ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
មេឈ្មួញឈើគ្រញូងដ៍ល្បី ជនជាតិវៀតណាម ឈ្មោះ ង្វៀង ធីម៉ៃ « ហៅ យាយម៉ាយ » នៅខេត្តឧត្តមានជ័យ ល្បីថាមានខ្នងបង្អែក ជាមន្ត្រីសមត្ថកិច្ច គ្រាក់ៗ នៅពីក្រោយ ខ្នងបទល្មើស ឥឡូវត្រូវបាន ព្រះរាជអាជ្ញា ខេត្តឧត្តមានជ័យ ដឹកនាំសមត្ថកិច្ចចម្រុះ ចុះចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ថិតនៅទីតាំងស្តុកទុកឈើគ្រញូងមួយកន្លែង នៅក្នុងភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រតិបត្តិការបង្ក្រាប ទីតាំងស្ដុកឈើគ្រញូង នឹងចាប់ខ្លួនមេឈ្មួញស្រី ជនជាតិវៀតណាម ឈ្មោះ ង្វៀង ធីម៉ៃ « ហៅយាយ ម៉ាយ » នេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជា ដោយលោក កួយ កាន់យ៉ា ព្រះរាអាជ្ញា អមសាលាដំបូង ខេត្តឧត្តមានជ័យ ដកហូតបានរថយន្ត ២គ្រឿង រួមជាមួយឈើគ្រញូង ជាច្រើនផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកទី ២ហើយ ដែលស្ថាប័នសាលាដំបូង និងអយ្យការខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ បង្ក្រាបជំនួញឈើគ្រញូង ឆ្លងខេត្ត និងឆ្លងប្រទេស។ ស្ត្រីជនជាតិវៀតណាម មេឈ្មួញឈើគ្រញូង ឈ្មោះ ង្វៀង ធីម៉ៃ « ហៅយាយ ម៉ាយ » នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគារ ១ម្ដងរួចមកហើយ នៅខេត្តកំពង់ធំ កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ពាក់ពន្ធនឹងជំនួញ ឈើគ្រញូងខុសច្បាប់ មិនយូរប៉ុន្មាន មេឈ្មួញរូបនេះ បានគេចរួចពីសំណាញ់ច្បាប់ មកបន្តធ្វើជំនួញ ជាមេឈ្មួញឈើគ្រញូង នៅខេត្តឧត្តមានជ័យ កាន់តែធំ នឹងរឹតតែល្បីជាងមុនទៅទៀត ព្រោះល្បីថា ឈ្មួញរូបនេះ អាងខ្នងបង្អែកដ៍រឹងមាំ នៅក្នុងខេត្ត ចាំជួយអន្តរាគមន៍ ផងដែរ។
នេះជាលើកទី២ហើយ ដែលសមត្ថកិច្ច ប្រតិបត្តិការ បង្ក្រាបបទល្មើស ឈើគ្រញូង នឹងចាប់ខ្លួន ស្ត្រីជនជាតិវៀតណាម ជាមេឈ្មួញឈើគ្រញូង ដ៍ល្បីនៅខេត្តឧត្តមានជ័យនេះ ប្រជាពលរដ្ឋជាច្រើន ក៍ដូចជា អ្នកសារព័ត៌មាន ក្នុងស្រុក រង់ចាំមើល ចំណាត់ការបន្ត របស់លោក កួយ កាន់យ៉ា ព្រះរាអាជ្ញា អមសាលាដំបូង ខេត្តឧត្តមានជ័យ បន្តចាត់វិធានការបែបណា ទៅលើមេឈ្មួញ ឈើគ្រញូងដុះស្លែ ឈ្មោះ ង្វៀង ធីម៉ៃ « ហៅយាយ ម៉ាយ »នេះ បានត្រឹមកម្រិតណា ? ព្រោះល្បីថា ឈ្មួញរូបនេះ មានខ្នងក្រាស់ ចាំជួយអន្តរាគមន៍ផងនោះ ចាំមើលឈ្មួញរូបនេះ នៅតែអាចគេចផុត ពីសំណាញ់ច្បាប់ម្ដងទៀត ដែលឬយ៉ាងណា? ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់















