ចេញផ្សាយថ្ងៃសៅរ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តបន្ទាយមានជ័យ ៖ តាមការបង្ហើប ពីមន្ត្រីគយតូចតាច ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ទទួលបានតំណែង ជាមេគយ ខេត្តបន្ទាយមានជ័យរួចមក ក៏ចាប់ផ្ដើមប្រើអំណាច ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ត្រូវបានឈ្មួញនាំចូលតាមច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត និងច្រកអូរបីជាន់ នឹងច្រក មួយចំនួនទៀត ឋិតនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ កាន់តែច្រើនឡើងៗ ព្រោះមានការឃុបឃិតបើកដៃ ពីលោក ឆែ សុធា ដែលកំពុងល្បីល្បាញ ខាងពុករលួយ?។ ជាងនេះទៅទៀត សូម្បីតែនៅតាមច្រកតូចៗ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ក៍ត្រូវបានឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាសប់ យ៉ាងពេញបន្ទុក ព្រោះលោក ឆែ សុធា គិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម?។
សូមបញ្ជាក់ដែរថា រឿងអាស្រូវពុករលួយ របស់លោក ឆែ សុធា មេគយខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីគយតូចតាច ក្នុងខេត្តនេះ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានទម្លាយនឹងលាតត្រដាង ជាបន្តបន្ទាប់ ឲ្យអ្នកសារព័ត៌មាន ធ្វើការចេញផ្សាយ ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាអគ្គនាយកគយ លោក គុណ ញឹម ចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងលោក អូន ព័ន្ធមុនីរ័ត្ន ទាំងលោក គុណ ញឹម បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យលោក ឆែ សុធា មេគយខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំង?។
ដែលធ្វើឲ្យរដ្ឋ ខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ?។
ប្រភពពីក្រុមមន្ត្រីគយតូចតាច ដែលមិនពេញចិត្តក្នុងការដឹកនាំ បក្ខពួកនិយម របស់លោកមេសាខាគយ បានខ្សិបលួចឲ្យដឹងថា ការដែលលោក ឆែ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ដោយសារអាងមានខ្នងបង្អែកដ៍រឹងមាំ ដែលជា ឧកញ៉ា ដ៏មានឥទ្ធិពលម្នាក់ ដែលជាមិត្តភក្តិ? អាចនិយាយបានផងដែរថា សូមប្បីតែលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៍មិនហ៊ានបោះះ លោក ឆែ សុធា មេសាខាគយខេត្តរូបនេះដែរ ហេតុនេះហើយ ទើបមេសាខាគយរូបនេះ មិនខ្វល់ពីបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ…?។
ប្រភពបានបន្តថា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់ផ្សេងៗទៀត គឺត្រូវតែធ្វើតាមបញ្ជា របស់លោក ឆែ សុធា មេគយខេត្ត មិនត្រូវតវ៉ាអ្វីទាំងអស់ បើពួកគេហ៊ានតវ៉ា អាចប្រឈមនឹងការបាត់បង់តំណែងជាមិនខាន។ ហើយរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ត្រូវឈ្មួញនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែត និងតាមច្រកតំបន់ កាន់តែច្រើនឡើងៗ ហើយលោក ឆែ សុធា កាន់តែសប្បាយរីកថ្លើម ក្នុងការប្រមូលលុយ បានយ៉ាងច្រើន យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងបែងចែកទៅមន្ត្រីធំៗ នៅថ្នាក់លើ ដោយគ្មានញញើតអ្វីទាំងអស់?។
គួរំលឹកផងដែលថា លោក ឆែ សុធា មេសាខាគយ ខេត្តបន្ទាយមានជ័យ ដែលត្រូវបាន មន្ត្រីគយតូចតាច បានលាតត្រដាង ទម្លាយភាពមិនប្រក្រតី កើតឡើងនៅក្នុងសាខាគយ ឲ្យអង្គភាពយើង ចេញផ្សាយជាបន្តបន្ទាប់ ដើម្បីជូនថ្នាក់លើជ្រាប តែមមកដល់ពេលនេះ នៅតែគ្មានការបកស្រាយបំភ្លឺ ពីលោក ឆែ សុធា ទេ។ ហើយអង្គភាពគេហទំព័រ CSN យើង នៅតែមិនអាច សំការបកស្រាយពន្យល់ណាមួយ ពីលោក ឆែ សុធា មេសាខាគយខេត្ត បានទេមកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់















