មជ្ឈដ្ឋានជាច្រើនលើកឡើងថា លោក នូវ លាង នឹងមន្ត្រីជលផលជាច្រើនទៀត កំពុងសប្បាយដើរកើប ប្រមូលលុយដាក់ហោប៉ៅ តាមរបៀបពុករលួយ ពីពលរដ្ឋដែលជាអាជីវកររកស៊ីត្រី ពីប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ប៉ោយប៉ែត ៖ ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ដែលជាច្រកមួយដ៍សំខាន់ សម្រាប់មន្ត្រីៗស្ថាប័នពាក់ព័ន្ធ ដែលប៉ងចង់ទៅឈជើងនៅទីនោះ ជាហេុធ្វើឲ្យកើតមានអំពើពុករលួយ ព្រោះមន្ត្រីស្ថាប័នពាក់ព័ន្ធទាំងនោះ ប្រជែងគ្នាចង់បានកន្លែងខ្លាញ់ មន្ត្រីខ្លះក្រាបលូនយកចិត្តមេ មន្ត្រីខ្លះទៀត ខំអង្អែលលញ់នឹងទ្រងពងមេៗ ព្រោះតែចង់បានកន្លែងល្អ ដើម្បីក្ដោបសេដ្ឋកិច្ច តែត្រូវបានគេមើលឃើញថា នៅចាញ់មន្ត្រីមន្ត្រី ១ក្រុមទៀត គេហៅថា ជាក្រុមយល់ចិត្តមេៗ ពួកគេចេះរៀបចំកញ្ចប់ ជូនទៅឲ្យមេៗ មិនឲ្យមេអន់ចិត្តឡើយ ពួកគេនឹងបាន ទៅឈជើងកន្លែងខ្លាញ់នោះ ដោយស្វ័យប្រវត្ត? ។

ជាក់ស្ដែង នៅច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត សព្វថ្ងៃឈ្មួញរកស៊ីដឹកត្រី បានអោយដឹងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានមន្ត្រីៗជលផល​ យ់ាងហោចណាស់ ​មិនតិច​ជាង ៥ផ្នែក​ទេ ដែលកំពុងមកផ្ដុំគ្នានៅទីនេះ ហើយពួកមន្រ្តីទាំងនោះ ដើរយកលុយ ពីកន្លែងផ្ទេត្រី តាមតែអំពើចត្ត ពី​អាជីវករ ឬឈ្មួញត្រី និង​រទេះអូស​ត្រី​ ចេញពី​ថៃ ចូលមកកម្ពុជា ក៏ដូចជា​ការនាំ​ត្រី​ពី​កម្ពុជា​-ទៅ​ថៃ​ ជារាល់ថ្ងៃ ។

ប្រភពបានបន្តថា មន្ត្រីជលផលទាំងនោះ មានដូចជា មន្ត្រី​មកពី​អគ្គនាយកដ្ឋាន​ជលផល ចំនួន ២នាក់ មន្ត្រី​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ចំនួន ២នាក់ មន្ត្រីខ័​ណ្ឌ​ជលផល​ខេត្ត ទទួលបន្ទុក​ក្តាប់​រួម ចំនួន ១នាក់ មន្ត្រី​មកពី​ផ្នែក​ជលផល ចំនួន ៤ស្រុក​ក្រុង ២នាក់ និង​មន្ត្រីសង្កាត់​ជលផល ​ក្រុង​ប៉ោយប៉ែត ចំនួន ៣នាក់ មានលោក នូវ លាង ជា​នាយសង្កាត់ លោក ម៉េង មុន្នីរក្ស ជានាយរង , លោក ស ចិ​ត្រា ជានាយរង មន្ត្រីជលផលទាំងនេះ មិនតិចជាង១០នាក់ទេ ដែលនៅចាំច្របាច់ក យកលុយពីក្រុមឈ្មួញត្រី នឹងអ្នកអូសរទះត្រីឆ្លងដែន ពីទឹកដីថៃ ចូលមកទឹកដីកម្ពុជា។

បើតាមប្រភព ពីក្រុមឈ្មួញរកស៊ីដឹកត្រី បាននាំគ្នាលើកឡើង នឹងរិះគន់ថា មិនដឹងទ្រាំតស៊ូរកស៊ីមុខរបរត្រីនេះ បានត្រឹមណាទេ បើរកស៊ីមិនឃើញចំណេញសោះ រវល់តែបង់លុយ ឲ្យទៅក្រុមមន្ត្រីជលផល មានគ្នាច្រើនជាអ្នករកស៊ីត្រីទៅទៀត ជាងនេះទៅទៀត គឺក្រុមរបស់លោក នូវ លាង ដែលមានស្នាក់ការនៅទីនេះ បានចាត់ឲ្យមន្ត្រីរបស់ខ្លួន ២នាក់ ដែលមានឈ្មោះ ម៉េង មុន្នីរក្ស នឹងលោក ស ចិត្រា ដើរជំរិតយកលុយ ពីអាជីវករ អ្នករកស៊ីត្រី នឹងកម្មអូសរទះ នៅតាម​ទីតាំង​ លើកដាក់​ត្រី នៅជិត​ផ្សារ​រ៉ា​ថ្មី ស្ថិតក្នុង​​សង្កាត់​ប៉ោយប៉ែត ហើយ​ក្រុមមន្ត្រី​ជំនាញទាំងនោះ យកតែលុយដាក់ហោប៉ៅ មិនដែលចេញ​នូវវិក័យប័ត្រ បញ្ជាក់ថាពួកគេបានបង់លុយនោះទេ ហេតុធ្វើឲ្យពួកគេ ដាក់ការសង្ស័យ​ថា លុយដែលដើរយកពីពួកគេរាល់ថ្ងៃនេះ គឺយកធ្វើមានធ្វើបាន រៀងៗខ្លួនតែប៉ុណ្ណោះ មិនបានចូលទៅរដ្ឋទេ។

ប្រភព​ដដែលបន្តទៀតថា រាល់​រទេះ​ដឹកត្រី ដែល​អាជីវករ​នាំចូល​ពី​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ថា​ត្រី​សម្រាប់​លក់​លើ​ទីផ្សារ ឬ​ត្រី​គេ​ទិញយក​ទៅ ធ្វើជា​ចំណី​ក្រពើទេ គឺក្រុមមន្ត្រីជលផលគ្រប់ផ្នែក នឹងក្រុមមន្ត្រីជលផល មានស្នាក់ការនៅទីនេះ ដឹកនាំដោយ លោក នូវ លាង ដែលជានាយសង្កាត់ជលផល តម្រូវឲ្យបង់ក្នុង១រទះ ចំនួន២០០០០រៀល គឺមិនអាច​រំលង​ បានមួយរ​ទេះណា​ឡើយ ហើយមន្ត្រីទាំងនោះ តម្រូវឲ្យពួកគេបង់ ១​ក្បាល​ឡានចំនួន៥០០០០វៀល ទៅ៨០០០០រៀល គឺពួកគេយកតែលុយ គ្មានដែលចេញវិក័យប័ត្រ ឲ្យម្ដងណាទេ។

 

ក្រុមអាជីវករ និង​កម្មករ​អូស​រទេះ​ត្រី បាន​សម្តែង​ការការមិនពេញចិត្ត ចំពោះ​មន្ត្រីជលផល ​ក្រុង​ប៉ោយប៉ែត គាបជំរិតយកលុយ ពីពួកគាត់ដែលជាអ្នករកស៊ី​តិចតួច បែជាមន្ត្រីជលផលទាំងនេះ នាំគ្នាបឺតជញ្ជក់ឈាម ធ្វើឲ្យពួកគាត់ស្ទើតែដកដង្ហើមមិនចង់រួច ហេតុនេះហើយពួកគាត់ ជាសអាជីវករ នឹងពលរដ្ឋស៊ីឈ្នួលអូសរទះត្រី ស្នើសុំទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ មេតាពិនិត្យមើល ទង្វើនឹងសកម្មភាពមិនក្រក្រតី របស់ក្រុមមន្ត្រីជលផល ទាំងមានស្នាក់ការនៅទីនោះ នឹងក្រុមមន្ត្រីជលផលថ្មី ដែលទើបមកឈជើងនៅទីនោះ ជសបន្ទាន់ផង ព្រោះថា ក្រុមមន្ត្រីនៅទីនោះ កំពុងនាំគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក គ្មានញញើតឡើយ។

ប្រភពដោយឡែក ពីមជ្ឈដ្ឋាន​ជាច្រើន បានលើកឡើងផងដែលថា ​ករណីខាងលើនេះ ​ឯកឧត្តម អេង ជា​សាន អគ្គ​រដ្ឋបាល​ជលផល នឹង ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​បញ្ហា​នេះឡើងវិញផង មិនគួរ​ឲ្យ​មន្ត្រី​ថ្នាក់កណ្តាល ​របស់​ក្រសួង និង​មន្ត្រី​អធិការដ្ឋាន​ ខាងជើង​បឹង​ទន្លេសាប ដែលមាន​បេសកកម្ម ៥ខេត្ត​ មក​ព្រួត​គ្នា​ធ្វើការ នៅច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត តែ១១កន្លែង ខណៈ​ច្រកទ្វារ​អន្តរជាតិ និង​ខេត្តផ្សេងៗ ដូចជាតាមច្រក ក្នុងខេត្តស្វាយរៀង ច្រកភ្នំដិន ខេត្តតាកែវ ច្រកគីឡូ១៣ ខេត្តបាត់ដំបង។ល។ ឈ្មួញដឹកជញ្ជូនត្រីស្ទើគ្រប់ប្រភេទ ចេញពីប្រទេសយួន នឹងប្រទេថៃ ចូមកប្រទេសកម្ពុជា រាប់សិបតោនក្នុង១យប់ៗ បែជាមិនមាន​មន្ត្រី​ជលផលធ្វើការ​ទៅវិញ!!! ។

តែទោះយ៉ាងណា ក្នុងការចោទប្រកាន់ ពីសំណាក់ពលរដ្ឋ ដែលជាអាជីវករ រកស៊ីត្រី នឹងពករដ្ឋអូសរទះត្រី ទៅលើលោក នូវ លាង នឹងក្រុមមន្ត្រីជលផល ទៅប្រមូលផ្ដុំគ្នា ព្រួតយលលុយ ខាងលើនេះ អង្គភាព CSN មិនអាសុំការបំភ្លឺ ពីលោក នូវ លាង នាយសង្កាត់ជលផល នឹងក្រុមមន្ត្រីផ្សេងៗទៀតបានទេ មកដល់ថ្ងៃនេះ អង្គភាយើង រងចាំការបំភ្លឺ ពីអង្គភាពពាក់ព័ន្ធ ដែលត្រូវបានពលរដ្ឋចោទប្រកាន់ ខាងលើនេះ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: