ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ក្រចេះ ៖ អាជ្ញាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ សកម្មភាពធ្វើជំួញឈើ ដឹកជញ្ជូនឆ្លងដែនទៅយួន នៅតែកើតមានពេញបន្ទុក ពុំដែលឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណា បង្ក្រាបទប់ស្កាត់ទេ ជាពិសេសឈ្មួញឈ្មោះ ចែ វី ដែលជាប្រពន្ធលោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំ លេខ៣ វរសេនាតូច ការពារព្រំដែន លេខ២០៤ នៅតែអាចដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងរលូន។ ប្រភពបញ្ជាក់ថា ការដែលឈ្មួញឈ្មោះ ចែ វី អាចធ្វើអ្វីៗ តាមអំពើចិត្ត គឺមានការជួយជ្រោមជ្រែង ពីលោក ហួត ប៊ុនគីម ជាប្ដីផងដែរ ទើបគ្មានមន្ត្រី រដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធ ហ៊ានរំខានបែបនេះ។
ហេតុនេះក៍មានការរិះគ ពីប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋានចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀត ប្រហែលជា ទទួលបានផលប្រយោជន៍ ពីឈ្មួញឈើនានា ក៍ដូចឈ្មួញឈ្មោះ ចែ វី ជាប្រចាំហើយ ទើបឈ្មួញឈើទាំងនេះ នៅតែអាចបន្តសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដោយគ្មានឧបសគ្គសោះ។
ប្រភពពីឈ្មួញឈើខ្លះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ចែ វី បានប្រមូលទិញឈើ ពីតំបន់ផ្សេងៗ ក្នុងខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនតាមរថយន្តធុនតូច មកស្តុកទុកក្នុងបរិវេណ បន្ទាយយោធាកងអនុសេនាធំ លេខ៣ « គ៣ » ចំណុះវរសេនាតូចលេខ២០៤ ហើយគ្មានសមត្ថកិច្ចណា ហ៊ានទៅក្បែរនោះទេ។ ហើយនៅពេលប្រមូលទិញ ឈើបានគ្រប់ចំនួន ទើបឈ្មួញឈ្មោះ ចែ វី លើកឈើទាំងនោះ ដាក់រថយន្តធំៗ ដឹកចេញទៅស្រុកយួន តាមច្រករបៀងងាំ០៦ ឬច្រកផ្លូវក្រុមហ៊ុន ធីធីវ៉ាយ យ៉ាងរលូនតែម្តង។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ ឈ្មួញឈ្មោះ ចែ វី ដឹកជញ្ជូនឈើតាមរថយន្តធុនធំ ចំនួន៥គ្រឿង ចូលទៅស្រុកយួន តាមច្រករបៀងងាំ០៦ ដោយមានការឃុបឃិត បើកដៃពីសំណាក់សមត្ថកិច្ច ប្រចាំច្រកនេះផងដែរ។ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំក្រញូងសែនជ័យ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែ វី ប្រពន្ធលោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំណុះវេសេនាតូច ការពារព្រំដែនលេខ២០៤ក្នុងស្រុកស្នួល ខេត្តក្រចេះ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដោយគ្មានខ្លាច
ញញើតអ្វីទាំងអស់។ ហើយមានការរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាកម្លាំងអាវុធហត្ថ ដែលមានតួនាទី ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ មិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ ចែ វី នោះទេ ប្រហែលខ្លាចបាត់បង់ផលប្រយោជន៍ ។ ហេតុនេះហើយទើបឈ្មួញឈ្មោះ ចែ វី នៅ
តែអាចដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងរលូន ដោយសារអាងមានប្ដី ជាខ្នងបង្អែក ហើយក៏អាចមានការឃុបឃិតបើកដៃ ពីសំណាក់ មេបញ្ជាការយោធាវរសេនាតូច ការពារព្រំដែន លេខ២០៤ ផងដែរ។
បញ្ហានេះក៍មានការទទូច ពីប្រជាពលរដ្ឋ សូមឲ្យលោក ស ចំរុង អភិបាល នៃគណអភិបាល ខេត្តក្រចេះ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ជាពីសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់វិធានការជាបន្ទាន់ផងទាន មិនគួរមើលរំលង តទៅទៀតទេ ព្រោះបទល្មើសដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រករបៀង និងច្រកព្រំដែន ក្នុងស្រុកស្នួល ខេត្តក្រចេះ នៅតែកើតឡើងយ៉ាងអនាធិប
តេយ្យ។
ជុំវិញការរិះគន់ខាងលើ អង្គភាពយើង មិនអាចស្វែងរកសុំការបំភ្លឺពី ជំនាញឬស្ថាប័នពាក់ព័ន្ធ ក៍ដូចឈ្មួញឈើឈ្មោះ ចែ វិ នឹងលោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំណុះវេសេនាតូច ការពារព្រំដែនលេខ២០៤ ក្នុងស្រុកស្នួល ខេត្តក្រចេះ បានទេមកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពី ចែវី នឹងលោក ហួត ប៊ុនគីម នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើនេះ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ នឹងយោងតាមប្រភព ផ្ដល់ព័ត៌មាន ព្រមទាំងឯកសាមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាននេះមិនត្រឹមត្រូវ ឬខុសការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន អាសយដ្ឋានទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់