ករណីមន្ត្រីគយប៉ោយប៉ែត បង្ក្រាបឈើគ្រញូង ត្រូវបានគេដាក់ការសង្ស័យថា មកពីចរចាមិនត្រូវតម្លៃគ្នា

ចេញផ្សាយ ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

បន្ទាយមានជ័យ ៖ ឈើគ្រញូងជាច្រើនដុំ ដែលក្រុមឈ្មួញបង្កប់ តាមរទះដឹកស្បែកជើង ពីទឹកដីថៃ ចូលមកកម្ពុជា តាមច្រទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានមន្ត្រីគយ ប្រចាំនៅទីលាន ត្រួតពិនិត្យទំនិញ ឆែករកឃើញ នឹងបង្ក្រាប កាលពីថ្ងៃទី០១ ខែវិច្ឆីកា ឆ្នាំ២០១៧ កន្លងទៅនេះ។


ប្រភពពីមន្រ្តីជំនាញ បានបង្ហើបឲ្យដឹងថា ករណីបង្ក្រាបឈើគ្រញូង បានធ្វើឡើង២ដង ក្នុងថ្ងៃតែមួយ ដោយមន្ត្រីគយ ឆែកឃើញ លើកទី១ តាមរទះដឹកស្បែកជើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួន១៥ដុំ ស្មើនឹង៤១៤គីឡូក្រាម លុះមកដល់ម៉ោង៦ល្ងាច ថ្ងៃដដែរ មន្ត្រីគយបានឆែករកឃើញ១រទះទៀត មានចំនួន៣៦ដុំ ស្មើនឹង៣៧៤គីឡូ សរុបទាំងអស់ មានចំនួន៥១ដុំ ស្មើនិង ៧៨៨ គីឡួក្រាម។ ហើយឈើទាំងនោះ ក្រោយពីបង្ក្រាបបាន បច្ចុប្បន្នកំពុងកសាងសុំណុំរឿង បញ្ជួនទៅសាលាដំបួង ខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការបន្តទៀត។


បើតាមប្រភពរាយការណ៍ បានឲ្យដឹងថា ក្នុងការបង្ក្រាបបទល្មើស ឈើគ្រញូងខាងលើនេះ ពុំមានឃាត់បានខ្លួនជនសង្ស័យ ណាម្នាក់ទេ ដោយមន្រ្តីជំនាញ បានអះអានថា ខណៈពេលដែល ពួកគេកំពុងរើទំនិញ ធ្វើការត្រួតពិនិត្យ ក្រុមជនសង្ស័យដឹងខ្លួន បាននាំគ្នាធ្វើការរត់គេចខ្លួន បាត់ស្រមោលអស់។
ប្រភពពីមន្ត្រី ស្ថាប័នពាក់ព័ន្ធខ្លះ ប្រចាំនៅច្រទ្វារអន្តរជាតិប៉ោយប៉ែត បាននិយាយឲ្យដឹងថា ច្រកមួយនេះ ជាច្រកដ៍សំខាន់ ក្នុងការដោះដូរទំទិញ ពីថៃ-មកខ្មែរ ពីខ្មែរ-ទៅថៃ។ ហើយមានស្ថាប័នពាក់ព័ន្ធជាច្រើន ឈរជើប្រចាំការនៅទីនោះ ជាពិសេស ស្ថាប័នគយ ដែលមានការិយាល័យ ប្រចាំនៅទីនោះ ដោយមានលោក ហ៊ុយ សុជាតិ ជាអ្នកគ្រប់គ្រង នឹងជាអ្នកត្រួតពិនិត្យ ទៅលើទំនិញចេញចូល នឹងប្រមូលពន្ធចូលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋត្រូវបាត់ចំណូ រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ ដោយសារតែ មន្ត្រីខិលខូចទាំងនោះ ប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព ឃុបឃិតបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញបង្កប់ ជាក់ស្ដែង ឈើគ្រញូងនាំចូលពីប្រទេសថៃ មិនទើបមាននៅពេលនេះទេ គឺកើតមានរបៀបនេះ យូឆ្នាំមកហើយ ម្ដងនេះសង្ស័យ ចរចាតម្លៃមិនត្រូវ ទើបមានការបង្ក្រាបតែម្ដងទៅ។

តាមប្រភពច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា ឈើគ្រញូង បង្ក្រាបបាននោះ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ នឹងមន្ត្រីក្រោមឱវាទ មិនបានបធ្វើការបង្ហាញ ដល់អ្នកព័ត៌មាន ឬមហាជនភ្លាមៗទេ មានការបិទបាំង រហូតមកដល់ ម៉ោងជាង ៣សៀល ថ្ងៃទី០១ ខែវិច្ឆិកា ទើបមានការសហការ ជាមួយមន្ត្រីជំនាញ ធ្វើការបង្ហាញជាសាធារណៈ ឲ្យអ្នកសារព័ត៌មាន ថតយករូបភាព ដើម្បីផ្សពផ្សាយយកស្នាដៃ បង្ហាញដល់ថ្នាក់លើ។


ប្រភពរាយការណ៍ បានឲ្យដឹងថា ករណីមន្ត្រីគយបង្រ្កាបឈើគ្រញ៉ួង ខាលើនេះ មិនទទួលបានការសាទ ពីប្រជាពលរដ្ឋ នឹងមន្ត្រីរាជការឡើយ បែជាពួកគាត់បានដាក់ការសង្ស័យ នឹងរិះគន់ថា ប្រហែលមកពីមន្ត្រីគយ និងមន្ត្រីដែលពាក់ពន្ធ នៅកន្លែងទីលានត្រួតពិ
និត្យ ធ្វើការចរចាតំលៃមិនត្រូវ ជាមួយឈ្មួញហើយ ទើបមានការបែកធ្លាយ ឈានទៅដល់ការឆែកឆេ នឹងបង្ក្រាបតែម្ដងទៅ ព្រោះថា កន្លងមក រាល់ទំនិញដឹកតាមរទះ មន្ត្រីគយក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ ប្រចាំការនៅទីនោះ មិនដែលរើឆែកឆេពិនិត្យទេ យកតែលុយដាក់ហោប៉ៅ ឬក៍សួរថាជារបស់អ្នកណាតែប៉ុណ្ណោះ មិនខ្វល់ពីទំនិញអ្វីឡើយ កត់តែឈ្មោះ ទុកជូនលោក ហ៊ុយ សុជាតិ ជាមេរបស់គេ គឺទំនិញទាំងនោះ ត្រឡប់ក្បាលបកចេញមកវិញយ៉ាងរលូន? ។


តែទោះបីជាយ៉ាង ជុំវិញទៅនិងរិះគន់ ខាងលើអង្គភាព CSN យើង មិនអាចសុំធ្វើការបំភ្លឺពីលោក ហ៑ុយ សុជាតិ ប្រធាការិយាល័យគយ និងរដ្ធាករច្រកទ្វាប៉ោយប៉ែតបានទេមកដល់ថ្ងៃនេះ ព្រោះគ្មានលេខទូរស័ព្ទ អង្គភាពយើងរងចាំការបកស្រាយបំភ្លឺ ពីលោក ហ៊ុយ សុជាតិ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author