ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ត្បូងឃ្មុំ ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅ ភូមិថ្មពេជ្យ១ ឃុំថ្មពេជ្រ ស្រុក/ខេត្តត្បូងឃ្មុំ បាននឹងកំពុងចោទប្រកាន់ នឹងរិះគន់ ទៅលើអាជ្ញាធរមូលដ្ឋាន ខណៈផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរ ឃុបឃិតគ្នា យកជួលទៅឲ្យឈ្មោះ ម៉ន លន់ នឹងប្រពន្ធឈ្មោះ អឿន ជា ប្រកបអាជីវកម្ម លក់ដូរ នឹងប៉ះកង់ម៉ូតូ កាលពីថ្ឆ្នាំ២០១១ រហូតមកដល់ ឆ្នាំ២០១៧ នេះ បង្កការប៉ះពាល់យ៉ាងខ្លាំង ក្នុងការធ្វើដំណើទៅមក ជាពិសេសគ្មានផ្លូវ សម្រាប់ដឹកជញ្ជូនកសិផលទេ ព្រោះអ្នកជួលដីនេះ បានធ្វើផ្ទះស្នាក់នៅ លើផ្លូវនេះតែម្ដង ។
ប្រភពរាយការណ៍ បានឲ្យដឹងទៀតថា ជំងឺនេះបានកើតឡើងយូឆ្នាំមកហើយ ចាប់តាំងពីលោក តន់ ធា មេឃុំថ្មពេជ្យ ស៊ីញេប្រថាប់ត្រា កាលពីថ្ងៃទី០៧ ខែ០៧ ឆ្នាំ២០១១ ប្រគល់ដីផ្លូវនេះ ឲ្យទៅឈ្មោះ ម៉ន លន់ នឹងប្រពន្ធឈ្មោះ អឿន ជា រកស៊ីលក់ដូរ នឹងស្នាក់នៅបណ្ដោះអាសន្ន នេះបើយោងទៅតាម លិខិតកិច្ចសន្យា របស់ភាគី ពីរនាក់ប្តីប្រពន្ធខាងលើេ ចំពោះមុខច្បាប់។
ដោយមានលំបាក គ្មានផ្លូវធ្វើដំណើរ រហូតមកដល់ ខែមិនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ រស់នៅភូមិថ្មពេជ្រ១ ឃុំថ្មពេជ្រ ស្រុក/ខេត្តត្បូងឃ្មុំ បានធ្វើពាក្យបណ្ដឹង គោរពជូនទៅ លោកអភិបាល ស្រុកត្បូងឃ្មុំ និងអភិបាល ខេត្តត្បូងឃ្មុំ គឺលោក ប្រាជ្ញ ច័ន្ទ ម្ដងរួចមកហើយ ក្នុងកម្មវត្ថុ សំណើសុំជួយអន្តរាគមន៍ ទៅអាជ្ញាធរឃុំ ដើម្បីចាត់វិធានការ ទៅលើសំណង់ សងលើដីផ្លូវសាធារណៈ ដើម្បីបើកផ្លូវឡើងវិញ ដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាជនទាំងមូល តែស្ងាត់ឈឹងដូចចោរលួចសេះ មិនដែលឃើញ មន្ត្រីពាក់ព័ន្ធណា ចុះមកមពិនិត្យមើល ម្ដងសោះ ។
បើតាមការបញ្ជាក ពីប្រជាពលរដ្ខ បានឲ្យដឹងថា ដោយ
សារការរងចាំការដោះស្រាយ ពីថ្នាក់ស្រុក នឹងថ្នាក់ខេត្ត មានការយឺតយ៉ាវ ហាត់ដូបជាគ្មានឆន្ទះ ក្នុងការដោះស្រាយជូនពួកគាត់ ប្រជាពលរដ្ឋក៍បាននាំគ្នា ធ្វើពាក្យបណ្ដឹង ១ច្បាប់ទៀត ជូនទៅ ឯកឧត្តម ជា សុផារ៉ា ដើម្បីស្នើសុំ ឲ្យឯកឧត្តម មេត្តាជួយធ្វើអន្តរាគមន៍ នឹងដោះស្រាយ។ហើយពេលនោះ ឯកឧត្តមបានបញ្ជាទៅ ប្រធានមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យនាំគ្នាចាត់ការ រុះរើសំណង់ ខុសច្បាប់នោះ ចេញពីផ្លូវ ដើម្បីបើកផ្លូវសាធារណៈ ឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ឡើងវិញ ក៍ប់ុន្តែ ត្រូវបានគេមើលឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ មិនបានយកចិត្តទុកដាក់ ទៅតាមបញ្ជា របស់មន្ត្រីថ្នាក់ជាតិ បានបញ្ជានេះទេ សង្ស័យដីនេះ ជាប់ពាក់ព័ន្ធ មានការឃុបឃិតគ្នាលក់ឲ្យគេ ទើបមិនហ៊ានចាត់ការ ។
ហេតុនេះហើយ បានជាសំណង់ខុសច្បាប់នោះ នៅតែមិនទាន់ ត្រូវបានអាជ្ញាធរ ចាត់វិធានការនូវឡើយ ហើយមិនតែប៉ុណ្ណោះ អ្នកធ្វើផ្ទះ នៅលើផ្លូវសាធារណៈ នោះ ថែមទាំងបាន និងកំពុង ដាំដំណាំម្រេច ជាច្រើននៅលើផ្លូវសាធារណៈ នឹងខាងក្រោយផ្ទះ ដែលជាសំណង់ខុសច្បាប់របស់ខ្លួន ថែមទៀត កាន់តែផ្គើន គ្មានញញើត ធ្វើអ្វីៗតាមតែអំពើចិត្ត ធ្វើដូចដីកម្មសិទ្ធរបស់ខ្លួន ហើយគ្មានអាជ្ញាធរណា បើកភ្នែកមើលទេ សកម្មភាពបែននេះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិ សម្ដែងនូវការមិនពេញចិត្ត នឹងបានរិះគន់យ៉ាងខ្លាំង ចំពោះលោកមេឃុំថ្មពេជ្រ និងលោក អភិបាលអភិបាលស្រុក យ៉ាងខ្លាំងៗថា ទង្វើអសកម្ម នឹងអសមត្ថភាព បែបនេះ លោកទាំងពីរ មិនគួរធ្វើជាអភិបាលស្រុក ឬមេឃុំបម្រើប្រជាពលរដ្ឋ តទៅទៀតទេ បើអសមត្ថភាព ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋបែបនេះ។
ហេតុដូច្នេះហើយ ទើបពួកគាត់ នាំគ្នាសំណូមពរជាបន្តទៀត ទៅឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា នឹងឯឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មេត្តាជួយធ្វើអន្តរាគមន៍ ចាត់វិធានការ ទៅលើសំណង់ ផ្ទះ អនាធិបតេយ្យ ដែលកំពុងសងបិទផ្លូវនោះ ដើម្បីបើផ្លូវសាធារណៈ ឲ្យប្រជាពលរដ្ឋ ជាច្រើនភូមិ បានប្រើប្រាស់ឡើងវិញ ដោយក្ដីអនុគ្រោះផង ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើអាជ្ញាធរឃុំ នឹងស្រុក ថាគ្មានឆន្ទះ ក្នុងការដោះស្រាយ បើកផ្លូវជូនពួកគាត់នេះ អង្គភាព CSN មិនអាចស្វែងរកសុំធ្វើ បទសម្ភាសន៍ ពីលោក អភិបាលស្រុក នឹងលោក មេឃុំថ្មពេជ្រ បានទេមកដល់ថ្ងៃនេះ អង្គភាពយើង ស្វាគមន៍ រងចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ត្បូងឃ្មុំ