ ចំនួន៦កញ្ចប់តូច ទូរស័ព្ទដៃម៉ាកសាំសុងព័ណសរ១គ្រឿង សម្ភារ:សម្រាប់ជួកគ្រឿងញៀន១សម្រាប់ នឹងជនសង្ស័យបានពីនាក់ ទី១-ព្រំ លីនា ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ទី២-ឈ្មោះ សុខ ឃីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំជាមួយគ្នា។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធខេត្តនាំខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរនឹងកងសាសំណុំរឿបញ្ជូនទៅតុលាការដើម្បីចាត់កាទៅនីតិវិធីច្បាប់។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង សូមសសើរដល់កងរាជអាវុធហត្ថខេត្ត ព្រមទាំងព្រះរាជអជ្ញាអមសាលាដំបូងខេត្តផងដែរ ដែរបានខិតខំប្រឹងប្រែងទប់ស្កាត់ នឹងបង្ក្រាបគ្រឿងញៀនកន្លងមក ក៍ដូចថ្ងៃនេះផងដែរ សូមឲ្យមានការទប់ស្កាត់នឹងបង្ក្រាបគ្រឿងញៀនបន្តទៅទៀត នឹងសូមឲ្យកងរាជវុធហត្ថ ព្រមទាំងព្រះរាជអជ្ញា ក្រឡេកមើលបទល្មើសព្រៃឈើផង នេះក៍ជាបទល្មើសដ៍ធំមួយដែរ នៅខេត្តស្ទឹងត្រែងនេះ បន្ទាប់ពីគ្រឿងញៀន៕ ដោយលោក នួន ពុទ្ធាimage image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author