ចេញផ្សាយ ថ្ងៃសក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តមណ្ឌលគីរី ៖ តាមការសង្កេត របស់សហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ក្រោយការដឹកជញ្ជូនឈើ ត្រូវដេញថ្លៃបាន របស់ក្រុមហ៊ុន ( D.T.C ) កន្លងមក សកម្មភាព ដឹកជញ្ជូនឈើ តាមរថយន្តយក្ស យីឌុប នៅតែមានដឹកបន្តដដែល គ្រាន់តែខុសគ្នា ពីដឹក
ជញ្ជូនរបស់ក្រុមហ៊ុន ( D.T.C ) តែប៉ុណ្ណោះ។ ហើយតាមផ្លូវចេញ ពីក្រុមហ៊ុន ( ម៉ាសស្ទ័រខេសាន់ ) គេសង្កេតឃើញ ប្រភេទរថយន្តយីឌុប ដឹកឈើប្រភេទជន្លុងម្រេច កាត់ចំកណ្តាលទីប្រជុំជន ស្រុកកោះញែក យកទៅផ្គត់ផ្គង់ ឲ្យក្រុមហ៊ុន ( វ៉ូលបាយអូ ) វិនិយោគលើដំណាំម្រេច លើផ្ទៃដីចំនួន៥០.០០ហិចតា មានទីតាំងនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ប្រភពពីក្រុមសហគមន៍ ការពារព្រៃឈើ បានឲ្យដឹងថា ក្រោយពេលដំណើរការ ដឹកជញ្ជូនឈើលេខ០១ ជាង ០៥ម៉ឺនម៉ែត្រគូប ចេញពីទីតាំងក្រុមហ៊ុន ( ម៉ាស់ស្ទ័រខេសាន់ ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាពិសេស ជាឈើត្រូវបានប្រមូល ពីបណ្តាក្រុមហ៊ុនផ្សេង មកផ្ញើទុក នៅក្រុមហ៊ុនខាងលើ ដែលគណៈកម្មការ បង្ក្រាបទុបស្កាត់បទល្មើសព្រៃឈើ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងក្រោយមក ត្រូវបានក្រុមហ៊ុន( D.T.C ) របស់ លោកឧកញ៉ា ( លក្ខណ ) ដេញថ្លៃបាន ពីរាជរដ្ឋាភិបាល ក្នុងនោះដែរ ឈើទាំងអស់ ក៍ត្រូវបានដឹកចេញ ពីទឹកដីក្រុមហ៊ុន ( ម៉ាស់ស្ទ័រខេសាន់ )រួចរាល់ហើយ កាលពីដើមឆ្នាំ២០១៧ កន្លងទៅ ។
ប្រភពដាច់ដោយឡែកមួយទៀត បានអះអាងថា ក្នុងសកម្មភាពដឹកជញ្ជូនឈើ ចេញពីក្រុមហ៊ុន ( ម៉ាស់ស្ទ័រខេសាន់ ) នេះមិនមែនដឹកត្រឹមឈើជន្លុងម្រេច មកកាន់ទីតាំងក្រុមហ៊ុន ( វ៉ូបាយអូ ) ដែលមានទីតាំង នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី តែប៉ុណ្ណោះទេ។ ប៉ុន្តែឈើប្រភេទ សុក្រំ គគីរ ផ្ចឹក ដែលគេអារជ្រៀគ ជាគ្រឿង ត្រូវបានដឹកចេញ ពីក្រុមហ៊ុនខាងលើ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅតំបន់ផ្សេងទៀតផងដែរ។
ប្រភពថ្មីមួយទៀត ដែលភ្នាក់ងារសារព័ត៌មានយើងទទួលបាន គឺបច្ចុប្បន្ននេះ ក្រុមហ៊ុន ( ម៉ាស់ស្ទ័រខេសាន់ ) ដែលមានលោកឧកញ៉ា សឹង្ហ សំអុល ជានាយកក្រុមហ៊ុន បាននឹងកំពុងឲ្យឈ្មោះ ( ម៉ុក ) ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិទី០១ ឃុំស្រែសង្គម ស្រុកកោះញែកកែនប្រជាពលរដ្ឋ នៅក្នុង ភូមិ ឃុំ ខាងលើ ជញ្ជូនរណាយន្ត តាមមធ្យោបាយ កាឡេថង និងមនុស្សម្នាជាច្រើន ចូលទៅកាប់ឈើ ដែលសេសសល់ជិតក្បែរ បរិវេណដីក្រុមហ៊ុន អារជ្រៀកជាឈើគ្រឿង លក់ឲ្យក្រុមហ៊ុនលោក ដោយឲ្យបុគ្គលឈ្មោះ ( ម៉ុក ) ជាអ្នកចាត់ចែងទូទាត់ថវិការ និង ដឹកឈើចូលក្រុមហ៊ុន ដោយប្រភេទឈើសុក្រំ ក្នុងមួយម៉ែត្រគូប តំលៃ៣៥០.០០០រៀល និង ប្រភេទផ្ចឹក គរគី តំលៃ៤៥០.០០០រៀល ក្នុងមួយម៉ែត្រគូបផងដែរ។
ប្រភពដដែល បានបញ្ជាក់ទៀរថា កាលពីរដូវប្រាំងដើមឆ្នាំ២០១៧ គេឃើញមានរថយន្ត ប្រភេទយក្សយីឌុប នៅក្នុងបរិវេណក្រុមហ៊ុន មានមិនតិចជាង៦០ ទៅ៧០គ្រឿងទេ ចេញចូលដឹកឈើពីទីនេះ យកទៅក្រៅ និងមកទល់ពេលនេះ ក៍នៅមានរថយន្ត ប្រភេទនេះទុកចោលក្នុងក្រុមហ៊ុន ដោយមិនអាចធ្វើចរាចរណ៍កើត ដោយស្ថានភាពផ្លូវពិបាកពេក ព្រោះមានភ្លៀងធ្លាក់ខ្លាំង និងច្រើនលើសលប់។
តាមប្រភព ពីដៃជើងលោកឧកញ៉ា សឹង្ហ សំអុល បានឲ្យដឹងថា ក្រុមនេះ បាននិងកំពុងប្រើឈ្មោះ មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទបាំង និងគំរាម មន្ត្រីជំនាញ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថែមទៀត? ។ ដូច្នេះហើយ ទើបទាំងអាជ្ញាធរ កងកម្លាំង មន្ត្រីជំនាញ រួមទាំងប្រជាពលរដ្ឋតំបន់នោះ តែងតែនិយាយតៗគ្នាថា ក្រុមឧកញ៉ា សឹង្ហ សំអុល គឺជាក្រុមហ៊ុន របស់ខុទ្ទកាល័យសម្តេច ហ៊ុន សែន ពេញៗមាត់តែម្តង ?។
យ៉ាងណាក៏ដោយ អង្គភាព CSN យើង កំពុងព្យាយាមទាក់ទង មន្ត្រីនៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដើម្បីសុំការបកស្រាយ ឬ បញ្ជាក់ទាក់ទង ព័ត៌មានខាងលើនេះ ។ ប៉ុន្តែមកដល់ពេលនេះ អង្គភាព CSN ពុំទាន់អាចទំនាក់ទំនង បាននៅឡើយ ។
អ្វីគួរឲ្យកត់សំគាល់នោះ បទល្មើសព្រៃឈើ នៅតែមានដដែល ទួរយ៉ាងដូចជាករណីបទល្មើស ដ៏កក្រើកមួយកើតឡើង នៅចំណុច ( អូរហ៊ុច ) ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី អញ្ចឹង។ នេះគ្រាន់តែជាព័ត៌មានបឋម
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់
















