លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ក្នុងការជំរុញឲ្យមន្ត្រីអាជ្ញាធរខណ្ឌទាំង១២ អនុវត្តន៍ទៅលើកុងស៊ីទទួលបញ្ចាំ ទំនងគ្រាន់តែជាល្បិចវាយទឹកបង្អើត្រី ឲ្យរត់ចូលស៊ងតែប៉ុណ្ណោះ..?

ចេញផ្សាយ ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ថ្មីៗនេះលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងទៅកាន់​អាជ្ញាធរ និង​សមត្ថកិច្ច​ ខណ្ឌ​ទាំង​១២ ឲ្យពិនិត្យមើល​ឡើងវិញ ​នូវ​ទីតាំង​កុងស៊ីបញ្ចាំ​ទាំងអស់ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​កុងស៊ីបញ្ចាំ​ទាំងនេះ ​ជាហេតុ​ផល​នាំ​ឲ្យ កើតមាន​បទល្មើស​ ដូចជា ចោរប្លន់ ចោរលួច និង​ចោរឆក់ ជាដើម​។

តែទោះយ៉ាងណា​ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​បាន​រិះគន់ធ្ងន់ៗថា នេះគ្រាន់តែជាក្បាច់ វាយទឹកបង្អើត្រី របស់លោក ឃួង ស្រេង ចៅហ្វាយក្រុងថ្មីតែប៉ុណ្ណោះ ព្រោះថា នៅ​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ពួកគេនៅតែសង្តេតឃើញ នៅមានកន្លែង​ទទួល​បញ្ចាំ ខុសច្បាប់ជាច្រើន​ នៅតែអាច​ដំណើរការ​បាន​នៅឡើយ។ ហើយកន្លែង​ទទួល​បញ្ចាំ​ខ្លះ​ បាននិយាយអះអាង ប្រាប់បក្ខពួកខ្លួន នឹងអ្នកយករបស់​​ទៅ​បញ្ចាំ​ថា បើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឈប់​ពុករលួយ​ ទើប​ពួកគាត់​ ឈប់​ទទួល​បញ្ចាំ​ របស់​ខុសច្បាប់​ទាំងនេះ។​

​​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ នៅ​ខណ្ឌទួលគោក ក៍បានលើកឡើង​ដូចៗ​គ្នា​ថា កន្លែង​បញ្ចាំ​ខុសច្បាប់​ ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ និង​នៅ​កន្លែង​មួយចំនួន​ផ្សេងទៀត ​ក្នុងភូមិ​សាស្ត្រ​ ខណ្ឌទួលគោក ​នៅតែ​ដំណើរការ​ដដែល​រហូត​ដល់​សព្វថ្ងៃនេះ​។ ហើយកន្លែង​ទទួល​បញ្ចាំ​ ខុសច្បាប់​ជាច្រើន​កន្លែង​ទាំងនោះ ទោះជា​ម៉ូតូ ឡាន មាន​ឯកសារ​ក្តី មិនមាន​ឯកសារ​ក្តី គេ​មិន​ខ្វល់​ សំខាន់​ឲ្យ​តែ​អ្នក​បញ្ចាំ​យកទៅ​ដល់ ទោះ​ថ្ងៃ ឬ​យប់​អធ្រាត្រ​ ម៉ោង​ណាក៏ដោយ ​ក៏​ទទួលយក​ដែរ ហើយ​បើ​អត់​ផ្ទះមួយ ​នៅមាន​ផ្ទះ​ផ្សេង​ទទួលយក​ទាំងអស់ គឺ​មិន​ថា​ របស់​ចោរលួច ចោរប្លន់ ទោះជា​របស់​បទល្មើស ​អ្វី​ក៏​អាច​បញ្ចាំ​បានដែរ។

​កន្លែង​បញ្ចាំ​ទាំងនោះ​ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា អាច​បើក​ដំណើរការបាន ​ដោយសារតែ​មន្ត្រី​ជំនាញ​ នៅ​មូលដ្ឋាន​ បានទទួលផល​ប្រយោជន៍​ ពី​ម្ចាស់​អាជីវកម្ម​ខុសច្បាប់​ទាំងនោះ​។ ហើយបើ​កន្លែង​បញ្ចាំ​ទាំងនោះ មិនបាន​បង់លុយ​ ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​ ក៏​បិទមាត់​មន្ត្រី​មូលដ្ឋាន​ មិន​ជិត​ដែរ។ ហើយមន្ត្រីមូលដ្ឋាន មិនចេះចែករំលែក ទៅដល់ថ្នាក់លើ ច្បាស់ជា​ថ្នាក់លើ ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប និង​ហៅ​អ្នកសារព័ត៌មាន ​ចុះ​ផ្សាយ​យក​ប្រជាប្រិយ​ភាពមិន​ខាន​។

ប្រភព​ពីមជ្ឈដ្ឋាននានា បានលើឡើងផងដែលថា នេះគេហៅថាទន្សោងគោព្រៃ តូនស៊ីតាមតូច ធំស៊ីតាមធំ មន្ត្រី​មូលដ្ឋាន​ ពុករលួយ​បានតែ​ជាមួយ ​ប្រជាពលរដ្ឋ និង​ឈ្មួញ​ នៅ​មូលដ្ឋាន​ប៉ុណ្ណោះ បើមន្ត្រីជាន់ខ្ពស់​ នៅ​សាលា​រាជធានី​ភ្នំពេញ​ បើពុករលួយ​លុយ ក៍ពុករលួយ​ធំ ជាមួយ​ឈ្មួញ​ធំៗ​ ដែល​វិនិយោគ ​រាប់សែន​រាប់លាន​ដុល្លារ និង​ការ​កិបកេង​ថវិកាជាតិ​ តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ ជាដើម​។ ដូច្នេះ​បើ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រីជាន់ខ្ពស់​ ចង់បង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន និង​ប្រសិទ្ធភាព​ការងារ គប្បី​សហការគ្នា ​បង្ក្រាប​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​ឲ្យ​អស់ និង​ទប់ស្កាត់អំពើពុករលួយ ​តាម​គ្រប់​រូបភាព​ ឲ្យ​ខាងតែបាន​។

ជុំវិញករណី ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នឹងមជ្ឈដ្ឋាននានា បានលើកឡើងខាងលើ ពាក់ព័ន្ធទីតាំងបញ្ជាំ នៅតែកើតមានយ៉ាងពេញបន្ទុក នៅខណ្ឌទួលគោក ក៍ដូចខណ្ឌផ្សេងៗទៀត នៅរាជធានីភ្នំពេញ មកទល់ថ្ងៃនេះ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺ ពីលោក ឃួង ស្រេង អភិបាលក្រុង ជំវិញករណីខាងលើនេះ នៅឡើយទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ភ្នំពេញ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author