កំពង់ឆ្នាំង ៖ អ្នកលក់មាស២នាក់បងប្អូនម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ ខណៈដែលពួកគេកាន់កាបូបមាសនិងប្រាក់ចេញពីផ្សារព្រៃខ្មែរដើរមកដល់មុខផ្ទះ ត្រូវចោរ១ក្រុមគ្នា៣នាក់មានអាវុធ២ដើមបានបាញ់ស្រោចខ្លួនជាច្រើនគ្រាប់។
ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងវេលាម៉ោងប្រមាណ៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បុរសម្នាក់មានផ្ទះរស់នៅជាប់ផ្ទះជនរងគ្រោះជាកន្លែងកើតហេតុមានបាននិយាយឲ្យអ្នកយកព័ត៌មាន និងសមត្ថកិច្ចដឹងថា ជនរងគ្រោះ២នាក់បងប្អូននោះ១. ឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ,២. ឈ្មោះ សួន បូរិន ភេទស្រី អាយុ២៧ឆ្នាំ របួសធ្ងន់ ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើទល់មុខផ្សារព្រៃខ្មែរ។
ក្នុងពេលកើតហេតុគាត់បានឃើញជនរងគ្រោះ២នាក់បងប្អូន កាន់កាបូបមាស និងលុយដើរមកដល់មុខផ្ទះ ក៏ស្រាប់តែត្រូវក្រុមចោរមានគ្នា៣នាក់កាន់អាវុធខ្លី១ដើម និងអាវុធអាកា១ដើម បាញ់ជាច្រើនគ្រាប់ចំជនរងគ្រោះបណ្តាលឲ្យគេដួលដេកក្នុងថ្លុកឈាម ហើយពួកចោរនោះបានយកកាបូប៣ដាក់មាសប្រាក់ និងលុយ ឡើងជិះម៉ូតូធំ១គ្រឿងទាំង៣នាក់ជិះចេញទៅតាមផ្លូវទៅឃុំជើងគ្រាវបាត់ស្រមោលតែម្ដង។
គាត់បានចាំថា ចោរម្នាក់ ដែលជាអ្នកកាន់កាំភ្លើងបាញ់នោះពាក់អាវខ្មៅ និងពាក់មួកក្រហម ជិះម៉ូតូក៏ពណ៌ក្រហមដែរ ពេលពួកវាជិះម៉ូតូចេញទៅបានកាន់កាំភ្លើងភ្ជង់សងខាង ដោយខ្លាចមានគេតាមពីក្រោយ។
នៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២១ ខែតុលានេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺព័ត៌មានពីសមត្ថកិច្ចជុំវិញហេតុការណ៍នេះបានទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមប្រមាញ់រកជនល្មើស។ ដោយឡែកឪពុកម្តាយជនរងគ្រោះ ក៏មិនអាចសុំការបំភ្លឺពីការបាត់បង់មាសនិងប្រាក់ ដែលក្រុមចោរប្លន់យកទៅបានដែរ ព្រោះពួកគាត់កំពុងយំសោកបោកខ្លួនដោយសារតែ កូនប្រុសរបស់គាត់ម្នាក់បានស្លាប់ និងកូនស្រីម្នាក់ទៀតកំពុងរងរបួសធ្ងន់៕
ផ្តល់សិទ្ធដោយ៖ កម្ពុជាថ្មី
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)