ប្រធានការិយាល័យផលិតកម្មនឹងបសុពេទ្យ ខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច កំពុងសប្បាយក្នុងការបើកដៃ ឲ្យឈ្មួញនាំសត្វមាន់ទារស់ ពីស្រុកថៃ-មកខ្មែរ រាប់សិបម៉ឺនក្បាលក្នុង១ថ្ងៃៗ ថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន

ចេញផ្សាយ ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បន្ទាយមានជ័យ ៖ ស្របពេលដែល ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ដល់អង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាសហការណ៍ ក្នុងការទុបស្កាត់ បង្ក្រាបបទល្មើស និងជួយផ្សព្វផ្សាយ ដល់អាជីវករ ក្រុមហ៊ុននានា ដែលរកស៊ីខុសច្បាប់ ឲ្យពួកគាត់ដឹកទំនិញ ចេញចូលតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេរភាគី និងច្រកតំបន់ និមួយៗ ឲ្យពួកគាត់បង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវ ។

តែដោយឡែក ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញ ច្រកអូរបីជាន់ ឈ្មួញបានសម្រុក នាំចូលសត្វមាន់រស់ ពីប្រទេសថៃ ចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃទាំងយប់ ដោយគ្មានការត្រួតពិនិត្យ ពីមន្ត្រីបសុពេទ្យសត្វ ក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម នឹងបសុពេទ្យសត្វ ខេត្តបន្ទាយ
មានជ័យឡើយ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមឈ្មួញ បានដឹកជញ្ជូនសត្វមាន់រស់ ចូលមកសាងនៅចំណុច ច្រកអូរបីជាន់ ចំនួន០៣រថយន្តយីឌុប។ ហើយការដឹកជញ្ជូន សត្វមាន់ឆ្លងដែនខាងលើនេះ គេពុំឃើញមានមន្ត្រីជំនាញ ទៅធ្វើការពិនិត្យទេ។ដោយឡែកមន្ត្រីគយ មានការបើកដៃ ពីលោក ឆែ សុធា មេសាខាគយ ខេត្តបន្ទាយមានជ័យវិញ គេតែងតែសង្កេតឃើញ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤រសៀល មន្ត្រីគយរូបនោះ បើករថយន្តទៅចងអង្រឹងដេក រង់ចាំគួសលុយពីក្រុម ឈ្មួញ តាមរបៀបពុករលួយ ដាក់ហោប៉ៅចែកគ្នា យ៉ាងសប្បាយ ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យ CSN ដឹងថា ករណីឈ្មួញនាំមាន់រស់ចូល តាមច្រកខាងលើ រាប់សិបម៉ឺនក្បាល ទាំងថ្ងៃទាំងយប់ យកមកចែកចាយ ក្នុងខេត្តបន្ទាយមានជ័យ នឹងដឹកបន្ត យកទៅចែកចាយតាមទីផ្សារ ក្នុងប្រទេសកម្ពុជា ពេញបន្ទុក គ្មានការរំខានពីមន្ត្រីជំនាញឡើយ។

ប្រភពពីឈ្មួញខ្លះ បានឲ្យដឹងថា ករណីនេះអត់មានពាក់ព័ន្ធអី ជាមួយកងកម្លាំងយោធា យាមល្បាតព្រំដែនគោក៥០៣ ក្រោមការគ្រប់គ្រង របស់លោក ឃួន ជឿន ដែលនៅប្រចាំទីនេះទេ នេះជារឿងរបស់ជំនាញ មានដូចជាមន្ត្រីគយ នឹងមន្ត្រីបសុពេទ្យសត្វ ក្រោមបញ្ជារបស់លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម នឹងបសុពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនប្រុសបង្កើត របស់លោក ហ៊ុយ សុជាតិ មេការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងល្បី មានរឿងអាស្រូវ ខាងរពុករលួយ ជាអ្នកអនុញ្ញាតឲ្យនាំចូល សត្វមាន់រស់ ពីប្រទេសថៃ ចូលមកកម្ពុជា ដោយគេប្រាប់ថា ពុំមានធ្វើការត្រួតពិនិត្យ ទៅលើសុខភាពសត្វ ឬបង្ក្រាបអ្វីទាំងអស់ សូមកុំភ្លេចតែដាក់លុយទៅបានហើយ?។

ពាក់ព័ន្ធក្នុងរឿងខាងលើនេះ មតិមហាជនជាច្រើន បានលើឡើងថា លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម នឹងបសុពេទ្យសត្វ កំពុងតែលេងល្បែងស្ពឹនភ្នែក មហាជនហើយ នេះគេហៅថា សត្វស្វាស៊ីបាយ ហើយយកទៅលាបមាត់ពពែ ធ្វើឲ្យគេយល់ច្រឡំថា ពពែជាអ្នស៊ីទៅវិញ ជាក់ស្ដែងដូចជាករណីខាងលើនេះ សត្វមាន់ទា មុនឈ្មួញនាំចូល ទាល់តែមានការអនុញ្ញាត ពីលោក ហ៊ុយ ទូច ជាមុនសិន ទើបអាចនាំចូលបាន ផលប្រយោជន៍ ធ្លាក់ទៅចូលហោប៉ៅ មន្ត្រីគយ នឹងលោក ហ៊ុយ ទូច យ៉ាងស្ងៀមស្ងាត់ រីឯគ្រោះថ្នាក់ ត្រូវបានគេទំលាក់កំហុស ទៅលើលោក ឃួន ជឿន ថាជាអ្នកឃុបឃិត បើកច្រកឲ្យឈ្មួញនាំទំនិញ នឹងមាន់ទាចូល ផ្គើនទៅនឹងបទបញ្ជា របស់ក្រសួងមហាផ្ទៃទៅវិញ។

ជុំវិញព័ត៌មានខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម នឹងបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានទររហូតមកដល់ថ្ងៃនេះ ដោយទូរស័ព្ទរបស់លោក មិនអាចធ្វើការទំនាក់ទំនងបាន អង្គភាពយើងរងចាំការបកស្រាយបំភ្លឺ ពីលោក ហ៊ុយ ទូច ឬស្ថាប័ន្ធពាក់ព័ន្ធនៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author