លោក ស៊ុំ ម៉ាប់ កំពុងប្រើអំណាច ជាប្រធានអាជ្ញាធរជាតិ អប្សរា រំលោភលើសិទ្ធកាន់កាប់ នឹងរំលោភយកដីពលរដ្ឋ មានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ប្រឆាំងនឹងអនុក្រិត្យសម្ដេចតេជោ ហ៊ុន សែន យ៉ាងគឃ្លើន

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ខេត្តសៀមរាប ៖ លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរជាតិ អប្សរា ត្រូវបានប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ ខេត្តសៀមរាប ធ្វើការរិះគន់យ៉ាងខ្លាំងៗថា លោក ស៊ុំ ម៉ាប់ បាននឹងកំពុងប្រើអំណាច ជាប្រធាន អាជ្ញាធរជាតិ អប្សរា រំលោភលើសិទ្ធកាន់កាប់ នឹងរំលោភយកដប្រជាពលរដ្ឋ មានប័ណ្ណកាន់កាប់ត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៤ នៅភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ នឹងភូមិព្រៃគុយ ក្រុង/ខេត្តសៀមរាប មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ បានផ្គើន នឹងរំលោភលើអនុក្រិត្យ លេខ១៥៨ អបក្រម.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងគឃ្លើន។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីនៅចំណុចខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកាត់ចេញ នឹងបានចេញអនុក្រិត្យ លេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញ ក៍ប៉ុន្តែមកដល់
ពេលនេះ មានរយៈពេល ជាងមួយឆ្នាំហើយ ប្រជាពល
រដ្ឋ មួយចំនួនធំ នៅតែមិនទាន់បាន ទទួលប័ណ្ណកម្មសិទ្ធិ នៅឡើយ។

បើតាមសម្ដីលោក អ៊ូ ម៉េង ស្វាមីលោកជំទាវ លី អ៊ុំអេង ដែលបានអះអាងថា ជាជនរងគ្រោះដែរនោះ បានឲ្យដឹងថា ភរិយារបស់លោក និងបងប្អូនរបស់លោក បានចូលគ្នាទិញដីនេះ នឹងបានធ្វើប្លង់រឹង ស្លាបមាន់ កាន់កាប់លើដីនេះតាំងពី ខែ ឧសភា ឆ្នាំ១៩៩៤ ។ ហើយក្រោយមក ដីនេះ ត្រូវបានដាក់បញ្ចូល ទៅជាតំបន់ បុរីសណ្ឋាគារ គ្រប់គ្រងដោយ អាជ្ញាធរ អប្សរា។ហើយអាជ្ញាធរ អប្សរា បានដោះស្រាយ ជាគោលនយោបាយ ជាមួយប្រជាពលរដ្ឋ ដែលមានដីនៅទីនេះ ក៍ប៉ុន្តែការដោះស្រាយនេះ បានតែប្រជាពលរដ្ឋ មួយចំនួនតូច នៅប្រជាពលរដ្ឋ មួយចំនួនធំទៀត មិនទាន់បានទទួល ការដោះស្រាយ ជាគោលនយោបាយ ពីអាជ្ញាធរ អប្សរាទេ។

ប្រភពដដែរ បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលមិនបានទទួល នូវការដោះស្រាយ ក៍បន្តគ្រប់គ្រង និងអាស្រ័យផល នៅលើដីនេះ រហូតមកដល់បច្ចុប្បន្ន ក្នុងនោះក៍មានដី របស់ភរិយាលោកផងដែរ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ រក្សាទុក រហូតមកដល់បច្ចុប្បន្ន ជាភស្តុតាងផងដែរ។ ហើយលោកបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ដែលជាព្រះរស់ របស់ប្រជាជនកម្ពុជា បានចេញអនុក្រិត្យ លេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់ដីទាំងនេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញ ចំពោះប្រជាពលរដ្ឋណា ដែលមិនទាន់បានដោះស្រាយ គោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ។ ហើយអាជ្ញាធរ មានសមត្ថកិច្ច ក៍បានបន្តការវាស់វែង ដើម្បីចេញវិញ្ញាបនបត្រ កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ។

តែទោះជាយ៉ាងណាក៍ដោយ មកដល់ពេលនេះ មានរយៈពេល ជាងមួយឆ្នាំហើយ ប្រជាពលរដ្ឋ មួយចំនួនធំទៀត នៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ ជាក់ស្ដែង ដូចជាភរិយារបស់លោក ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះក៍ដោយ ក៍អាជ្ញាធរមានសមត្ថកិច្ច មិនបានចេញវិញ្ញាបន
បត្រថ្មី ជូនពួកគាត់ ទៅតាមចំនួនដី នៃប័ណ្ណកម្មសិទ្ធិ ចាស់នោះទេ ដោយមានលោក ស៊ុំ ម៉ាប់ ជាអ្នកកាង នឹងរារាំង ការងារអាជ្ញាធរមានសមត្ថកិច្ច ដោយថា ដីភរិយាលោក មួយផ្នែក ត្រូវបានអាជ្ញាធរ អប្សរា ដោះស្រាយគោលនយោបាយរួចហើយ។

លោក អ៊ូ ម៉េង បានបន្តថា ក្រុមគ្រួសាររបស់លោក មិនទាន់បានទទួល ការដោះស្រាយ គោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ដូចលោក ស៊ុំ ម៉ាប់ បានលើកឡើងកន្លងមកនោះទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោក រក្សាទុកមកដល់បច្ចុប្បន្ន។ ហើយលោក អ៊ូ ម៉េង បានសង្កត់ធ្ងន់ថា បើគ្រួសារលោក ទទួលបានការដោះស្រាយ គោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា មែននោះ ហេតុអី បានជាប័ណ្ណកម្មសិទ្ធិ នៅតែមាននៅលើដៃភរិយារបស់លោក រក្សាទុកមកដល់បច្ចុប្បន្ន។

ហើយលោកបានបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាធរ អប្សរា មានឯកសារ ថាដីនោះ ភរិយារបស់លោក ឬក្រុមគ្រួសារ លោក បានដោះស្រាយ គោលនយោបាយមែន សូមឲ្យអាជ្ញាធរ អប្សរា បង្ហាញឯកសារមក បើមានមែន ក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះ ជូនអាជ្ញាធរ អប្សរា តែបើគ្មានទេ សូមឲ្យអាជ្ញាធរ អប្សរា ប្រគល់ដីទាំងនោះ ឲ្យពួកគាត់វិញ ស្របតាមអនុក្រិត្យ របស់សម្តេចតេជោ ហ៊ុន សែន ។ ហើយលោកក៍បានបញ្ជាក់ថា បើអាជ្ញាធរ អប្សរា ធ្វើការដោះស្រាយ គោលនយបាយ ជាមួយអ្នកផ្សេង ដែលមិនមែន ជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់នោះ ពួកគាត់មិនទទួល
ខុសត្រូវឡើយ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បានអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាម្លប់ដ៍ត្រជាក់របស់កូនចៅ តាមរយៈគេហទំព័រ CSN សូមលោកមេត្តា ជួយអន្តរាគមន៍ រឿងនេះ ដល់ក្រុមគ្រួសារលោក ដែលជាជនរងគ្រោះផង ព្រោះលោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរជាតិ អប្សរា បាននិងកំពុង ធ្វើព្យុះ ធ្វើភ្លៀង តាមតែអំពើចិត្ត សូម្បីតែប្រជាពលរដ្ឋ អាស្រ័យផល ធ្វើស្រែ នឹងដំណាំ នៅលើដីពួកគាត់ មាននៅទីនោះ មិនបានផងព្រោះតែទង្វើ របស់លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរជាតិ អប្សរា បានប្រើអំណាច មកកៀបសង្កត់ លើពលរដ្ឋបែបនេះហើយ ដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា បាត់បង់សន្លឹកឆ្នោត កាលពីបោះឃុំ សង្កាត់ កន្លងទៅនេះ។

ប្រភពលើកឡើងខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លី ពីលោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរជាតិ អប្សរា ជុំវិញរឿងរ៉ា ខាងលើនេះបានទេ មកដល់ថ្ងៃនេះ ដោយអង្គភាពយើង ពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំទទួល ការបកស្រាយ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author