ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ស្ទឹងត្រែង ៖ តាមសេចក្ដីរាយការណ៍ ព័ត៌មាន ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងរដូវវស្សានេះ ផ្លូវគ្រោះក្រហម១ខ្សែ ចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ពីផ្លូវបំបែកដុងក្រឡ រហូតទៅដល់ស្រុកសៀមប៉ាង កំពុងរងការខូចខាត ស្ទើរអស់ទៅហើយ។ ហើយផ្លូវក្រួសក្រហម១ខ្សែនេះ នៅខែវស្សា ប្រជាពលរដ្ឋជួបការលំបាក ក្នុងការធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែផ្លូវនេះបែកភក់ មានជង្ហក់ជ្រៅៗ ហើយសូម្បីតែ ពលរដ្ឋ បើកបរម៉ូតូ ក៏ប្រឈមនឹងការលំបាកដែរ។
ពាក់ព័ន្ធការខូចផ្លូវ ខាងលើនេះ ក្រុមសកម្មជនព្រៃឈើ នឹងប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលើកឡើងថា ករណីខូចផ្លូវលំ ពីច្រកបំបែកដុងក្រឡ ទៅស្រុកសៀមប៉ាងនេះ គឺកើតឡើងដោយសារតែឈ្មួញ ធ្វើសកម្មភាពដឹកឈើ តាមរថយន្ត ទាំងយប់ទាំងថ្ងៃ យ៉ាងហោចណាស់ មានរថយន្តកែច្នៃ រថយន្តសាំយ៉ុង និងគោយន្តកន្ត្រៃ ពី៣០ ទៅ៥០គ្រឿង ក្នុងមួយថ្ងៃៗ ដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវនេះ ហើយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់ឡើយ។
បើតាមប្រភព ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនដឹងថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បាបជ្រាបករណីនេះហើយឬនៅ តែពួកគាត់គិតថា លោកចៅហ្វាយខេត្ត គួតែជ្រាបរឿងនេះហើយ ព្រោះខេត្តមានសេនាធិការរបស់ខេត្ត គឺចៅហ្វាយស្រុក ដែលនៅមូលដ្ឋាន ដឹងច្បាស់ពីទុកលំបាក របស់ប្រជាពលរដ្ឋ មិនគួមកទល់ពេលនេះ មិនទាន់ឃើញលោក ម៉ុម សារឿនចៅហ្វាយខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រី មន្ទីរស្ថាប័នពាក់ព័ន្ធ ដូចជាប្រធានមន្ទីរ សាធារណការខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង ចាត់វិធានការដោះស្រាយនៅឡើយទេ។
តាមការរៀបរាប់ ពីប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង បានឲ្យដឹងថា ផ្លូវនេះនៅពេលភ្លៀង ផ្លូវបែកភក់ រអិលយ៉ាងខ្លាំង ពិបាកក្នុងការបើកបរយានយន្ត ខ្លាំងណាស់ ហើយសូម្បីតែធ្វើដំណើរថ្មើរជើង ក៏ជួបការលំបាកដែរ។ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវនេះ ជាពិសេស ការដឹកជញ្ជូនកសិផល ចេញទៅទីផ្សារ ឬសិស្សសាលា ធ្វើដំណើរទៅសាលារៀនជាដើម។
ប្រជាពលរដ្ឋ ក្នុងស្រុកសៀមប៉ាង បានលើកឡើងថា ប្រសិនបើក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់ បទល្មើសដឹកជញ្ជូនឈើ ឆ្លងកាត់ផ្លូវលំ ពីស្រុកសៀមប៉ាង មកផ្លូវបំបែកដុងក្រឡទេនោះ គឺផ្លូវ១ខ្សែនេះ នឹងក្លាយជាប្រឡាយទឹក ក្នុងពេលឆាប់ៗ ខាងមុខនេះមិនខាន។ ដូច្នេះលោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរសាធារណការ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង មិនគួរក្សាការស្ងៀមស្ងាត់ តទៅទៀតទេ មេតាក្រឡេកមើលផ្លូវ១ខ្សែនេះផង។ ហើយគួរចាត់វិធានការទប់ស្កាត់ កុំឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ ផ្លូវលំ១ខ្សែនេះ យ៉ាងគគ្រឹកគគ្រេង តទៅទៀត។
ជុំវិញកាលលើកឡើង ពីប្រភពខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយពន្យល់ ពីលោក ម៉ុម សារឿន អភិបាលខេត្ត ក៍ដូចប្រធានមន្ទីពាក់ព័ន្ធខេត្តបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់




















