ការដ្ឋានបូមខ្សាច់«ម៉ានិម៉ា»នៅភូមិម្កាក់ មានថៅកែឈ្មោះ រ័ត្ន កំពុងបូមនឹងដឹកខ្សាច់យ៉ាអនាធិបតេយ្យ បង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ នឹងប្រជាពលរដ្ឋរស់នៅតាមសង្ខាងផ្លូវ

ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅតាមសង្ខាងផ្លូវ ស្ថិតនៅក្នុងឃុំដើមឬស ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននិយាយត្អួញត្អែរ ប្រាប់អ្នកយកព័ត៌មានយើងថា មានរណ្តៅបូមខ្សាច់ ជាច្រើនកន្លែងនៅក្នុងស្រុកគងពិសី ជាពិសេសរណ្ដៅបូមខ្សាច់១កន្លែង ដែលមានថៅកែឈ្មោះ រ័ត្ន នៅចំណុចភូមិម្កាក់ ឃុំដើមឬស ស្រុកគងពិសី សង្ស័យគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវទេ បច្ចុប្បន្ន កំពុងធ្វើសកម្មភាពបូម នឹងដឹកជញ្ជូនខ្សាច់ យ៉ាងអនាធិបតេយ្យ ដោយរថយន្តដឹកខ្សាច់ ទាំងនោះមិនធ្វើការគ្រប ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់ខ្សាច់ទៅលើផ្លូវថ្នល់ បង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដែលពួក
គាត់ធ្វើដំណើរ នៅលើផ្លូវថ្នល់ មានការហុយចូលភ្នែក និងប៉ះពាល់ដលការស់នៅ របស់ពួកគាត់ ដែលរស់នៅតាមដងផ្លូវសង្ខាងផ្លូវ ជារៀងរាល់ថ្ងៃ។

dav

ពាក់ព័ន្ធរណ្តៅបូមខ្សាច់ ខាងលើនេះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ អ្នកយកព័ត៌មាន CSN បានសុំការបំភ្លឺ ពីប្អូនប្រុសម្នាក់ នៅចាំហែកចុងសន្លឹក ឲ្យឡានដឹកខ្សាច់ បាននិយាយប្រាប់ថា គាត់មិនដឹងទេ មានច្បាប់អត់ច្បាប់ ទាល់តែចាំជួបថៅកែ ពេលនោះអ្នកយកព័ត៌មានយើង បានសុំលេខទូរស័ព្ទថៅកែពីប្អូនប្រុសនោះ ហើយបានធ្វើការខលទៅ ដើម្បីសុំការបំភ្លឺ ជុំវិញការធ្វើអាជីវកម្មបូមខ្សាច់ខាងលើ តែពេលទូរស័ព្ទទៅ ឈ្មោះ រ័ត្ន ដែលជាថៅកែ ឆ្លើយថាអត់យល នៅពេលអ្នកយកព័ត៌មានយើង ព្យាយាមបញ្ជាក់ បែជាថៅកែរូបនោះ ស្ងាត់ឈឹងមិនមានការឆ្លើយតបទេ។ ក្នុងរឿងនេះអង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោកអភិស្រុកគងពិសីបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

ករណីបូមខ្សាច់ខាងលើនេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នោះ ពួកគាត់បានសំណូមពរ មកដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ ជាពិសេសក្រសួងរ៉ែ និងថាមពលខេត្ត និងជាពិសេស គឺលោកអភិបាល នៃគណៈអភិ បាលខេត្តកំពង់ស្ពឺ មេត្តាចុះមកត្រួតពិនិត្យទៅលើរណ្ដៅបូមខ្សាច់ និងរថយន្ដដឹកខ្សាច់នេះ ជាបន្ទាន់ផង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author