ចប់និយាយ ! លោក ស៊ុន ចាន់ថុល ធ្លាប់អួតក្ដែងៗ ឥឡូវអស់អំនួត ក្រោយពីរកឃើញភាពមិនប្រក្រតី នៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ទាំង១៥កន្លែង

ចេញផ្សាយ ថ្ងៃសុក្រ ទី០៨ កញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ភាពអំនួត របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានទទួលនូវភាពអាម៉ាសយ៉ាងខ្លាំង បន្ទាប់ពីបែកធ្លាយសមត្ថកិច្ច ចាប់បុរសជនជាតិវៀតណាមម្នាក់ ជាបុគ្គលិកក្រុមហ៊ុន « អេ អេ ភី គ្រុប » ដែលជាប់ពាក់ព័ន្ធនឹងករណី កែច្នៃជញ្ជីងថ្លឹងរថយន្ត ពីធ្ងន់ទៅស្រាល ឬពីស្រាលទៅធ្ងន់ នៅតាមស្ថានីយ ទាំង១៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ហើយគេនៅចាំ មិនភ្លេចថា អោយតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីរូបនេះ ទៅចូលរួមក្នុងកម្មវិធីណាមួយ លោកតែងតែលើកឡើងថា សម័យលោកដឹកនាំ និងលុបបំបាត់អោយអស់ អំពើពុករលួយ នៅតាមស្ថានីយ៏ ថ្លឹងរថយន្ត នៅទូទាំងប្រទេស ព្រោះការដឹកជញ្ជួន លើសទម្ងន់ ធ្វើឲ្យខូចផ្លូវថ្នល់ នាំឲ្យរាជរដ្ឋាភិបាល ខាត
បង់ប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការកសាង និងជួសជុល ប៉ុន្តែ អ្វីដែលលោក រដ្ឋមន្ត្រីរូបនេះ អះអាងកន្លងមក មិនមានប្រសិទ្ធិភាពឡើយ។

ពាក់ព័ន្ធការបែកធ្លាយនេះដែល ហាជនជាច្រើន បានរិះគន់ចំៗថា ចំណាត់ ការរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជួន ដែលតែងតែស្រែកក្តែងៗថា សម័យឯកឧត្តម និងលុយបំបាត់ អំពើពុករលួយ ឲ្យអស់ នៅតាមស្ថានីយ ថ្លឹងរថយន្តនានា ដើម្បីទប់ស្កាត់ ការដឹកជញ្ជួនលើសទម្ងន់ តែការពិតសម័យលោក ស៊ុន ចាន់ថុល មកកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងសាធារណៈកា នឹងដឹកជញ្ជូន បែជាកើតមាន អំពើពុករលួយ នៅតាមស្ថានីយ ថ្លឹងថយន្ត កាន់តែខ្លាំងឡើង។

មហាជនបានលើកឡើងទៀតថា កាលដែល បុរសជន
ជាតិវៀតណាម ម្នាក់ជាបុគ្គលិក ក្រុមហ៊ុន « អេ អេ ភី គ្រុប » អាចកែច្នៃជញ្ជីងថ្លឹងរថយន្ត ពីធ្ងន់ទៅស្រាល ឬពីស្រាលទៅធ្ងន់បាន ប្រហែលមានការបើកភ្លើងខៀវ ឬមានការឃុបឃិតគ្នា នឹងមានការឯកភាពណាមួយ ពីថ្នាក់លើផងដែលហើយ មិនមែនមន្ត្រីថ្នាក់ក្រោម គ្រប់គ្រងស្ថានីយ៏ ថ្លឹងរថយន្ត ចេះតែហ៊ានហៅជាង មកកែឆ្នៃ គ្មានការអនុញាតិនោះទេ។

បើតាមប្រភពព័តមាន ពីមន្ត្រីសាធារណៈការ នឹងដឹកជញ្ជូន បានលួចបង្ហើបឲ្យដឹងថា ជញ្ជីងថ្លឹងរថយន្តនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានទិញពីក្រុមហ៊ុន « អេ អេ ភី គ្រុប » ដែលនៅប្រទេសវៀតណាម ដើម្បីយកមកដាក់ តាមស្ថានីយថ្លឹងរថយន្តចំនួន១៥កន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងពេល យកជញ្ជីងនេះ មកដំណើរការថ្លឹងរថយន្ត នៅតាមបណ្តាស្ថានីយនោះ ឃើញមានភាពមិនប្រក្រតី ពោលគឺ គេកែច្នៃការថ្លឹងរថយន្ត ពីធ្ងន់មកស្រាល ឬពីស្រាលមកធ្ងន់បាន តាមការរៀបចំ របស់ឈ្មោះ ង្វៀន វ៉ាន់ប៊ែបៃ ដែលជាអ្នកបច្ចេកទេស របស់ក្រុមហ៊ុន ។

ប្រភពខ្លះបានអះអាងថា ដោយសារមានភាពមិនប្រក្រតីនេះ ធ្វើឲ្យមានការបាត់បង់ ថវិការដ្ឋមួយចំនួនធំ តាមរយៈការថ្លឹងរថយន្ត ពីធ្ងន់មកស្រាលនេះ។ ហើយធ្វើឲ្យផ្លូវថ្នល់មួយចំនួន មានការខូចខាតជាបន្ត បញ្ហានេះបានធ្វើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន មានការចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតបើកការស្រាវជ្រាវ ហើយរកឃើញថា មានការកែច្នៃជញ្ជីង នៅតាមស្ថានីយទាំង១៥ ទើបខាងក្រសួងសម្រេចចិត្ត ដាក់ពាក្យប្តឹង មកក្រសួងមហាផ្ទៃ ដើម្បីសហការ ជាមួយសមត្ថកិច្ច ចាត់វិធានការ តែម្ដង។

ប្រភពដដែល បានបឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួន បុរសជនជាតិវៀតណាមរូបនេះ បានសារភាពថា ខាងក្រុមហ៊ុន បានចាត់តាំងខ្លួន ឲ្យចុះមកតាមស្ថានីយទាំង១៥នេះ ដើម្បីបង្ហាត់បង្រៀន មន្ត្រីសាធារណៈការ ឲ្យចេះប្រើជញ្ជីងថ្លឹងរថយន្តនេះ ព្រោះតាមបច្ចេកវិទ្យាជញ្ជីងនេះ អាចថ្លឹងពីធ្ងន់មកស្រាល ឬពីស្រាលមកធ្ងន់បាន។ ហើយក្រោយពីបង្ហាត់បង្រៀន ជាទ្រឹស្តីរួចហើយ ខ្លួនបានត្រឡប់ទៅប្រទេសខ្លួនវិញ ទុកឲ្យមន្ត្រីសាធារណការ ជាអ្នកអនុវត្តផ្ទាល់ ដោយខ្លួនឯង ពោលគឺខ្លួនពុំបានចូលរួម ក្នុងសកម្មភាព ថ្លឹងរថយន្តពីធ្ងន់មកស្រាល ឬពីស្រាលមកធ្ងន់នោះទេ ។

គួររំលឹកផងដែលថា ជនសង្ស័យ ជនជាតិវៀតណាែមឈ្មោះ ង្វៀន វ៉ាន់ ប៊ែប៊ៃ ក្រោយពីធ្វើការសាកសួរ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចដោះលែង បុរសជនជាតិវៀតណាម ម្នាក់ជាបុគ្គលិកក្រុមហ៊ុន « អេ អេ ភី គ្រុប » ដែលជាប់ពាក់ព័ន្ធ នឹងករណីនេះ ឲ្យមានសេរីភាពវិញ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

ជនសង្ស័យ ដែលចៅក្រម ដោះលែងឲ្យមានសេរីភាពនេះ ឈ្មោះ ង្វៀន វ៉ាន់ប៊ែបៃ អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែន ប្រទេសវៀតណាម លេខ C 2271854 ទីកន្លែងកំណើត ខេត្តហូយ៉ាងប្រទេសវៀតណាម ស្នាក់នៅបច្ចុប្បន្ន ផ្ទះលេខ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យ ង្វៀន វ៉ាន់ ប៊ែបៃ ត្រូវបានលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បញ្ចូល លុបបំបាត់ឬកែប្រែ ដោយទុច្ចរិត នូវទិន្នន័យ ប្រព្រឹត្តនៅតាមស្ថានីយទាំង១៥ ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឱ្យផ្តន្ទាទោស តាមមាត្រា
៤២៩ នៃក្រមព្រហ្មទណ្ឌ។

ទោះបីយ៉ាងណា ភាពមិនប្រក្រតីខាងលើនេះ ក៍មានការរិះគន់ ពីមជ្ឈដ្ឋាននានាថា ទង្វើនេះបានធ្វើឲ្យផ្លូវថ្នល់ជា ច្រើនខ្សែ ក្នុងប្រទេសកម្ពុជា ត្រូវរលាយរលត់ខូចខ្ទេចខ្ទី ដោយសារតែមន្ត្រីទាំងនោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមជំនាញរបស់ខ្លួន លើសពីនេះទៅទៀត ខណៈដែលសមត្ថកិច្ច រកឃើញមូលហេតុពិត ឈានដល់ការឃាត់ខ្លួនជន
សង្ស័យ ហើយបញ្ជូនសុំណុំរឿង ទៅខាងតុលាការ ដើម្បីចាត់ការបន្ត បែជាចៅក្រមតុលាការ សម្រេចផុយៗដោះលែង ជនត្រូវចោទឲ្យទៅវិញ ខណៈដែលរកមុខអ្នកទទួលខុសត្រូវ មិនទាន់ឃើញនៅឡើយ ។

ទាក់ទិនការបែកធ្លាយខាងលើ អង្គភាព CSN យើងពុំអាស្វែងរកសុំការបំភ្លឺ ពីប្រធានមន្ទីរ ក្រសួងស្ថាប័នពាក់ព័ន្ធបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ភ្នំពេញ

សូមជួយស៊ែរព័ត៌មាននេះផង: