ចេញផ្សាយ ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ប្រជាពលរដ្ឋ មន្ត្រីរាជការតូចធំ នៅខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ នណាក៍គេស្គាល់ថា លោកសឹង សំអុល ជាមេឈ្មួញ រកស៊ីឈើ ដ៍ធំនៅប៉ែកឦសាន ខាងកើត ទន្លេមេគង្គ ហើយកន្លងទៅ ធ្លាប់ត្រូវបាន សម្ដេចហ៊ុនសែន ចុចឈ្មោះ ជាឈ្មួញស្ថិតនៅ ក្នុងបញ្ជីខ្មៅផងដែរ។
ក្រោយសម្ដេច បានចុចឈ្មោះចំ បែបនេះ មេឈ្មួញ សឹង សំអុល បានផ្អាកការរកស៊ីឈើ មួយរយះ ប៉ុន្តែក្នុងឆ្នាំ២០១៧ នេះ មេឈ្មួញ សឹង សំអុល បានបន្តការដឹកជញ្ជូនឈើ ទៅវៀតណាម តាមរយះរថយន្តធំៗ ជាច្រើនគ្រឿង ក្នុង១យប់ៗ ដោយយកឈ្មោះ មន្ត្រីជាន់ខ្ពស់ ក្នុងជួរាជរដ្ឋាភិបាល មកធ្វើជាខ្នងបង្អែក។ នេះបើតាម ប្រភពពីប្រជាពលរដ្ឋ ក៍ដូមន្ត្រីរាជការ ជាច្រើនបានបង្ហើបឲ្យ CSN យើងដឹង។
ពាក់ព័ន្ធករណីខាងលើ មជ្ឍដ្ឋាននានា បានលើកឡើងជាសំនួរថា តើដល់ពេលណា ទើបមេឈ្មួញ សឹង សំអុល ឈប់រកស៊ីដឹកជញ្ជូនឈើ ទៅវៀតណាម?។ ការដឹកជញ្ជូនឈើ ទៅវៀតណាម ក៍ជាការផ្គើនទៅ នឹងបទបញ្ជា របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការ ដាក់បំរាម ការនាំឈើ ទៅក្រៅប្រទេស ផងដែរ។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល នៅតែបន្តកាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលទៅខេត្តក្រចេះ ហើយចេញទៅស្រុកយួន តាមច្រកត្រពាំងស្រែ ស្រុកស្នួល ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឡើយ។ ហើយសមត្ថកិច្ច ដែលដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ តាមដងផ្លូវ ពីខេត្តមណ្ឌលគិរី ដល់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ រថយន្តដឹកឈើ របស់មេឈ្មួញ សឹង សំអុល នោះទេ សុខចិត្តទទួលយកផល ប្រយោជន៍តិចតួច យ៉ាងស្ងប់ស្ងាត់។
គួររំលឹកដែរថា កាលពីអំឡុង ពាក់កណ្ដាលខែមករា ឆ្នាំ២០១៦ កន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ចេញបទបញ្ជា ឲ្យអាជ្ញាធរ និងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចាត់វិធានការ លើមេឈ្មួញ សឹង សំអុល ពាក់ព័ន្ធនឹងបទល្មើស រត់ពន្ធឈើចេញ ទៅវៀតណាម។
ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ គ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល នៅឡើយទេ ហើយឈ្មួញម្នាក់នេះ បង្កើនសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាម ច្រកព្រំដែន ក្នុងស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរលូនតែម្តង។
សកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីតាំងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន « ម៉ាស្ទ័រខេសាន់ » ដែលជាក្រុមហ៊ុន របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើ សម្រាប់កាប់ធ្វើអាជីវកម្ម តទៅទៀតទេ។ ឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូន តាមរថយន្តយីឌុបធំៗ រថយន្តវេអង យ៉ាងគគ្រឹក គគ្រេង ក្នុងរយៈពេល ប្រមាណ ៣ខែកន្លងទៅនេះ គឺជាឈើដែលកាប់ចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ព្រៃការពារ ព្រៃអភិរក្សក្បែរៗនោះ។ ហើយសូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃឈើ ក៏មិនហ៊ានប៉ះពាល់ សកម្មភាពដឹកជញ្ជូនឈើ របស់មេឈ្មួញ សឹង សំអុល នោះឡើយ គឹបណ្ដោយឲ្យឈ្មួញរូបនេះ បង្កើនសកម្មភាពដឹកជញ្ជូនឈើ កាន់តែខ្លាំងថែមទៀត
ព្រោះតែភាពអសកម្ម របស់សមត្ថកិច្ច នឹងស្ថាប័នពាក់ព័ន្ធ មឹនហ៊ានប៉ះពាល់សកម្មភា ដឹកជញ្ជូនឈើ របស់មេឈ្មួញ សឹង សំអុល ដូច្នេះហើយ ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការមួយចំនួន បានរិះគន់ខ្លាំងៗថា ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចចម្រុះ ក្នុងស្រុកស្នួល ខេត្តក្រចេះ ធ្វើការបង្ក្រាប បានតែរថយន្តដឹកអុស ហើយហៅឲ្យអ្នកព័ត៌មាន ថតយករូបភាព ដើម្បីផ្សព្វផ្សាយ ជាសាធារណៈ ដើម្បីយកស្នាដៃ បង្ហាញថ្នាក់លើ ។ ចំណែកមេឈ្មួញ សឹង សំអុល ដែលដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ ចេញទៅស្រុកយួន តាមច្រកត្រពាំងស្រែ-វ៉ាលឺ ក្នុងស្រុកស្នួល ខេត្តក្រចេះ មួយខែៗរាប់សិបរថយន្ត មិនដែលឃើញមានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ បើទោះបីទង្វើរបស់មេឈ្មួញ សឹង សំអុល កំពុងធ្វើឲ្យព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាសយ៉ាងណាក៏ដោយ។ ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏ដូចជាគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ គួរពិនិត្យមើលបញ្ហាខាងលើនេះផង ។
តែទោះយ៉ាងណា ពាក់ព័ន្ធនឹងលោក សឹង សំអុល ដឹកជញ្ជូនឈើ ទៅស្រុកយួន ផ្គើនទៅនឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ អង្គភាព CSN យើងពុំអាចសុំការបំភ្លឺពីលោក សឹង សំអុល បានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង អងកគភាពយើង រងចាំការបំភ្លឺ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់



















