ឃ្លាំងស្តុកឈើប្រណិតរាប់សិបតោន ត្រូវបានលោកព្រះរាជ្ញារង អមសាលាដំបូងខេត្តកណ្ដាល ដឹកនាំកម្លាំងបង្ក្រាប

ចេញផ្សាយ ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

កណ្តាល ៖ ស្ងាត់ៗកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តិការ ទំលុះទ្វារឃ្លាំងទុកចោលមួយកន្លែង ចូលឆែកឆេរ រកឃើញឈើប្រណិតប្រភេទ ក្រញូង និងធ្នង់ ប្រហែលជាង ៣០តោន នេះបើតាមការលួចបង្ហើប ឲ្យដឹងពីសមត្ថកិច្ច មន្ត្រីជំនាញ។​

ប្រតិបត្តការចុះឆែកឆេរ ឃ្លាំងមួយកន្លែង ខាងលើ បានធ្វើឡើង កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញ រហូតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅជាប់បណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣ នឹង៣៤ ស្ថិតក្នុងភូមិជ័យឧត្តម.ឃុំសំរោងធំ.ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយគេស្គាល់ម្ចាស់ឈ្មោះ លី ហួរ ភេទស្រី អាយុ ៣៩ឆ្នាំរស់នៅភ្នំពេញ កាលពីមុនធ្វើសិប្បកម្ម ទ្វារជ័រ ហើយក្រោយមក ក៏ផ្អាកទៅវិញ។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្ដាល បានឲ្យដឹងថា ឈើប្រណិតនេះ មិនទាន់ហ៊ានសន្និដ្ធានថា ទំហំប៉ុន្មាននោះទេ ព្រោះការប្រមូលនេះ គឺយកទៅថ្លឹងនៅខេត្តទើបដឹង។ បើតាមប្រភពពីមន្ត្រីព្រៃឈើម្នាក់ បានលួចបង្ហើប ឲ្យដឹងថា ករណីនេះអន្តរាគមន៍ មកពីលើមិនធម្មតាទេ។ លោកបញ្ជាក់ទៀតថា ពាក់ពន្ធឈើទាំងអស់នេះ គឺប្រមូលយកទៅថ្លឹងរួច គឺគេចេញសេចក្តីជូនដំណឹង ឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ រយៈពេលកន្លះខែ បើមិនចូលទេ និងកសាងសំណុំរឿង បញ្ជូនវត្ថុតាង ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

លោក អ៊ីុ សុភី នាយសង្កាត់ រដ្ឋបាលព្រៃឈើកៀនស្វាយបានឱ្យដឹងថា មុននិងឈានដល់ការឆែកឆេរ ឃ្លាំងរកឃើញប្រណិតនេះ គឺបានដាក់កម្លាំងសម្ងាត់តាមដាន ឃ្លាំមើលជាយូរមកហើយ ហើយឈើខាងលើនេះ យកទៅរក្សាទុក នៅសង្គាត់រដ្ឋបាលព្រៃឈើ តាខ្មៅ ដើម្បីបន្តនិតិវិធីច្បាប់។ បើតាមប្រភពក្រៅផ្លូវការ និយាយថា ឈើនេះមិនមែនប្រហែល ៣០តោនទេ ព្រះរថយន្តធំៗចំនួន៣គ្រឿង ដឹកចេញពេញៗ ទើបអស់ឈើ។ ហើយក្នុងមួយឡានៗ មិនក្រោមពី១៨តោន ទៅជាង២០តោននោះទេ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author