លោកអភិបាលខេត្តរតនគិរី ថង សាវុន នឹងលោក កែប កត់ មែព្រៃខេត្ត រក្សាការស្ងៀមស្ងាត់ ខណៈព្រៃតំបន់កន្ទុយនាគ ឧទ្យានជាតិវរៈជ័យ កំពុងប្រឈមនឹងក្ដីវិនាស

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តរតនគិរី ៖ ​មានសេចក្ដីរាយការណ៍ ​ពីប្រជាពលរដ្ឋសកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ បទល្មើស​កាប់​ឈើ​ ក្នុង​តំបន់​កន្ទុយ​នាគ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ ហើយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធាន
ការ​បង្ក្រាប​នោះទេ​។ ដោយឡែកលោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តរតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈ ដែល​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​ប្រឈម​ នឹង​សេចក្ដី​វិនាស​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឥឡូវនេះ ​នៅ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ក្រុម​ជនល្មើស​ ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ យ៉ាងតិច​២០០​គ្រឿង​ ដែល​កំពុង​កាត់​រំលំ​ និង​អារច្រៀក​ឈើ​ជាច្រើន​ពាន់​ម៉ែត្រគូប ​សម្រាប់​ដឹកចេញទៅ​ស្រុក​យួន​នៅ​រដូវប្រាំង​ខាងមុខ​។ ចំណុចទីតាំង​ ដែល​កើតមាន​បទល្មើស ​បំផ្លាញ​ព្រៃឈើ​ យ៉ាង​មហន្តរាយ គឺ​ស្ថិតនៅ​ផ្លូវបំបែក​៨៨ ​របស់​យួន​ចូលមក​ច្រក ​ភូមិ​ញ៉ា​ង ប៉ុស្ដិ៍​លេខ​៤៥​ របស់​ឡាវ​។ ចំណែក​ខាង​ប៉ុស្ដិ៍​ខ្មែរ គឺ​ប៉ុស្ដិ៍​លោក ភួង ដែល​យួន​ហៅថា​ ប៉ុស្ដិ៍​ដូន​ញ៉ា​សាន​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ នៅ​ស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ឈ្មោះ បច្ចុប្បន្ន មានឈ្មួញជាច្រើន កំពុងជំរុញកម្មករ ​ធ្វើ​សកម្មភាព ​កាប់​ឈើ​ លក់​ឲ្យ​ក្រុមហ៊ុន​យួន ​ចំនួន​៥ ​ដោយ​ជ្រក​ក្រោម​យីហោ​ ក្រុមហ៊ុន​ យី​ទិន របស់​ឈ្មោះ ហ៊ោ​ង កន ជា​អគ្គនាយក​ក្រុមហ៊ុន​យួន​ នៅក្នុង​ខេត្ត​ក​ន្ទុ​ម​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​ មន្ត្រី​បរិស្ថាន​ ការពារ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺជា​អ្នក​ឃុបឃិត​ ឲ្យ​ឈ្មួញ​ទាំងនោះ ​កាប់​ឈើ​នៅក្នុង​តំបន់​នេះ ​យ៉ាង​មហន្តរាយ​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​ តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មុនពេល​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ ក្លាយជា​វាល​រហោស្ថាន​។ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ ទាន់ពេលវេលា​ទេនោះ គឺ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​ឈ្មួញ​ទាំងនោះ កំពុង​បំផ្លាញ​ព្រៃឈើ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ជុំវិញសេចក្ដីរាយការណ៍ខាងលើ អង្គភាព CSN ពុំអាចស្វែងរកការបំភ្លឺ ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី នឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានទេ អង្គភាពយើងរងចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ។ នេះគ្រាន់តែជាព័ត៌មានបឋម ព័ត៌មានលំអិតនឹងមានចេញផ្សាយ ជូនបងប្អូនមិត្តអ្នកអាន នៅពេលក្រោយ ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: