ឈ្មួញឈើជាមន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ ថន ប៊ុនធី « ហៅធីបាញ់ » ឮថាចាប់ផ្ដើមកក្រើកឡើងវិញហើយ ក្រោយពីអភិបាលខេត្ត ហៅទៅផ្ដល់អនុសាសន៍

ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ក្រចេះ ៖ ប្រភពរាយការណ៍ ពីស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា មេឈ្មួញដែលជាទាហ៊ាន ពាក់ស័ក្តិ៥ គេស្គាល់យ៉ាងច្បាស់ថា ឈ្មោះ ថន ប៊ុនធី « ហៅធី បាញ់ » បានបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ចេញទៅលក់នៅស្រុកយួនទៀតហើយ? ក្រោយពីមានការផ្អាកដំណើការ ក្នុងរយៈពេលខ្លី ដោយព័ត៌មានក្នុងស្រុក បានធ្វើការចេញផ្សាយ ពីសកម្មភាព លើកឈើដាក់ឡានយីឌុបពេញៗ ចំនួន៣គ្រឿង បម្រុងដឹកទៅលក់នៅស្រុកយួន កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក។

បើតាមប្រភព ពីសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកស្នួល បានឲ្យដឹងថា ពាក់ព័ន្ធករណីនេះ ក្រោយពីមានការចេញផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក គេសង្កេតឃើញឈើទាំងនេះ ត្រូវបានគាំង ចរាចរណ៍មិនបានផងដែរ ហើយក៍គេបានដឹងថា មេឈ្មួញឈ្មោះ ថន ប៊ុនធី « ហៅ ធីបាញ់ » ត្រូវបានលោកអភិបាលខេត្ត ហៅទៅស្ដីបន្ទោស ពីការធ្វេសប្រហែស ឲ្យមានការបែកធ្លាយនេះផងដែរ។ ប្រភពបានបន្តលើកឡើងថា ការហៅទៅស្ដីបន្ទោសនេះ ដូចជាការផ្ដល់អនុសាសន៍ ដល់មេឈ្មួញ ថន ប៊ុនធី « ហៅ ធីបាញ់ » ដែលជាទាហ៊ានរកស៊ីឈើនេះវិញទេ ព្រោះថាមិនយូប៉ុន្មានផង គេឃើញឈ្មួញរូបនេះ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន តាមច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ ធី​បាញ់ » អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត​បើកដៃ​ ពី​មេ​រដ្ឋបាល​ព្រៃឈើ​ ស្រុក​ស្នួល និង​មេ​រដ្ឋបាល​ព្រៃឈើ ​ខេត្តក្រចេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ទៀត​។ លោក សរ ចំ​រ៉ុង អភិបាល
ខេត្ត​ក្រចេះ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ ធី​បាញ់ » ព្រោះ​ខ្លាច​បាត់បង់​ ផលប្រយោជន៍ ហើយ​សុខចិត្ត​នៅ​ស្ងៀម​ ប្រឈម​នឹង​ការរិះគន់​ សព្វបែបយ៉ាង​។

ប្រភពពី​សមត្ថកិច្ច​តូចតាច ​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » ជា​មន្ត្រី​យោធា​ ពាក់​ស័ក្ដិ​៥ បាន​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​រលួស ឬ​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្តក្រចេះ ឆ្លងកាត់​ក្រុង​ក្រចេះ និង​ស្រុក​ស្នួល ចេញទៅ​ស្រុក​យួន​ តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឬ​ច្រក​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ ​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » ប្រើ​ស្បែក​ជា​មន្ត្រី​យោធា ដើម្បី​ដឹកជញ្ជូន​ឈើ​ ស្ទើរតែ​រៀងរាល់ថ្ងៃ ហើយ​ពេលខ្លះ ​ឈ្មួញ​រូបនេះ​ អះអាងថា ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល ​រត់ការ​បើកផ្លូវ​ ឲ្យ​ឈ្មួញ​ដទៃទៀត​ប៉ុណ្ណោះ​។ ហើយ ឈើ​ទាំងនោះ​ ត្រូវបាន​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » និយាយថា​ ជា​ឈើ​របស់​ឈ្មួញ​ឈ្មោះ នី និង​ប្ដី​ឈ្មោះ អាត ដែល​កំពុង​ល្បីល្បាញ​ ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ​។

​ប្រភព​ដែល​ស្និទ្ធ​ នឹង​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ជា​មន្ត្រី​យោធា​រូបនេះ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​ រហូត​ហ៊ាន​បំពាន​ លើ​បទបញ្ជា ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ​រត់ពន្ធ​ឈើ​ប្រណីត ​ចេញ​ក្រៅប្រទេស​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​ ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​រលួស ឬ​តំបន់​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្តក្រចេះ ឆ្លងកាត់​ក្រុង​ក្រចេះ និង​ស្រុក​ស្នួល ចេញទៅ​ស្រុក​យួន តាម​ច្រក​ត្រពាំង​ស្រែ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ​ហ៊ាន​ក្អក​ជាមួយ​ឡើយ​។

សមត្ថកិច្ច​ខ្លះ​ នៅពេល​ឃើញ​រថយន្ត​ដឹកឈើ​ របស់​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់ » មានតែ​ជួយ​សម្របសម្រួល​បើកផ្លូវ​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍ ព្រោះ​គេ​ខ្លាច​ឥទ្ធិពល​ មន្ត្រី​យោធា​ ពាក់​ផ្កាយ​៣​ម្នាក់ ​ដែលជា​ខ្នងបង្អែក​ យ៉ាងរឹងមាំ​ របស់​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី « ហៅ​ធី​បាញ់​ »។

ពាក់ព័ន្ធករណីខាងលើនេះ លោក ថន ប៊ុនធី « ហៅធីបាញ់ » ក៍បានទទួលស្គាល់ ក្នុងការធ្វើជំនួញឈើនេះផងដែរ តាមរយៈទូរស័ព្ទ នៅពេលអង្គភាព CSN យើង ធ្វើការសុំបំភ្លឺ គ្រាន់តែឈ្មួញរូបនេះ មិនបានបញ្ជាក់ថា ឈើទាំងនេះ រត់ការផ្លូវឲ្យឈ្មួញដទៃទៀត ឬឈើខ្លួនឯងនោះទេ។ ពាក់ព័ន្ធករណីនេះ អង្គភាព CSN យើង នឹងតាមដានស្រាវជ្រាវ យកព័ត៌មាន មកធ្វើការចុះផ្សាយ ជូនមិនអ្នកអាន ជាបន្តទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author