ចេញផ្សាយ ថ្ងៃសៅរ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
បន្ទាយមានជ័យ ៖ មជ្ឈដ្ឋានជាច្រើន បានដាក់ការសង្ស័យថា ការដែលលោក ហ៊ុយ សុជាតិ មេគយច្រកអន្តរជាតិប៉ោយប៉ែត ប្រើអំណាច ប្រព្រត្តអំពើពុករលួយ តាមតែអំពើចិត្ត គឺអាចមានការឃុបឃិត បើកដៃពីសំណាក់លោក ឆែ សុធា ប្រធានសាខាគយខេត្ត ផងដែរ។
ជាក់ស្ដែងទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ត្រូវបានគេមើលឃើញថា កំពុងមានការលំហូរចូល យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់ ដោយប្រើរូបភាព ដឹកជញ្ជូនតាមរទះប្រភេទធំៗ យកមកស្តុបតាមឈ្លាំង ជាច្រើនកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ដោយគ្មានការត្រួតពិនិត្យ នឹងសួនាំពីមន្ត្រីគយ ក្រោមការដឹកនាំ របស់លោក ហ៊ុយ សុជាតិ មេគយប្រចាំច្រកនេះទេ ព្រោះពួកគេស្គាល់ឈ្មួញទាំងនោះ ច្បាស់ដូចបាតដៃអញ្ចឹង បើអ្នកអូសរទះទំនិញនោះ ចម្លែកពួកគ្រាន់តែសួថា ជារបស់អ្នកណាតែប៉ុណ្ណោះ គឺទៅបានដោយសុវត្ថិភាព។
ប្រជាពលរដ្ឋជាច្រើន ចេញចូលទៅប្រទេសថៃ ឆ្លងកាត់មុខការិយាល័យគយ នឹងរដ្ឋាករ ប៉ោយប៉ែត បានរិះគន់ជាបន្តបន្ទាប់ ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ ជាបន្ទាន់។ ក៍ប៉ុន្តែ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ក៍ដូចជាអគ្គនាយកគយ មិនទាន់ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់លោក ហ៊ុយ សុជាតិ មេគយច្រក នឹងបក្ខពួក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះទេ។
ហេតុនេះហើយ ទើបលោក ហ៊ុយ សុជាតិ នឹងបក្ខពួក ដែលមានការឃុបឃិត បើកដៃពីសំណាក់ ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ ផងនោះ នៅតែបន្តសកម្មភាព កើបប្រមូលលុយ តាមរបៀបពុករលួយ ពីឈ្មួញ នាំចូលទំនិញពីស្រុកថៃ ចូលមកក្រុងប៉ោយប៉ែត កាន់តែខ្លាំងជាងមុនទៅទៀត សម្រាប់ទប់កៅអីខ្លាញ់របស់ខ្លួន។
តាមការបង្ហើប ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ទោះបីឈ្មួញ នឹងអាជីវករ ដឹកជញ្ជូនទំនិញ ដែលបង់ពន្ធត្រឹមត្រូវ ក៍ដោយ ក៍ចៀសមិនផុត ពីយកលុយទៅទម្លាក់ ក្នុងហិបរបស់មន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ នោះឡើយ។
បច្ចុប្បន្ននេះលោក ហ៊ុយ សុជាតិ នឹងបក្ខពូកមួយចំនួន កំពុងធ្វើឲ្យក្រុមឈ្មួញខ្លះ រិះគន់កាន់តែខ្លាំង ព្រោះពួកគេត្រូវ មន្ត្រីគយ ក្រោមការបញ្ជា របស់លោក ហ៊ុយ សុជាតិ មេការិយាល័យគយ នឹងរដ្ឋាករប៉ោយប៉ែត គាបសង្កត់ឲ្យបង់លុយ លើតុ ក្រោមតុ កាន់តែច្រើនជាងមុនទៅទៀត។ ដែលផ្ទុយពីកំណែទម្រង់គយ បែជានាំគ្នាឃុបឃិត បើកដៃឲ្យឈ្មួញខិលខូច នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកផងដែរ។
ប្រការនេះហើយ មហាជនជាច្រើន អំពាវនាវឲ្យលោក គុណ ញឹម ដែលជាមេគយធំ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់លោក ហ៊ុយ សុជាតិ មេការិយាល័យគយ នឹងបក្ខពួក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាបន្ទាន់។ ជាពិសេស ប្រសិនបើលោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ មិនជាប់ពាក់ព័ន្ធ ទទួលផលប្រយោជន៍ ជាប្រចាំពីលោក ហ៊ុយ សុជាតិ មេគយប្រចាំច្រកប៉ោយប៉ែតទេនោះ គឺមិនគួរបណ្ដោយឲ្យលោក ហ៊ុយ សុជាតិ ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលេងដៃ តទៅទៀតឡើយ។
គួរបញ្ជាក់ថា ពាក់ព័ន្ធការលើកឡើងខាងលើ កន្លងមកអង្គភាព CSN ធ្លាប់ធ្វើការទំនាក់ទំនង តាមទូរស័ព្ធ សុំការបំភ្លឺ ពីលោក ហ៊ុយ សុជាតិ មេការិយាល័យគយ ប្រចាំច្រកប៉ោយប៉ែត ផងដែល ជុំវិញរឿងអាស្រូវ ពុករលួយ ក៍ប៉ុន្តែមេការិយាល័យគយរូបនេះ ឭតែអ្នកព័ត៌មាន គឺបិទទូរស័ព្ទតែម្ដង មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហើយមកដល់ថ្ងៃនេះ ក៍ពុំអាចស្វែងរកសំការបំភ្លឺ ពីលោក ហ៊ុយ សុជាតិ បានដែល។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ក្រុងប៉ោយប៉ែត















