ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
បន្ទាយមានជ័យ ៖ រយៈពេលប៉ន្មានថ្ងៃនេះ រឿងអាស្រូវកូនប្រុស លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ គឺលោក ខែម សោភ័ណ កំពុងត្រូវបាន ព័ត៌មានក្នុងស្រុកជាច្រើន ចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធករណី នាំចូលម៉ូតូអត់ពន្ធទំនើបៗ នឹងរថយន្តចង្កូតស្ដាំទំនើបៗ ពីប្រទេសថៃ មកកម្ពុជា តាមច្រករបៀងចំការគ គ្រប់គ្រងដោយកងយោធាល្បាត ថ្មើជើងវរៈសេនាតូច លេខ៥០៣ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពពីមន្ត្រីនគរបាលតូចតាច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានលួចបង្ហើបឲ្យដឹងថា លោក ខែម សោភ័ណ ជាប់ពាក់ព័ន្ធ នឹងការនាំចូលម៉ូតូ គេចពន្ធទំនើបៗ និងរថយន្តចង្កូតស្ដាំទំនើបៗ ជាច្រើនឆ្នាំមកហើយ មិនដែលមាន សមត្ថកិច្ចណា ហ៊ានប៉ះពាល់ នោះទេ។ ហើយមន្ត្រីយោធា ការពារព្រំដែន ក៏ដូចជាមន្ត្រីន គរបាលការពារព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការយោគយល់ ដល់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទើបបណ្ដោយឲ្យលោក ខែម សោភ័ណ ធ្វើអ្វីៗតាមអំពើចិត្ត មិនហ៊ានប៉ះពាល់ទេ ។
ប្រភពពីមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ មួយចំនួន បានឲ្យដឹងថា កូនប្រុសលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ គឺលោក ខែម សោភ័ណ ជាមេខ្លោងនាំចូលម៉ូតូគេចពន្ធ នឹងរថយន្តចង្កេតស្ដាំគេចពន្ធ ពីស្រុកសៀម មកខ្មែរ យ៉ាងចំហរ ដោយគ្មានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណា ហ៊ានចាត់វិធានការ ទប់ស្កាត់ឡើយ។ ជាពិសេស ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងមន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ឆែ សុធា មេសាខាគយខេត្តបន្ទាយមានជ័យ មើលមិនឃើញ ភាពមិនប្រក្រតី របស់លោក ខែម សោភ័ណ កូនប្រុសលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទេសង្ស័យពាក់ព័ន្ធផលប្រយោជន៍ ថ្នូរនឹងមិនបង្ក្រាប។
ដូច្នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេសលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឺម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា គួរពិនិត្យមើល ភាពមិនប្រក្រតីខាងលើនេះផង ព្រោះករណី លោក ខែម សោភ័ណ ហ៊ាននាំចូលម៉ូតូគេចពន្ធទំនើបៗ និងរថយន្តចង្កូតស្ដាំទំនើបៗ ពីទឹកដីសៀម មកខ្មែរយ៉ាងរលូននេះ សង្ស័យមានការឃុបឃិតគ្នា ជាប្រព័ន្ន ហើយជាងនេះទៅទៀត ដោយសាអាងមានឪពុករបស់ខ្លួន ជាខ្នងបង្អែកដ៍រឹងមាំផងដែរ។
បើតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ រស់នៅតំបន់ព្រំដែន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះ ពួកគាត់សង្កេតឃើញ សកម្មភាព នាំចូលម៉ូតូទំនើបៗ គេចពន្ធពីទឹកដីសៀម ចូលទឹកដីខ្មែរ តាមច្រករបៀងចំការគ ស្រុកស្វាយចេក កាន់តែច្រើនជាងមុនទៅទៀត។
ប្រភពពីមន្ត្រីយោធា ក្នុងស្រុកស្វាយចេក ក៍បានឲ្យដឹងផងដែរថា ជារើយៗ ជាច្រើនឆ្នាំមកហើយ ជាពិសេសថ្មីៗនេះ សកម្មភាព នាំចូលម៉ូតូ គេចពន្ធទំនើបៗ នឹងរថយន្តចង្កូតស្ដាំគេចពន្ធ បាននាំចូលពេញបន្ទុក ទោះមានការប្រកាស នឹងបញ្ជា ពីក្រសួងមហាផ្ទៃ ឲ្យបិទច្រងរបៀង យ៉ាងណាក៍ដោយ ក៍ទំនិញគេញពន្ធ នៅតែមានការលំហូរចូលដដែរ ជាក់ស្ដែថ្មីៗនេះ មានការបែកធ្លាយ ករណីកូនប្រុស លោក អាត់ ខែម គឹលោក ខែម សោភ័ណ នាំម៉ូតូគេចពន្ធទំនើបៗ ជាច្រើនគ្រឿង ចូលតាមច្រកចំការគ គឺជាតំបន់ ដែលគ្រប់គ្រងដោយកងយោធា វរសេនាតូចថ្មើរជើង លេខ៥០៣ ដែលមានលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការវរ៥០៣ ចំណុះយោធភូមិភាគ៥ ដែលមានលោក ប៊ុន សេង ជាមេបញ្ជាការ ។
ពាក់ព័ន្ធ ភាពមិនប្រក្រតីខាងលើ មជ្ឈដ្ឋាននានា បានដាក់ការសង្ស័យថា បើគ្មានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីយោធា កងវរសេនាតូចថ្មើរជើង លេខ៥០៣ នឹងគ្មានការត្រូវរ៉ូវគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ មានដូចជា ស្ថាប័នប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងស្ថាប័នគយ ក្រោមការគ្របគ្រង លោក ឆែ សុធា ទេនោះ គឺលោក ខែម សោភ័ណ ដែលជាកូនប្រុស លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៍មិនហ៊ាន នាំចូលម៉ូតូគេចពន្ធ ទំនើបៗ តាមអំពើចិត្ត។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ គេហទំព័រ អង្គ
ភាព CSN មិនអាចសុំការបកស្រាយបំភ្លឺ ពីលោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងលោក ខែម សោភ័ណ ជាកូនប្រុស របស់លោកបាននោះទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង រីឯលោកឧត្ដមសេនីយ៍ត្រី ឃួន ជឿន ទូរស័ព្ទមិនអាទាក់ទងបានទេ មកដល់ថ្ងៃនេះ អង្គាភាពយើងរងចាំការបកស្រាយបំភ្លឺ ពីលោក អាត់ ខែម និងលោក ខែម សោភ័ណ រួមនិងលោក ឃួន ជឿន នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ បន្ទាយមានជ័យ



















