ក្មេងជំទង់ កំពូលសំញ៉ែងទ្រព្យ ប្រចាំ Instagram ត្រូវគេស្អប់គ្រប់ៗគ្នា ពេលនេះ ត្រូវជាប់គុក និង មានគេប៉ងសម្លាប់ ក្នុងនោះ!

អាមេរិក៖ ខ្មែរឡូតធ្លាប់ចុះផ្សាយ អត្ថបទព័ត៌មានមួយ បង្ហាញពីក្មេងប្រុស ជំទង់ម្នាក់ ឈ្មោះ  Lavish P បច្ចុប្បន្នអាយុ ១៨ ឆ្នាំ បានក្លាយជា តារាប្រចាំ Instagram និង មាន Follower ជិត ៦០ ០០០ នាក់ ដោយធ្វើការបង្ហោះរូបភាព ក្នុងលក្ខណៈសំញ៉ែង ភាពហ៊ឺហា ដូចជា ក្រាលប្រាក់ ដុល្លារដេកលេង និងយកស្រា ចាក់ចោល ក្នុងបង្គន់ និងលាងដៃ ជាដើម។

ការសំញ៉ែងប្រាក់ និងភាពហ៊ឺហា របស់ Lavish គឺមិនបានធ្វើឲ្យ ក្មេងប្រុសជំទង់ម្នាក់នេះ ល្បីបានយូរនោះទេ ប៉ុន្តែបែរជានាំរឿងមកវិញ ដោយនៅ ថ្ងៃទី ១៨ ខែសីហា កាលពីខែមុន កន្លងទៅនេះ ក្មេងប្រុសជំទង់ម្នាក់នេះ ត្រូវតុលាការរដ្ឋ កាលីហ្វ័រញ៉ា សម្រេច ផ្តន្ទាទោសឃុំខ្លួន រយៈពេល ៩០ ថ្ងៃ និងពិន័យជាប្រាក់ ៣០ ០០០ ដុល្លារ បន្ទាប់ពីរកឃើញ បទល្មើស លក់ទូរស័ព្ទ iPhone របស់ចោរ តាមរយៈអនឡាញរួចមក។

សារព័ត៌មានដដែល បានឲ្យដឹងទៀតថា Lavish មិនបានជូនដំណឹងទៅកាន់ ម្ចាស់ទូរស័ព្ទ ឲ្យមកទទួលទូរស័ព្ទវិញទេ ប៉ុន្តែបែរជាលក់ទៅឲ្យ មិត្តភក្តិម្នាក់ទៀត ទៅវិញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Lavish កំពុងស្ថិតក្នុង ការឃុំខ្លួននៅឡើយ នៅគុក Santa Rita បន្ទាប់ពីមិនអាច បង់ប្រាក់សំណង ខាងលើ បានគ្រប់ចំនួន។ ក្នុងនោះ Lavish ឬ ហៅថា Sharma ក៏ធ្លាប់ត្រូវគេលបធ្វើឃាត ខណៈពេលកំពុងឃុំឃាំង កាលពីពីរសប្តាហ៍មុនផងដែរ ប៉ុន្តែមិត្តភក្តិរបស់គេ ឈ្មោះ Shalaby បានសម្រេចប្តឹងឧទ្ធរណ៍ ដោយសង្ឃឹមថា នឹងមានការដោះលែង មិត្តភក្តិរបស់ខ្លួន ក្នុងពេលណាមួយ ឆាប់ៗនេះ៕

12092034b8c3c499b2e8b2d091046 1209203477b0189ade88f34093044 12092034732ea0f2972fc2e091419

ដកស្រង់ពី៖ khmerload.com

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author