ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក៍ដូចជាក្រុមឈ្មួញ មួយចំនួនធំ បានឲ្យដឹងថា ? បច្ចុប្បន្ន មានក្រុមអ្នករកស៊ីជាច្រើននាក់ នៅតាមបណ្តាលខេត្តមួយចំនួន បានត្អួញត្អែរពីការដែល មានមន្ត្រីរបស់ក្រសួងមហាផ្ទៃមួយក្រុម បានដើរជំរិតទារលុយ ពីអ្នករកស៊ី ដឹកទំនិញគ្រប់ប្រភេទ តាមរថយន្តតូចធំ យ៉ាងអណាធិបតេយ្យ ដោយមិនមានការចេញបង្កាន់ដៃ បង់ប្រាក់ឲ្យក្រុមឈ្មួញនោះឡើយ។
ប្រភពរាយការណ៍ សុំមិនបញ្ចេញឈ្មោះ បានបន្តឲ្យដឹងថា ការដើរគាបជម្រិតទាលុយ ពីប្រជាពលរដ្ឋ អ្នករកស៊ីទាំងនោះ គឺមានលោក ឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ ជាអ្នកនៅពីក្រោយខ្នង ដែលត្រូវបានគេស្គាល់ថា ជាទីប្រឹក្សា របស់លោកឧបកនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
បើតាមប្រភព ពីមន្ត្រីសមត្ថកុច្ច នៅមហាផ្ទៃ បានឲ្យដឹងថា កាលពីពេលថ្មីៗ កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ បានទទួលលិខិត បង្គាប់ការពីសំណាក់ថ្នាក់ដឹងនាំ ក្រសួងមហាផ្ទៃឲ្យទៅបំពេញបេសកកម្មការងារ បន្តផែនការសកម្មភាព លេខ០១ ផក. ចុះថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០១៦ របស់គណៈកម្មការស្តីពីវិធានការ បង្កើនប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អណាធិបតេយ្យនានា នៅតាមបណ្តាខេត្តដូចជា ស្ទឹងត្រែង, មណ្ឌលគីរី, រតនៈគីរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ ជាដើមចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះបើយោងតាមលិខិត បង្គាប់ការចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងលិខិតបង្គាប់ការ បានបង្គាប់ឲ្យលោក សោម សោភ័ណ្ឌ អនុវត្តក្នុងបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អណាធិបតេយ្យនានា ប៉ុន្តែលោក សោម សោភ័ណ្ឌ បែជាឆ្លៀតឳកាស ដើរគៀបអ្នករកសុីយកលុយទៅវិញ ដោយចោទប្រជាពលរដ្ឋខ្លះនោះ ថារកស៊ីបទល្មើស តែធាតុពិត គឺពួកគាត់រកតែចិញ្ចឹមឆ្នាំង បន្តិចបន្តួចតែប៉ុណ្ណោះ។ តាមប្រភពពអ្នកដឹងរឿង និយាយថា ឥឡូវនេះ ក្រុមរបស់លោក សោម សោភ័ណ្ឌ បានធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលរកស៊ីតូចតាច មានការថ្នាំងថ្នាក់, ត្អូញត្អែរ ចង់ឲ្យមានទប់ស្កាត់ និងលប់បំបាត់ប៉ុស្ដ៍ត្រូតពិនិត្យ តាមដងផ្លូវ ដែលមិនប្រក្រតីបែបនេះ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ?លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទំនងជាពុំបានជ្រាប ពីទង្វើត្រីងៀតឆ្លៀតពង របស់ក្រុមលោក សោម សោភណ្ឌ័ នេះនោះទេ?។ ប្រភពបានបញ្ជាក់ថា?បើលោក ស ខេង ដឹងពីរឿងករណីនេះ មុខជាលោក សខេង មិនទុកឲ្យក្រុមលោក សោម សោភ័ណ្ឌ ធ្វើព្យុះភ្លៀង តាមតែអំពើចិត្តដូច្នេះនោះទេ ? ពីព្រោះទង្វើបែបនេះ វាបានបំផ្លាញសន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ខ្លាំងណាស់…ណាមួយជិតដល់ពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខផងដែរ? ជាពិសេស រឿងកុងត្រូលជជុះ រឿងអាងស្បែក ដើរគាបយកលុយ ពីប្រជាពលរដ្ឋតូចតាចបែបនេះ វាហាក់ដូច
ជា ប្រឆាំងនឹងការខិតខំ ប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបកនាយករដ្ឋមន្ត្រី ស ខេង ខ្លាំងណាស់ ពោល គឺថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា បានប្រឹងសន្សំសន្លឹកឆ្នោត សម្បើមណាស់ បែរជាក្រុមមន្ត្រីគ្រាប់ល្ពៅ ប្រឹងបំផ្លាញទៅវិញ.។
ប្រភពខ្លះបានលើកឡើង នឹងរិះគន់ថា ការលដែលលោក ស ខេង ចេញលិខិតបញ្ជាបេសសកកម្ម ឲ្យក្រុម លោក សោម សោភ័ណ្ឌ ដូចឲ្យដាវអាជ្ញាសឹក ដើរកាប់ចាក់ ជញ្ជក់ឈាម និងជម្រិតទាលុយ ប្រជាពលរដ្ឋតាមផ្លូវជាតិអ៊ីចឹង.។ ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក ធ្វើកាទំនាក់ទំនង សំការបំភ្លឺ ពីលោក សោម សោភ័ណ បានទេ មកដល់ថ្ងៃនេះ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់