ចេញផ្សាយ ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ខេត្តត្បូងឃ្មុំ ៖ មកដល់ពេលនេះ គេពុំទាន់ដឹងទេថា មន្ត្រីគយ មន្ត្រីកាំកុងត្រូល នឹងមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារដា ខេត្តត្បូងឃ្មុំ សប្បាយចែកលុយគ្នាដាក់ហោប៉ៅ បានប៉ុន្មានម៉ឹនដុល្លារទេ ក្នុង១ខែៗ នេះបើយោង ទៅតាមការលើកឡើង ពីប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា សព្វថ្ងៃទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខុសច្បាប់ជាច្រើនប្រភេទ បាននឹងកំពុងលំហូរចូលយ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់នោះ បាននិយាយថា សព្វថ្ងៃ ពួកគាត់បានសង្កេតឃើញ មេឈ្មួញឈ្មោះ ចែ ដែរ ដែលជាមេឈ្មួញដ៍សកម្ម ក្នុងការនាំទំនិញគេញពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម មកកម្ពុជា ស្ទើរតែរាល់ ថ្ងៃ តែសមត្ថកិច្ច ពាក់ពន្ធ នឹងមេគយ នៅច្រកទ្វារព្រំដែនដា មិនបានចាត់វិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍ ច្បាប់នោះទេ។
ប្រភពដដែល បានបញ្ជាក់ថា រថយន្តដឹកទំនិញគេចពន្ធ សុទ្ធតែបានឆ្លងកាត់ តំបន់ត្រួតពិនិត្យ របស់មន្ត្រីគយ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដទៃទៀត ដូច្នេះមិនគួរណា ទំនិញគេចពន្ធ អាចឆ្លងកាត់ ការត្រួតពិនិត្យ របស់មន្ត្រីជំនាញទាំងនោះ ដោយរលូនបានទេ។
ថ្មីៗនេះ មន្ត្រីគយ និងមន្ត្រីកាំកុងត្រូល ប្រចាំការនៅច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរងការរិះគន់ខ្លាំងៗ ក្នុងករណីឃុបឃិត ជាមួយឈ្មួញមានឥទ្ធិពល ឈ្មោះ ចែ ដែត ដែលគេល្បីថា នាំចូលទំនិញគេចពន្ធ ច្រើនប្រភេទ និងមានបរិមាណច្រើនផងដែរ។ ហើយ ប្រជាពលរដ្ឋ បានរិះគន់ទៀតថា បើមន្ត្រីគយ នៅតែពុករលួយ ដូចសព្វថ្ងៃនេះ ឈ្មួញពុករលួយ នឹងនៅតែមានកាន់តែច្រើន ព្រោះមានសមត្ថកិច្ចខិលខូច ជាខ្នងបង្អែក របស់ពួកគេ។
តាមប្រភព ពីសមត្ថកិច្ចខ្លះ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ច្រកទ្វារព្រំដែនដា ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានរឿងអាស្រូវ ច្រើនករណី ហើយក្នុងនោះ រួមទាំងមានករណី នាំចេញឈើខុសច្បាប់ ទៅស្រុកយួន និងការនាំចូលទំនិញ ខូចគុណភាព មកស្រុកខ្មែរ មានដូចជា ប្រេងឆា និងមីខ្លាឃ្មុំក្រហម។ តែរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ មិនបានចាត់វិធានការទប់ស្កាត់ ឬដោះស្រាយ តាមច្បាប់នោះទេ តែបែរជា មានរឿងអាស្រូវថ្មីទៀត គឺឃុបឃិត បើកដៃឲ្យឈ្មួញឈ្មោះ ចែ ដែត នាំចូលទំនិញគេចពន្ធ យ៉ាងពេញបន្ទុក។
ហេតុនេះហើយ ប្រជាពលរដ្ឋ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្នើដល់ ឯឧត្តម អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជួយត្រួតពិនិត្យ ទៅលើការងារ របស់មន្ត្រីជំនាញ និងសមត្ថកិច្ច នៅតំបន់ខាងលើផង ជាពិសេស លោក គុណ ញឹម អគ្គនាយកគយ នឹងរដ្ឋាករកម្ពុជា មេត្តាពិនិត្យមើល ទៅលើមេស្នាក់ការគយ ប្រចាំនៅទីនោះ ជាបម្ទាន់ផង ព្រោះថា បើបណ្តែតបណ្តោយ បន្តទៅទៀត គឹរដ្ឋជាអ្នកខាតបង់ រៀបសិបម៉ឹនដុល្លារ ក្នុង១ខែ ហើយលុយទាំងនេះ នឹងធ្លាក់ចូលទៅក្នុងហោប៉ៅឈ្មួញ នឹងមន្ត្រីពុករលួយ ចែកគ្នាធ្វើមាន ធ្វើបានយ៉ាងក្រអឺតក្រទម។
ពាក់ព័ន្ធព័ត៌មានខាងលើ អង្គភាព CSN ពុំអាស្វែងរកសុំការបំភ្លឺ ព័ត៌មានណាមួយ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកទ្វារដា នឹងចែ ដែត ដែលល្បីខាងនាំទំនិញ គេចពន្ធ ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះបានទេ មកដល់ថ្ងៃនេះ អង្គភាពយើងរីករាយ នឹងស្វាគមន៍ ចាំទទួលការបកស្រាយបំភ្លឺ ពីអស់លោក ដែលគិតថាមិនពិត នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ត្បូងឃ្មុំ















