បើកបររថយន្តនៅពេលយប់ ក្នុងស្ថានភាពស្រវឹង រ៉េចង្កូតទៅព្រលះរថយន្តដូចគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ នឹងស្លាប់ជាច្រើននាក់

ចេញផ្សាយ ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់ មានមុស្សរបួសធ្ងន់ស្រាល ចំនួន២នាក់ នឹងស្លាប់នៅកន្លែងកើតហេតុចំនួន៣នាក់ ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងរថយន្ត ព្រលះគ្នា នៅលើកំណាសត់ផ្លូវលេខ២១ កាលពីវេលាម៉ោង០១ នឹង១៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រ១២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្ដាល។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយរថយន្តម៉ាក CAMRY « កាមរី ឆ្លាម » ពណ៍ស្ក​ផ្លាកលេខ ភ្នំពេញ 2H-3738 អ្នកបើកបរ ដោយឈ្មោះ នៅ ថារ៉ូត ភេទប្រុស អាយុ ២៨ឆ្នាំ « ស្លាប់ » នៅកន្លែងកើតហេតុ មានទីលំនៅ ក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បើកបរ​ក្នុង​ទិសដៅ ​ពីជើងទៅត្បូង មកដល់ចំនុចខាងលើ ក៏បានរេចង្កូត បុកចំពីចំហៀង ជាមួយរថយន្ត Hyundai ពណ៍ស ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ 3A-2452 ក្នុងទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរ​ រត់គេចខ្លួនបាត់ មិនទាន់ស្គាល់អត្តសញ្ញាណ ។

ក្នុងរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បណ្តាលអោយអ្នករួមដំណើរ ជាមួយ រថយន្ត CAMRY « កាមរី ឆ្លាម » រងរបួសធ្ងន់១នាក់ របួសស្រាល១នាក់ ស្លាប់ ០៣នាក់ ទី១ មានឈ្មោះ ម៉ុង សុងហ៊ត ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ,ទី២ ឈ្មោះ គង់ ចេងហេង ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង,ទី៣ ឈ្មោះ ធឿង ភេទប្រុស អាយុ ២៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ,ទី៤ ឈ្មោះឡេង វុធ ភេទ
ប្រុស អាយុ ៣៦ឆ្នាំ ( របួសស្រាល ) មានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង នឹងទី៥ មិនទាន់ស្គាល់អត្តសញ្ញាណ ( រងរបួសធ្ងន់) ត្រូវបានរថយន្តរបស់គ្លីនិក ហុង ហាក់ ដឹកយកទៅសង្គ្រោះ នៅឯរាជធានីភ្នំពេញ ចំណែកអ្នកស្លាប់ ៤នាក់ទៀត ត្រូវបានរថយន្តរបស់ស្នងការដ្ឋាន ខេត្តកណ្តាល នឹងរថយន្តសង្គ្រោះ របស់រាជធានីភ្នំពេញ ដឹកយកប្រគល់ជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី។

បើតាមការបញ្ជាក់ ពីសមត្ថកិច្ច ចុះជួយអន្តរាគមន៍ កន្លែងកើតហេតុ បានឲ្យដឹេងថា មូលហេតុមកពី អ្នកបើកបររថយន្ត CAMRY « កាមរី ឆ្លាម » បើកបរក្នុងស្ថានភាពស្រវឹង រីឯរថយន្តទាំង២គ្រឿង រងការខូចខាតស្ទើទាំងស្រុង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបានក្រុងតាខ្មៅ ដើម្បីក៍សាងសំណុំរឿងតាមនីតិវិធី៕ ដោយសហការី

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author