ចេញផ្សាយ ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ព្រះសីហនុ ៖ ថ្មីៗនេះបុគ្គលិក សុខាភិបាល នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានសម្តែងការមិនពេញចិត្ត ចំពោះរដ្ឋបាល ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក យន្ត មីន ជុំវិញករណី រដ្ឋបាលខេត្តព្រះសីហនុ ស្នើតែងតាំង អនុប្រធានមន្ទីរ សុខាភិបាលថ្មី គឺលោក លិ គឹមហ៊ួរ។
ប្រភពបានបញ្ជាក់ថា អំពើពុករលួយ បក្ខពួកនិយម គឺជាឧបសគ្គចម្បង រាំងស្ទះដល់មន្ត្រីស្អាតស្អំ និងមានសមត្ថភាពពិតប្រាកដ ដើម្បីបម្រើជាតិ ហើយបញ្ហានេះកំពុងតែចាក់ស្រេះ ក្នុងសង្គមកម្ពុជា ដោះមិនចេញឡើយ រាប់សិបឆ្នាំមកហើយ។
ជាក់ស្តែង មន្ត្រីក្របខ័ណ្ឌ ក្រសួងសុខាភិបាល មានកម្រិតវប្បធម៌ ថ្នាក់វេជ្ជបណ្ឌិត និងជាថៅកែ មន្ទីរពហុព្យាបាលឯកជនសេតេ គឺលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ដែលធ្លាប់មានរឿងអាស្រូវច្រើនករណី ពិសេសត្រូវបានថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ស្នើសុំឲ្យមានការផ្ទេរឈ្មោះ ចេញពីមន្ទីរ កាលពីឆ្នាំ២០១៥នោះ បែរជា ត្រូវបានរដ្ឋបាល ខេត្តព្រះសីហនុ ស្នើសុំតែងតាំងជាអនុប្រធាន មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ យ៉ាងរលូន នៅឆ្នាំ២០១៧នេះ ទៅវិញ ។
ប្រភពពីមន្ត្រីបុគ្គលិក សុខាភិបាល នៃមន្ទីសុខាភិបាល ខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា មនុស្សល្អ និងមានសមត្ថភាពខ្ពស់ ជាងលោក លិ គឹមហ៊ួរ មានច្រើនណាស់ តែបែរជា អភិបាលខេត្ត គឺលោក យន្ត មីន និងបក្ខពួក ទំនងបានផលប្រយោជន៍ ពីម្ចាស់មន្ទីរពេទ្យឯកជនដ៏ធំ នៅខេត្តព្រះសីហនុ ក៏ស្នើទៅ ក្រសួងសុខា
ភិបាល ឲ្យកាន់មុខតំណែង សំខាន់ទៅវិញ។
ប្រភពដដែល បានបញ្ជាក់ថា លោក យន្ត មីន ជាអតីតយោធា និងគ្មានជំនាញរដ្ឋបាលការងារ ហើយក៍មិនសូវ អនុវត្តន៍ ទៅតាមវិជ្ជាជីវៈ ដើម្បីបម្រើផលប្រយោជនប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសការតែងតាំង មន្ត្រីមិនសម នឹងតួនាទីតែម្តង។
ក្នុងករណី លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ត្រូវតែងតាំងជាអនុប្រធាន មន្ទីរសុខាភិបាលថ្មី នៅខេត្តព្រះសីហនុ ត្រូវបុគ្គលិកសុខាភិបាល រិះគន់ធ្ងន់ៗថា នៅខេត្តព្រះសីហនុ ឲ្យតែបុគ្គល់ណា ចេះលូនក្រាប ចេះយល់ចិត្តមេៗ នឹងចេះរកប្រយោជន៍ឲ្យមេ ទោះជាអ្នកនោះ គ្មានសមត្ថភាព និងធ្លាប់មានរឿងអាស្រូវ ពុករលួយក៏ដោយ ក៏គេយកមកធ្វើការដែរ។ ហើយបើមន្ត្រីស្អាតស្អំ មានជំនាញច្បាស់លាស់ មានសមត្ថភាពខ្ពស់ និងបទពិសោធន៍ការងារច្រើនក្តី ក៏គេមិនឲ្យ កាន់មុខតំណែង សំខាន់ដែរ ព្រោះមន្ត្រី គ្មានទំនាក់ទំនង ជាមួយមន្ត្រីជាន់ខ្ពស់ ដែលពុករលួយ។
ជុំវិញការរិះគន់ខាលើ អង្គភាព CSN ពុំស្វែងរកសុំការពន្យល់ ពីលោក អភិបាលខេត្ត នឹងលោក លិ់ គឺមហ៊ួរ បានទេ មកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នៅថ្ងៃក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ព្រះសីហនុ
















