ឯឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក នឹងនាំអំណោយជូនដល់ជនរងគ្រោះ

ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកផ្សាយ បាន គន្ធី

ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណះអភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្ដមអភិបាលរង ខេត្ត ប្រធាន
មន្ទីរសុខាភិបាល ខេត្ត ប្រធានមន្ទីរព័ត៌មាន ខេត្ត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងលោកប្រធានមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនជនរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយវត្ថុសង្ស័យថា ជាសារធាតុគ្រាប់បែក គីមីសាស្ត្រ បន្សល់ទុកពីសម័យសង្រ្គាម នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ចំនួន ៨នាក់ ស្រ្តី២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត អំណោយដែលចែកជូនមាន មី ១កេស ទឹកផ្លែឈើ ១កេស ទឹកដោះគោឆៅ ២ឡូ ស្ករស ២គីឡូ និងថវិកា ១០០.០០០រៀល ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ មានមនុស្ស ៥នាក់ ក្មេងប្រុស ៤នាក់ និងស្ត្រីម្នាក់ ដែលអះអាងថា បានដើរឃ្វាលគោ ក្នុងចម្ការដំឡូង និងបានយកដែកកាយដី ជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងរមាស់លើរាងកាយ ពិបាកដកដង្ហើមតែម្ដង។ ហើយភ្លាមៗនោះ មន្ត្រីជំនាញ ក៍បានបញ្ជូនជនរងគ្រោះ ទាំង៥នាក់ ទៅកាន់មន្ទីរពេទ្យ ។ ប៉ុន្តែសម្រាប់ តែ១ម៉ោងក្រោយ មានជនរងគ្រោះ ៣នាក់ផ្សេងទៀត មានអាការៈ ដូចគ្នានេះដែរ បានមកសុំឱ្យមន្ត្រីជំនាញ ជួយ ហើយត្រូវបានមន្ត្រីជំនាញ បញ្ជូនពួកគេទៅមន្ទីរពេទ្យផងដែរ ។

ចំពោះទីតាំងដែលបង្ក ឲ្យមានអ្នករងគ្រោះនេះ គឺជាទីតាំងមួយកន្លែងផ្សេងទៀត ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញ កំពុងបើកប្រតិបត្តិការដោះគ្រាប់គីមី ក្នុងវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។ សូមបញ្ជាក់បន្ថើមថា នៅ រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្ដមអភិបាលរង ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំង ផ្លូវបំបែកជាប្រាំ ត្រង់ចំណុចសួនពោធិ៍ព្រឹក្ស-ធនាគារកាឌីយ៉ា ក.អ ដែលត្រូវរៀបចំដំឡើងបង្គោលភ្លើង សញ្ញាចរាចរណ៍នាពេលខាងមុខ ។

តាមការចង្អុលបង្ហាញ ណែនាំពីឯកឧត្ដម ម៉ែន វិបុលអភិបាល ខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខនេះ ភ្លើងស្តុបចរាចរណ៍ចំនួន៣ទីតាំងបន្ថែមទៀត នឹងត្រូវរៀបចំដំឡើងនៅក្នុងក្រុងស្វាយរៀង ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាព ក្រុងផង និងចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចណ៍ផង ។ ហើយបច្ចុប្បន្ននេះ ឯកឧត្តម ម៉ែន វិបុល តែងតែបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀង ដោយមិនទុក្ខឲ្យប្រជាពលរដ្ឋ ណាមួយ រងទុក្ខលំបាកនោះឡើយ?៕

សូមជួយស៊ែរព័ត៌មាននេះផង: