ចេញផ្សាយ ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ភ្នំពេញ ៖ ថ្មីៗនេះ ប្រភពមានព័ត៌មាន បានបែកធ្លាយ ចេញពីសាលាក្រុងភ្នំពេញ ព័ត៌មានបែកធ្លាយនេះ បានឲ្យដឹងថា លោក ប៊ុន សារ៉េត នាយកទីចាត់ការលទ្ធកម្ម សាលាក្រុងភ្នំពេញ និងបក្ខពួកបំពេញការងារ មិនត្រឹមត្រូវនោះទេ? គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈ ការដេញថ្លៃ គម្រោងសាងសង់ សំណង់ផ្សេងៗ ប្រព្រឹត្តអំពើពុករលួយ យ៉ាងត្រជាក់ចិត្ត ? តាមរយៈការដាក់ហ៊ុន រកស៊ី ជាមួយក្រុមហ៊ុន វិនិយោគ ក៏ដូចជាការ កិបកេង ថវិការដ្ឋ ស្រេចតែអំពើចិត្ត ? សូម្បីថ្នាក់ដឹកនាំ អភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ាន រិះគន់ ឬសួរដេញដោល ពីភាពមិនប្រក្រតី ក្នុងការដេញថ្លៃសាងសង់ សំណង់ ផ្សេងៗ ដែលដំណើរការគម្រោង ដោយលោក ប៊ុន សារ៉េត នាយកទីចាត់ការលទ្ធកម្មរូបនេះដែរ ? ។ នេះគឺយោងតាមសម្ដី របស់ក្រុមមន្ត្រីតូចតាច បំរើការងារនៅសាលាក្រុងភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ។
បើតាមប្រភព ពីតំណាង ក្រុមហ៊ុនសាងសង់មួយ បានបង្ហើបឲ្យដឹងថា ប្រសិនបើ មានក្រុមហ៊ុនណាត្រឹមត្រូវ ចង់ចូលរួម សាងសង់សំណង់ ផ្សេងៗ ដែលដំណើរការដោយ ស្ថាប័នជំនាញ ក្រោមការ គ្រប់គ្រង របស់សាលាក្រុង គឺមិនងាយស្រួលនោះទេ? ព្រោះលោក ប៊ុន សារ៉េត នាយកទីចាត់ការលទ្ធកម្ម សាលាក្រុងភ្នំពេញ បានបង្កការលំបាក តាមច្រើនរូបភាព ទប់ស្កាត់មិនឲ្យ ក្រុមហ៊ុនត្រឹមត្រូវ ចូលរួមដេញថ្លៃបាន ដោយជោគជ័យ និងមានតម្លាភាពនោះទេ?។ ហើយលោក ប៊ុន សារ៉េត មានសិទ្ធិអំណាច ក្នុងការសម្រេគម្រោង សាងសង់ អគារហេដ្ឋារចនាសម្ពន្ធ័នានា តាមខណ្ឌក្នុងរាជធានីភ្នំពេញ ដោយភូតភរកុហក កេងប្រវញ្ច័ យកថវិការបស់រដ្ឋ តាម
រយៈការស្ថាបនាសួនច្បារ ការដាក់លូតូចធំ ការស្ថាបនាផ្លូវថ្នល់ ស្ពាន ផ្លូវក្រវាត់ក្រុង ប្រព្រឹត្តអំពើពុករលួយ ពីការរៀបចំ កែលំអអំពូលភ្លើង បង្គោលភ្លើង និងជួសជុលអ្វីៗ ផ្សេងៗទៀតក្នុងក្រុង ។ល។ ទង្វើទាំងអស់នេះ គឺបានផ្ទុយ ពីគោលនយោបាយ កំណែទម្រង់ របស់រាជរដ្ឋាភិបាល ប្រឆាំងទៅនឹងបទបញ្ជា ០១ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រភពបានបញ្ជាក់ថា អំពើពុករលួយនេះ បានចាក់ ឬស ដុះស្លែ តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស នៅជាអភិបាលក្រុង ដោយសារកាលនោះ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ មានភាពធូររលុង?។ ទើបលោក ប៊ុន សារ៉េត មានឱកាសឃុបឃិតជាមួយ ក្រុមហ៊ុនវិនិយោគ ជាដៃគូរបស់ខ្លួន កិបកេងថវិការដ្ឋ យកទៅចែកគ្នាច្រកហោប៉ៅ ស្រេចតែអំពើចិត្ត តាមរយៈការដេញថ្លៃ ដោយគ្មានតម្លាភាព ថែមទាំងមិនខ្លាចញញើត ពីចំណាត់ការរបស់ អង្គភាពប្រឆាំង អំពើពុករលួយឡើយ?។
ប្រភពពីក្រុមមន្ត្រីតូចតាច បំរើការងារ ក្នុងសាលាក្រុងភ្នំពេញ បានរៀបរាប់ឲ្យដឹងថា ពួកគេសង្ឃឹមថា បន្ទាប់ពី មានការផ្លាស់ប្ដូរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលត្រូវចូលនិវតន៍ ហើយជំនួសមកវិញ ដោយលោក ឃួង ស្រេង ជាអភិបាល នៃគណអភិល រាជធានីភ្នំពេញ ដឹកនាំក្បាលម៉ាស៊ីន រចនាសម្ព័ន្ធការងារមួយចំនួន ក្នុងសាលារាជធានី ភ្នំពេញ នឹងមានការប្រសើឡើង ជាងជំនាន់ លោក ប៉ា សុជាតិ្តវង្ស ដឹកនាំជាអភិបាល រាជធានីភ្នំពេញ នាពេលកន្លងមក។ ហើយនៅពេលនេះ ក្រុមមន្ត្រី្ដ ដែលប្រព្រឹត្តអំពើពុករលួយ កំពុងតែចាប់ផ្តើម មានភាពរំជើបរំជួល ស្លន់ស្លោ ស្វែងរកខ្នងបង្អែកថ្មីផងដែល?។
ក្រុមមន្ត្រីដដែល បានបន្តថា ពួកគាត់ចាំមើល របៀបដឹកនាំ របស់លោក ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញ ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ និងរៀបចំរចនាសម្ព័ន្ធ នៅក្នុងសាលារាជធានីភ្នំពេញ ឲ្យមានតម្លាភាព និងចាត់ការ ក្រុមមន្ត្រីប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិ ដោយវិធានកាបែបណា?។
ប្រភពព័ត៌មានដដែល បានលើកឡើងថា បុគ្គល ប៊ុន សារ៉េត នាយកទីចាត់ការលទ្ធកម្ម នៃសាលារាជធានីភ្នំពេញ ដែលបានកាន់អំណាច តួនាទីប្រព្រឹត្តអំពើពុករលួយដុះស្លែ ពេញទំហឹង ដោយគ្មាននរណា ចាត់ការឡើយ ដោយលោក ប៊ុន សសរ៉េត ចេះចាត់ចែងលាភសក្ការៈ ឲ្យមេកើយរបស់ខ្លួន ទើបរក្សាតំណែង រហូតដល់សព្វថ្ងៃ ។
កត្តាទាំងអស់នេះ បានធ្វើអោយគណបក្ស ប្រជាជនកម្ពុជា បាត់សម្លេងឆ្នោត ពីរមួយអាណត្តិ ទៅមួយអាណត្តិ ជាបន្តបន្ទាប់ ដោយសារមន្ត្រីថ្នាក់ក្រោម មិនអនុវត្ត តាមបទបញ្ជាថ្នាក់លើ ដែលជាមេកើយរបស់ខ្លួន ប្រឆាំងទៅនឹង កំណែទម្រុង ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជាប្រធានគណ
បក្សប្រជាជនកម្ពុជា ។
មន្ត្រីស្មោះត្រង់ នឹងប្រជាពលរដ្ឋ បានសុំណូមពរថា ដើម្បីចៀសវាង កន្ទេធំបន្លំដេក ឬក៍ត្រី១ កន្ត្រក ស្អុយ១ ស្អុយទាំងអស់នោះ សូមលោក ឃួង ស្រេង អភិបាលក្រុងថ្មី គួរពិនិត្យលើបញ្ហានេះឡើងវិញ ដើម្បីដាក់ពិន័យ ទៅលើមន្ត្រីពុករលួយ ដូចបុគ្គល ប៊ុន សារ៉េត នឹងដកចេញពីតំណែង ជានាយកទីចាត់ការលទ្ធកម្ម សាលារាជធានីភ្នំពេញតែម្ដង ។ ព្រោះជិតដល់ថ្ងៃបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ហើយកន្លងមក សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជាប្រធាន នៃគណបក្ស ប្រជាជនកម្ពុជា ធ្លាប់បានរម្លឹកជាបន្តបន្តទាប់ថា ធ្វើយ៉ាងណា សូមកំឲ្យដល់កំណាក់កាល ធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ខិងគោ វាយរទេះ ។
ជំវិញបែកធ្លាយព័ត៌មានខាងលើ អង្គភាព CSN មិនអាចសុំការបកស្រាយបំភ្លែ ពីលោក ប៊ុន សារ៉េត នាយកទីចាត់ការលទ្ធកម្ម សាលាក្រុងភ្នំពេញ បានទេមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង ស្វាគមន៍រីករាយ រងចាំការបកស្រាយ ពីអស់លោក នៅពេលក្រោយ បើគិតថា ការផ្សាយនេះមិនពិត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយ
ចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ភ្នំពេញ



















