ចេញផ្សាយ ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តកំពត ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពករដ្ឋរស់នៅ ភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នមូលដ្ឋានរបស់ពួកគាត់ ពោពេញទៅដោយល្បែងស៊ីសង មានបញ្ជល់មាន់ អាប៉ោង យូគីក្រដាសរូបសត្វ និងកន្ទុយលេខ។ល។ កំពុងដំណើការយ៉ាងរលូន គ្មានការរំខាន ដល់លោកចៅ
ហ្វាយស្រុក នឹងលោក អធិការនគរបាល ស្រុកទឹកឈូទេ គឺផ្ទុយពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន ដែលបានដាក់ចុះ នូវគោនយោបាយ ទាំង៩ចំណុច គឺភូមិ ឃុំ មានសុវត្ថិភាព ។ ហើយប្រជាពលរដ្ឋស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ មានអ្នកមកចូលលេង ល្បែងកាន់តែច្រើន ដោយអ្នកញៀនល្បែងខ្លះ មកពីខេត្តច្ងាយៗផងដែរ។
ប្រភពពីប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋាន បានរៀបរាប់ថា ស្រុកទឹកឈូ ខេត្តកំពត ក៍ជាតំបន់ទេសចរណ៍ផងដែរ ដូចនេះ មិនគួរណា មានបនល្បែងអនាធិបតេយ្យនោះទេ ព្រោះអ្នកលេងល្បែងចាញ់ អាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់អ្នកទេសចរ។ ជាក់ស្តែង ក្នុងស្រុកទឹកឈូ ខេត្តកំពត ក៏មានករណីបាត់ម៉ូតូ និងបទល្មើសមួយចំនួន កើតឡើងជាបន្តបន្ទាប់ ដែលគេសង្ស័យថា ទំនងជាកើតមកពី អ្នកលេងល្បែងចាញ់ ហើយលួចយកទៅលក់ ដើម្បីយកលុយមកលេងល្បែងបន្តទៀត ។
បនល្បែង ដែលកំពុងដំណើរការ នៅស្រុកទឹកឈូនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហើបថា មានមន្ត្រីនគរបាលខេត្តកំពត នៅពីក្រោយ ព្រោះកន្លងមក គេឃើញមន្ត្រីនគរបាល ស្លៀកពាក់ស៊ីវិល បានចូលទៅយកលុយ ពីកន្លែងបនល្បែងខាងលើ ដែលគេដឹងថា ជាថ្លៃការពារនោះ។ ហេតុនេះហើយ ក៍មានការរិះគន់ ពីប្រជាពលរដ្ឋដែលថា កន្លែងបនល្បែងទាំងនេះ បើគ្មានការត្រូវរ៉ូវ នឹងបើកភ្លើងខៀវ ពីលោកចៅហ្វាយស្រុក នឹងលោកមេប៉ូលិសស្រុកទេ ក៍មិនអាចដំណើការបានដែរ គឺត្រូវតែមានកញ្ចប់ណាមួយ ប្រចាំខែជាថ្នូរ នឹងការមិនបង្ក្រាប។
ប្រពលរដ្ឋ បានបន្តរិះគន់ទៀតថា ល្បែងអាប៉ោង បៀ យូគី និងល្បែងបញ្ជល់មាន់ជាដើម គ្មានចម្រើនអីដល់សង្គមជាតិទេ ហើយបើនៅប្រទេសយួន គឺសមត្ថកិច្ចយួន បង្ក្រាបគ្មានការលើកលែងទេ។ តែនៅកម្ពុជា ឲ្យតែឈ្មួញបនល្បែង ចេះទាក់ទងសមត្ថកិច្ចមូលដ្ឋាន និងបង់ថ្លៃការពារ ទៅឲ្យសមត្ថកិច្ចនោះ គឺគេអាចបើកល្បែងស៊ីសង យ៉ាងរាលដាល ដូចជានៅស្រុកទឹកឈូ ខេត្តកំពត ជាដើម ដូច្នេះលោក ចាន់ ចេស្តា អភិបាលខេត្តកំពត មិនគួរមើលរំលងតទៀតឡើយ មេត្តាចាត់វិធានការជាបន្ទាន់ផង ព្រោះថាល្បែងស៊ីសងកាន់តែរាលដាល ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភកាន់តែខ្លាំង ពីភូមិ ឃុំ របស់ពួកគាត់ គ្មានសុវត្ថិភាព។
ពាក់ព័ន្ធទៅនឹង សេចក្ដីរាយការណ៍ខាងលើ អង្គភាព CSN ពុំអាចស្វែងរកសុំការបំភ្លឺ ពី លោកអភិបាល នៃគណអភិបាលស្រុកទឹកឈូ នឹងលោកអធិការនៃអធិការដ្ឋាននគរបាល ស្រុកឺកឈូបានទេ មកដល់ថ្ងៃនេះដោយសារគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់














