ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ដោយសារតែការធូរលុង របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម នោះហើយ ដែលជាហេតុ បណ្ដាលឲ្យកើតមាន អំពើពុករលួយ គ្រប់ទីកន្លែង ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទើបឈ្មួញខិលខូច អាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុក សារធាតុគីមី មកលក់ចែកចាយពេញទីផ្សារ ប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន។
ប្រភពពីមន្ត្រីកាន់កាំកុងត្រូលខ្លះ បានបង្ហើបឲ្យដឹងថា ការដែល មន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិ ឬច្រកព្រំដែន ជាប់ព្រំប្រទល់ជាមួយ ប្រទេសយួន និងប្រទេសសៀម ហ៊ានឃុបឃិត ឲ្យឈ្មួញនាំចូល ទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់ បន្លែបង្ការមានផ្ទុកសារធាត់គីមី ឬសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិត មានលាយសារ
ធាតុគីមីជាដើម គឺដើម្បីប្រមូលលុយ យកទៅជូនមេធំលើ សម្រាប់ទប់តំណែងរៀងៗខ្លួន ។
ជាក់ស្ដែង ថ្មីៗនេះ លោក ហាក់ សារិន ប្រធានកាំកុងត្រូល ខេត្តបាត់ដំបង កំពុងរងការរិះគន់ ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ នៅស្រុកសំពៅលូន ខេត្តបាត់ដំបងថា ជាអ្នកបេីកដៃឲ្យមន្ត្រី ក្រោមឱវាទរបស់ខ្លួន ឈ្មោះ ធុច សាម៉ាឌី ប្រព្រឹត្តិអំពើពុកតលួយ ពេញបន្ទុក គ្មានញញើតសោះ។
បើតាមសេចក្ដីរាយកាណ៍ បានឲ្យដឹងថា ទំនិញខូចគុណភាព ទំនិញហួសការប្រើប្រាស ត្រូវបានឈ្មួញនាំចូល យ៉ាងគគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ពីប្រទេសថៃ តាមច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ចូលមកស្រុកសំពៅលូន នឹងដឹកតាមរថយន្តបន្ត ទៅចែកចាយបន្ត តាមបណ្ដាលខេត្តនានា គ្មានការត្រួតពិនិត្យ ពីមន្ត្រីជំនាញទេ។ ពាក់ព័ន្ធខាងលើនេះ លោកស្រី ធុច សាម៉ាឌី មន្ត្រីកាន់កាំកុងត្រូល ប្រចាំច្រកនោះ បានឲ្យដឹងថា ទំនិញទាំងនេះ ពីមុនមកក៍ធ្លាប់មានការត្រួតពិនិត្យដែរតែយូៗទៅ ម្ចាស់ទំនិញទាំងនេះ សុទ្ធតែស្គាល់ទាំងអស់ មិនបាច់ពិនិត្យក៍បានដែរ ។
ហេតុច្នេះហើយ លោកស្រី ធុច សាម៉ាឌី ដែលជាមន្ត្រីកាំកុងត្រូល នៅច្រកគីឡូ១៣ « ហៅច្រកភ្នំដី » ស្ថិតក្នុងស្រុកសំពៅលូន ត្រូវបានប្រជាលរដ្ឋ អាជីវករ រិះគន់យ៉ាងធ្ងន់ៗថា ជាមន្ត្រីដែលអសមត្ថភាព ក្នុងការទប់ស្កាត់នឹងបង្ក្រាប ទៅលើឈ្មួញធំៗ បង្ក្រាបបានតែអាជីវករតូចតាច នឹងប្រជាពលរដ្ឋក្រីក្រ ទិញមកហូប តែប៉ុណ្ណោះ ចំណែកឈ្មួញធំៗ មិនហ៊ានប៉ះពាល់ទេ ព្រោះខ្លាបបាត់ប្រយោជន៍របស់ខ្លួន ។
ពាក់ព័ន្ធភាពមិនប្រក្រតិ កើតមានអំពើពុករលួយ នៅស្នាក់ការកាំកុងត្រូល ច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ត្រូវបានគ្រប់មន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកនេះ បាននាំគ្នាលើកឡើងថា បុគ្គលឈ្មោះ ធុច សាម៉ាឌី ធ្លាប់មានកំហុសឆ្គង ត្រូវបានថ្នាក់លើផ្អាកការងារមួយរយៈ ទំនងមានការចរចា ត្រូវរ៉ូវគ្នាណាមួយ ជាមួយលោក ហាក់ សារិន ប្រធានកាំកុងត្រូល ខេត្តបាត់ដំបងហើយ ទើបមន្ត្រីរូបនេះ វិលមកបន្តការងារវិញ បង្កើនសកម្មភាព ប្រព្រឹត្តិអំពើពុករលួយ លើសដើម ក្នុងការដើប្រមូលលុយ តាមរទះ នឹងរថយន្ត គឺរាប់ក្បាលឡាន ក្នុងឡានធម្មតា មួយ ៦០០០០រៀល ឡានសណ្ដោងកន្ទុយ ១១០០០០រៀល។ ហើយមិនតែប៉ុណ្ណោះ មន្ត្រីចាស់ៗ ប្រុសៗ នៅទីនោះគឺខ្លាច មន្ត្រីស្រីរូបនេះគ្រប់ៗគ្នា មិនគួរលោក ម៉ក់ ពេជ្ជរិទ្ធ នាយកដ្ឋានកាំកុងត្រូល មើលរំលងទេ ។
ប្រភពបានបន្តទៀតថា មន្ត្រីកាំកុងត្រូល ឈ្មោះ ធុច ចាន់សាមម៉ាឌី បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើ មិនសប្បាយចិត្ត នូវទង្វើដែលបានធ្វើសកម្មភាព ទៅលើប្រជាពលរដ្ឋ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ខិងអ្នកអូសរទះ ដឹកសាច់ជ្រូក មិនព្រមបង់លុយ តាមខ្លួនទាមទា ក៍គំរាមចាប់យករទះ នឹងសាច់ជ្រូកប៉ុន្មានគីឡូនោះ យកទៅកំទិចចោល ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅមុខច្រកគីឡូ១៣ « ហៅច្រកភ្្នំដី » ទាំងព្រឹកតែម្ដង តែការគំរសមនេះ មិនបានសម្រេចទេ ដោយមានការជជែកតវ៉ា ពីក្រុមប្រជាពលរដ្ឋ ជាច្រើនអ្នក មកដណ្ដើម នឹងអូសរទះ ចេញទៅទឹកដីថៃវិញ។
គួររំលិកផងដែលថា កាលពីវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងគណៈកម្មាធិការ បង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ នៃក្រសួងមហាផ្ទៃ បង្ក្រាបឃាត់រថយន្តយីឌុប ឃ្លុបកុងទឺន័រ ចំនួន២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុង-ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយន្ត ទាំង
២គ្រឿងនេះ ដឹកប្រហិត ចេញពីប្រទេសថៃ ឆ្លងមកប្រទេសកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់អោយដឹង ពីអ្នកបើកបរ អះអាងថា៖ ប្រហិតទាំងនេះបានយកទៅស្តុកទុក នៅម្តុំផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្តចែកចាយ តាមបណ្តាផ្សារ នៅរាជធានីភ្នំពេញ និងផ្សារទំនើបៗ ដូចជា ផ្សារអុីអន ផ្សារឡាក់គី។ល។ ទាំងនេះព្រោះតែមានការធូរលុង នឹងបើកដៃពីលោក ម៉ក ពេជ្ជរិទ្ធ នាយកដ្ឋានកាំកុងត្រូល ទើបមន្ត្រីថ្នាក់ក្រោម ហ៊ានប្រព្រឹត្តិអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំចូល យ៉ាងរលូនបែបនេះ។
ដោយឡែក មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ នៅទីនោះ នឹងប្រជាពលរដ្ឋ រកស៊ីអូសទំនិញ នឹងដឹកទំនិញ បានតាមរថយន្ត ស្នើសុំទៅដល់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល គួរពិនិត្យឡើងវិញ ទៅលោក ហាក់ សារិន ប្រធានកាំកុងត្រូល ខេត្តបាត់ដំបង នឹងមន្ត្រីកាំកុងត្រូល ឈ្មោះ ធុច សាម៉ាឌី នៅស្នាក់ការច្រកគីឡូ១៣ « ហៅច្រកភ្នំដី » ជាបន្ទាន់ផង ព្រោះមន្ត្រីរូបនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត អាក់អន់ស្រពន់ចិត្តខ្លាំងណាស់។
មកទល់ថ្ងៃនេះ អង្គភាព CSN មិនអាចស្វែងរកការពន្យល់បំភ្លឺ ពីលោក ហាក់ សារិន នឹងលោកស្រី ធុច ចាន់សាមម៉ាឌិ បាននោះទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយពីលោក ហាក់ សារិន នឹងលោកស្រី ធុច សាម៉ាឌិ នៅ
ពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់















