ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តតាកែវ ៖ មានសេចក្ដីរាយការណ៍ ពីមន្រ្តីរាជការ នៅខេត្តតាកែវ បានបង្ហើប ប្រាប់អ្នកសារព័ត៌មានថា លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ កំពុងតែយកតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយឈ្មួញ បើកដៃឲ្យឈ្មួញនាំចូលមានដូចជា ជ្រូករស់ ពងមាន់ និងពងទា ស្រេចតែអំពើចិត្ត គ្មានការទប់ស្កាត់ឡើយ។
ប្រភពពីមន្ត្រីបសុពេទ្យ ក៍បានបង្ហើប ឲ្យដឹងផងដែរថា ក្រុមឈ្មួញដឹកជ្រូករស់ ពីយួនចូលមកកម្ពុជានេះ គឺពួកគេកាន់លិខិតអនុញ្ញាត ចំនួន ២ផ្សេងគ្នា គឺលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលិខិតអនុញ្ញាត ពីមន្ទីរកសិកម្ម ខេត្តខេត្តផង ដើម្បីធ្វើការដឹកជញ្ជូនសត្វជ្រូករស់ឆ្លងដែន ពីប្រទេសយួនចូលមកកាន់ទីផ្សារ ប្រទេសកម្ពុជា ហើយខិលិតមួយ ត្រូវបានមន្ទីរកសិកម្ម ខេត្តបញ្ជាក់ថា ជាសត្វជ្រូកចិញ្ចឹមក្នុងស្រុក ។
ប្រភពពីមន្ត្រីសមត្ថកិច្ច ការពាព្រំដែន នៅច្រករបៀង កំណប់កែវ បានបង្ហើបឲ្យ CSN ដឹងថា ពាក់ព័ន្ធការនាំជ្រូករស់ ពីវៀតណាម ចូលមកកម្ពុជានេះ គឺពួកគេ មានការឃុបឃិតគ្នាជាប្រព័ន្ធ សូម្បីតែមន្ត្រីជាន់ខ្ពស់ នៅក្រសួងកសិកម្ម ក៏រក្សាការស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់ រាល់សកម្មភាពបទល្មើស នាំជ្រូករស់ ពងមាន់ នឹងពងទា ពីប្រទេសយួន ចូលមកកម្ពុជា យ៉ាងអនាធិបបតេយ្យ ជារៀងរាល់យប់ តាមច្ររបៀង « កំណប់ កែវ » នេះទេ ។ ប្រភពបានបញ្ជាក់ថា នៅទីនេះ មានមន្ត្រីពេទ្យសត្វ ដែរជាកូនចៅ របស់លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម នឹងបសុពេទ្យសត្វខេត្ត បានមកបោះទីតាំង ជាកុងត្រូលជជុះ នៅទីនេះដើម្បីរាប់ក្បាលឡាន នឹងងាយស្រួល ឲ្យឈ្មួញទាំងនោះ ចូលធ្វើការទំនាក់ទំនងផង។
បើតាប្រភព ពីមន្ត្រីពេទ្យសត្វ ដែលមានឋានៈតូចតាច បានខ្សឹបឲ្យអ្នកព័ត៌មានយើងដឹងថា លោក ថៃ លី ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តនេះ ដោយសាតែ មានអាងមន្ត្រីក្រសួងកសិកម្ម មានទំនាក់ទំនង នឹងស្និទ្ទ ជាមួយលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលពេទ្យសត្វ ខេត្តតាកែវ ទើបមានការនាំចូលជ្រូកមកកាន់ទីផ្សារប្រទេសកម្ពុជា បានយ៉ាងរលូន រាប់សិបរថយន្ត ពោលគឺមិនតិចជាង ៣០០០ក្បាលឡើយ ក្នុង១មួយយប់ៗ។
ប្រភពបានបន្តថា ការនាំចូលសត្វជ្រូករស់នេះ ខ្លះមានលិខិតអនុញ្ញាត នឹងខ្លះទៀតគ្មានលិខិតអនុញ្ញាត គឺឆ្លងដែនចូលដោយរលូន គ្រាន់តែឈ្មួញទាំងនោះ ចូលទៅសុំការយោគយល់ បង់លុយថ្លៃបាយទឹក ឲ្យទៅមន្ត្រីប្រចាំនៅច្រកនោះ រួចជាកាស្រេច មិនខ្វល់ពីជំនួញធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឡើយ។ ហើយមន្ត្រីទាំងនោះ ក៍មិនដែលខ្វល់ ធ្វើការត្រួតពិនិត្យដែរ អង្គុយផឹកតែទឹកតែ កើបប្រមូលលុយដាក់ហោប៉ៅ ទោះជ្រូកទាំនោះមានជំងឺ ឬជ្រូកទាំងនោះ ឈ្មួញនាំចូលលើស ពីលិខិតអនុញ្ញាត ប៉ុន្មានក្បាល ក៍ពួកគេមិនខ្វល់ គឺធ្វើទៅតាមបញ្ជា របស់លោក ថៃ លី ជាប្រធានតែប៉ុណ្ណោះ ។
ហើយជ្រូកដែលនាំចូល ត្រូវបានក្រុមអាជីវករ លក់រាយនៅខេត្តតាកែវ បញ្ជាក់ថា ត្រូវបានឈ្មួញយកមកចែកចាយ នៅក្នុងទីផ្សារ ខេត្តតាកែវ មួយចំនួន នងិមួយចំនួនទៀត ឈ្មួញដឹកយកទៅលក់ដល់ នៅរាជធានីភ្នំពេញ។ ប្រភពដដែលបានបញ្ជក់ថា បើឈ្មួញនិងមន្ត្រីជំនាញ មិនពុករលួយទេនោះ គឺបទល្មើសសេដ្ឋកិច្ច មិនអាចកើតឡើងបានឡើយ ហើយសព្វថ្ងៃ ក្រុមមន្ត្រីជំនាញនេះហើយ គឺជាអ្នកប្រព្រឹត្តល្មើសច្បាប់ ព្រោះមន្ត្រីជំនាញ រកស៊ីជាមួយឈ្មួញ ឃុបឃិតជាមួយឈ្មួញ នាំចូលសត្វខុសច្បាប់ ពីប្រទេសជិតខាង ចូលមកប្រទេសកម្ពុជា។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់