អុញនោះ ! លោក ហែម ដារិទ្ធ អភិបាលខណ្ឌ នឹងលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ពលរដ្ឋរិះគន់ថា ជាអ្នកបើកដៃឲ្យមន្ត្រីក្រោមឱវាទ បើកនឹងកាងល្បែង..?

ចេញផ្សាយ ថ្ងៃ៣រោច ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃប្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000 នាយកការផ្សាយ

(ភ្នំពេញ ) បច្ចុប្បន្ន គេសង្កេតឃើញ ល្បែងស៊ីសង មានស្ទើគ្រប់ទីកន្លែង នៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទោះមានបទបញ្ជា ដ៍ម៉ឺងម៉ាត់ ពីរាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា យ៉ាងណាក៍ដោយ ក៍គេនៅតែសង្កេតឃើញ ភាពអស
កម្ម របស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌ នឹង លោក យឹម សារ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ទុក្ខឲ្យល្បែងស៊ីសងទាំងនោះ កើតមានយ៉ាងអនាធិបតេយ្យ គឺផ្គើនទៅនឹងបទបញ្ជា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែត មិនអាចបង្កែកបានឡើយ។

ពាក់ព័ន្ធល្បែងស៊ីសង កើតឡើងដូចផ្សឹតនេះ មហាជនជាច្រើន បានសម្ដែង នូវការមិនពេញចិត្ត នឹងធ្វើការរិះគន់ ទៅលើអាជ្ញាធរ នឹងសមត្ថកិច្ច ក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូលផងដែរថា នេះជាការបើកដៃ នឹងឃុបឃិត​ពីសំណាក់មន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ច ខិលខូចមួយចំនួន ជាមួយមេបនល្បែង ដែលកំពុងកើតមាន នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ សព្វថ្ងៃ មានដូចជា ហ្គេមបាញ់ត្រី កន្លែងចាក់បាល់ កន្លែងល្បែងស៊ីសង ផ្នាល់តាមប្រព័ន្ធអនឡាញ ហើយពិសេសនោះ គឺកន្លែងកត់ឆ្នោតយួនតែម្ដង គឺអាជ្ញាធរ នឹងសមត្ថកិច្ច មិនដែលបើកភ្នែកមើលទេ ព្រោះកន្លែងល្បែងទាំងនេះ គឺជាឆ្នាំង
បាយ របស់ពួកគេ?។

ជាក់ស្ដែង ទីតាំងបើក បនល្បែង សុីសង កត់ឆ្នោតយួន​មួយកន្លែង ដែលស្ថិតនៅ ផ្ទះលេខ ៦៨បេ ផ្លូវ២០០៥ ស្ថិតក្នុង ភូមិប៉ប្រ៉ក ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននោះ បាន​អះអាងថា ជារបស់ម្ចាស់ឈ្មោះ ហ៊ុន សំនៀង ជាមន្រ្តីប៉ូលីស ផ្នែកអត្តសញ្ញាណកម្ម ប្រចាំនៅអធិកា
រដ្ឋាន​ នគរបាល ខណ្ឌពោធិសែនជ័យ ក្រោមការគ្រប់គ្រង របស់លោក យឹម សារ៉ាន់ ជាអ្នកកាងឲ្យភរិយា របស់ខ្លួន អង្គុយចាំទទួលកត់ឆ្នោត ខាងក្នុងផ្ទះ ធ្វើឲ្យដោយគ្មានសមត្ថកិច្ច​ណា ហ៊ាន​ចុះទៅបង្ក្រាប ឬប៉ះពាល់ឡើយ។

គួរបញ្ជាក់ថា ផ្ទះបើកកត់ឆ្នោតយួន ខាងលើនេះ ជ្រកក្រោមស្លាក យុីហោ វណ្ណៈ លក់គុយទាវ បាយ កាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទ នៅពេលព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវ២០០៥ ខាងក្រោយសួនកុមារ ពោធិ៍ចិនតុង ។ ហើយស្លាកយុីហោនេះ គ្រាន់តែជាការបំភ័ណ្ឌភ្នែកតែប៉ុណ្ណោះ ធាតុពិតនៅខាងក្នុង ជាកន្លែងកត់កន្ទុយលេខ យ៉ាងគគ្រឹកគគ្រេង មានប្រជាពលរដ្ឋ ញៀនល្បែងឆ្នោត ចេញចូលមិនដាច់ ក្នុង១ថ្ងៃ ពិសេសនៅពេលសៀល ។

ពាក់ព័ន្ធទៅនឹងបុគ្គល ហ៊ុន សំនៀង ដែលជាមន្ត្រី សាធារណៈ ក្នុងក្របខណ្ឌរដ្ឋ បែជាយកតួនាទី ជាសមត្ថកិច្ច កមកាងឲ្យប្រពន្ធរបស់ខ្លួន ប្រព្រឹត្តបទល្មើស បើបល្បែងស៊ីសង ផ្ទុយនឹងច្បាប់ទៅវិញ។ ហើយក្នុងរឿងនេះ មហាជនជាច្រើន រងចាំមើល ថាតើថ្នាក់លើ ចាត់វិធានការបែបណា ទៅលើទីតាំងផ្ទះ បើកល្បែងកត់ឆ្នតយួន ដែលមានប្ដីជាប៉ូលីសនេះ បន្តទៅទៀត។

ទោះយ៉ាងណា បណ្ដាញព័ត៌មាន CSN ពុំអាចស្វែងរកសុំការបំភ្លឺ ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ នឹងលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ជុំវិញការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋ ទៅលើបុគ្គល ហ៊ុន សំនៀង ដែលជាមន្ត្រីសមត្ថកិច្ចនេះទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់
ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយអ្នកប្រម៉ាញ់ ភ្នំពេញ


សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author