លោក អ៊ុំ ចាន់រតនា មេគយច្រកដូង ត្រូវបានពលរដ្ឋរិះគន់ថា ជាអ្នកឃុបឃិត បើកច្រកឲ្យឈ្មួញ លំហូរទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញបង្កប់ ពីប្រទសថៃ ចូលមកកម្ពុជា ថ្នូរនឹងលាភសក្ការៈ ប្រញាប់ស្រងដើមឡើងវិញ មិនគួរលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្ត មើលរំលងភាពមិនប្រក្រតី របស់មេគយច្រកដូងនេះសោះ

ចេញផ្សាយ ថ្ងៃ១២រោច ខែបុស្ស ព.ស.២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

ខេត្តបាត់ដំបង ៖ មេគយថ្មី លោក អុំ ចាន់រតនា ត្រូវបាន មន្ត្រី សមត្ថកិច្ច មួយចំនួន នៅច្រកទ្វារ អន្តរជាតិ « ដូង » ដោយសុំ មិនបញ្ចេញ ឈ្មោះ បានរៀបរាប់ ប្រាប់ឲ្យ បណ្ដាញ ព័ត៌មាន « CSN » ដឹងថា៖ ក្រោយពី ថ្នាក់លើគយ មានការ ផ្លាស់ប្ដូរ ហើយដាក់ លោក អ៊ុំចាន់រតនា មកកាន់ តំណែង ជាប្រធាន ការិយាល័យគយ នឹងរដ្ឋា
ករ ប្រចាំច្រកទ្វារ អន្តរជាតិ « ដូង » ស្ថិតនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយជំនួស លោក ឆាយ បូ ដែលសំបូ រឿងអាស្រូវ ពុករលួយ ហើយក៍ត្រូវបាន ថ្នាក់លើគយ ផ្លាស់ប្ដូរចេញទៅ ? ។

ហើយរយៈ ពេល ២ឆ្នាំនេះ លោក អ៊ុំ ចាន់រតនា ត្រូវបាន មន្ត្រី ក្រោមឱវាទ របស់ខ្លួន មួយចំនួន នាំគ្នារិះគន់ យ៉ាង កប់ៗ មាត់ ថា៖ មេការិយាល័យគយ ថ្មីរូបនេះ កំពុងប្រព្រឹត្ត អំពើ ពុករលួយ យ៉ាងពេញបន្ទុក នឹងគ្មាន ញញើត អ្វីសោះ ក្នុងការ ឃុបឃិត បើកច្រក ទាំងពេលថ្ងៃ នឹង ពេលយប់ ឲ្យឈ្មួញ នាំចូល ទំនិញ គេចពន្ធ នឹង ទំនិញ បង់ពន្ធ មិនគ្រប់ ទំនិញបង្កប់ គ្រប់ប្រភេទ មានដូចជា គ្រឿងបន្លាស់ ម៉ូតូ នឹង រថយន្ត គ្រឿងអេឡិច ត្រូលនិច នឹង គ្រឿង សំអាង ។ល។

ប្រភព បានបន្ត ឲ្យដឹងទៀតថា ជាងនេះ ទៅទៀ លោក អ៊ុំ ចាន់រតនា បានឃុបឃិត ជាមួយ មន្ត្រីខិលខូច លួចបើកច្រក នៅពេលយប់ ឲ្យឈ្មួញ នាំចូល គ្រៀង បរិភោគ ពីប្រទេសថៃ ចូលមក កម្ពុជា ដោយពុំមាន ធ្វើការ ត្រួតពិនិត្យ ឲ្យបាន ត្រឹមត្រូវ នោះទេ។ ហើយការ បើក
ដៃ ឲ្យឈ្មួញ នាំចូល នៅពេលយប់នោះ មានដូចជា សាច់មាន់ , ឆ្អឹងមាន់ , ជង្គង់មាន់ , ប្រហិត , គ្រឿងទេស នឹងគ្រឿង កំប៉ុង ។ល។ ជាថ្នូរ នឹងផល ប្រយោជ ប្រញាប់ ស្រង់ដើម មកវិញ ពីការចំណាយ លុយខ្ទង់លាន ដុល្លារ ឲ្យទៅ ថ្នាក់លើគយ ដើម្បី « តូ » យកតំណែង ជាមេ ការរិយាល័យគយ នឹង រដ្ឋាករ ប្រចាំច្រកខ្លាញ់មួយនេះ? ។

បើតាមប្រភព ពីអាជ្ញាធរ ក៍ដូច ប្រជាពលរដ្ឋ រស់នៅក្បែរច្រក ទ្វារអន្តរជាតិ« ដូង » ស្រុកកំរៀង ខេត្តបាត់ដំបង ក៍មិនខុសគ្នា ប៉ុន្មាន ពីប្រភព ខាងលើដែល ដោយបាន រៀបរាប់ ឲ្យបណ្ដាញ ព័ត៌មាន « CSN » ដឹងថា បច្ចុប្បន្ន ច្រកមួយនេះ ត្រូវបាន ឈ្មួញតូចធំ សម្រុក នាំទំនិញចូល យ៉ាងគគ្រិក គគ្រេង បន្ទាប់ពីលោក អ៊ុំ ចាន់រតនា មកកាត់ ជាមេការិយាល័យគយ នឹងរដ្ឋាក នៅទីនេះ ។ ហើយទំនិញ ដែលឈ្មួញ នាំចូលទាំងនោះ ភាគច្រើន គឺទំនិញ បង្កប់ ទំនិញ បង់ពន្ធ មិនគ្រប់ នឹងទំនិញ ខុសច្បាប់ ជាច្រើនប្រភេទ ត្រូវបានលោក អ៊ុំ ចាន់រតនា ប្រធាន ការិយាល័យគយ នឹង រដ្ឋាករ រូបនេះ ឃុបឃិត ឲ្យឈ្មួញនាំចូល យ៉ាងរលូន?។

ប្រភពដដែរ បានបន្តទៀតថា៖ ​ទាំងនេះ​ ជា​ការដឹកនាំ​ យ៉ាង​​វិសមភាព ​របស់​ លោក ប្រធាន ការិយាល័យគ​យថ្មី ប្រចាំ ច្រកទ្វារ អន្តរជាតិ « ដូង » គឺលោក អ៊ុំ ចាន់រតនា មុខលុយ​ ជាមួយ ​ក្រុម​ឈ្មួញ ​រកស៊ី​ ទុច្ចរិត​ ហើយក៏​ មិន​ដែល​ខ្វល់​ ពីការរិះគន់ ​ពីមជ្ឈដ្ឋាន នានា ក្នុងការប្រព្រឹត្ត​ អំពើ​ពុករលួយ ​នោះឡើយ​ ទង្វើបែបនេះ មិនគួលោក ឈុន សុភមង្គល ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបាត់ដំបង នឹងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ មើលរំលង នូវសកម្មភាព មិនប្រក្រតី របស់លោក អ៊ុំ ចាន់រតនា មេការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ « ដូង » នឹងបក្ខពួកខ្លួន មួយចំនួននោះទេ។​

​ពាក់ព័ន្ធឈ្មួញ នាំ​ទំនិញ​ចូល យ៉ាងគគ្រិក គគ្រេង ជារ រៀង រាល់ថ្ងៃ យប់នេះ គេមិនដែលឃើញ លោក អ៊ុំ ចាន់រតនា ប្រការិយាល័យគយ ថ្មីរូបនេះ ដឹកនាំមន្ត្រី ក្រោមឱវាទ ធ្វើការត្រួតពិនិត្យ ទៅលើរថយន្ត ដឹកទំនិញ ទាំងនោះ ម្ដងណា ឡើយ គឺអង្គុយ តែក្នុង ការិយាល័យ ធ្វើជាមន្ត្រី ជើង១០ នៅក្នុង ម៉ាស៊ីនត្រជាក់ ចាំតែស៊ីញ៉េ តែប៉ុណ្ណោះ។

ភាពអសកម្ម របស់ លោក អ៊ុំ ចាន់រតនា មេការិយាល័យគយ ប្រចាំច្រកដូង ត្រូវបាន មហាជន ជាច្រើន បានដាក់ការ សង្ស័យថា៖ ទំនិញទាំងនេះ គឺជា ទំនិញ គេចពន្ធ នឹងទំនិញ បង់ពន្ធ មិនគ្រប់ អាចជាទំនិញ ខុសច្បាប់ ផ្សេងៗ?​ ឬក៍ទំនិញ ទាំងនេះ មានការ ចរចារ ត្រូវ រ៉ូវគ្នា ជាប្រព័ន្ធ រួចអស់ហើយ តាមរយៈ លោ អ៊ុំ ចាន់រត
នា ជាមួយឈ្មួញ ទើបទំនិញ ទាំងនេះ ប្រព្រឹត្ត ទៅ​បាន ដោយរលូន ដោយគ្មាន ការរំខាន ពីសំណាក់ មន្ត្រីគយ នឹងសមត្ថកិច្ច ឬស្ថាប័ន ពាក់ពន្ធ ប្រចាំច្រក មួយនេះសោះ។

ក្នុងរឿងនេះ មជ្ឈដ្ឋាន នានា បានលើកឡើងថា ក្នុងការ​រកស៊ី​ របស់​ ក្រុម​ឈ្មួញ​ ទុច្ចរិត នាំចូលទំនិញ គេចពន្ធ នឹង បង់ពន្ធ​ មិន​គ្រប់នេះ គេមិនជឿថា មិនមែន​លោក អ៊ុំ ចាន់រតនា មិនដឹង​នោះ​ទេ? ​ប្រាកត់​ជា​ដឹង តែធ្វើ ជាមិនដឹង ងាយស្រួល ឲ្យមនុស្សស្និទ្ធ ឬបក្ខពួក របស់ខ្លួន ប្រមូលលុយ ដាក់ហោប៉ៅ យកឲ្យខ្លួន ស្រងដើម នឹងជូនទៅមេលើ សម្រាប់ ទប់តំណែង នឹងការពារ កៅអីនេះ បន្តទៅទៀត។

​ជាងនេះទៅទៀត​ មតិមហាជន​ បាន​លើកឡើង​ថា​៖​ គេ​មិន​រំពឹង​ថា​ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ​ច្រកទ្វារ អន្តរជាតិ « ដូង » ​​អាច​រក​ចំណូល ​ថវិការ​ជាតិ ​ចូល​រដ្ឋ​ នឹង​មាន​ការ យកចិត្តទុកដាក់​ ឲ្យបាន​ខ្ពស់​ តាម​ផែនការ របស់រាជ​រដ្ឋាភិបាល បាន​ដាក់ចុះ​ យ៉ាង​មាន​ តម្លាភាព ​នោះ​ទេ​។​

ដើម្បី​ទប់ស្កាត់​ នូវ​បទល្មើស ​នានា​ ឲ្យមានប្រសិទ្ធភាព​នោះ គួ​តែ​ថ្នាក់​លើ​គយ ​លើក​តំកើង ​ស្មារតី​ បទបញ្ជា​លេខ ០១.​ប​.​ប ក៏ដូចជា ​ការបង្កើន​ ដាក់​ការ ស៊ើបអង្កេត ទៅ​លើ​ការិយាល័យ​គយ​ ប្រចាំ​ច្រក​ទ្វារ អន្តរជាតិ « ដូង » ដែលមានលោក អ៊ុំ ចាន់រតនា ជាប្រធានការិ
យាល័យ ជា​បន្ទាន់​ផង​ ដើម្បី​បង្កើន​ ការប្រមូល​ពន្ធ​ ឲ្យមាន ​សមភាព ​ក្នុង​ការ ប្រកួត ប្រជែង​ ធ្វើ​អាជីវកម្ម​ ជា​ការ លើក ទឹកចិត្ត​ ដល់​វិនិយោគគិន​ សុច្ចរិត​ផងដែរ​។​

​ដោយឡែក​ បញ្ហា​នេះ​ដែរ ​គួរតែ​​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ មិន​គួរ​នឹង​មើលរំលង ​ពី​សកម្មភាព​ របស់​លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកទ្វារ អន្តរជាតិ « ដូង » នេះទេ​។

ទោះយ៉ាងណា ការរិះគន់ខាងលើ បណ្ដាញ ព័ត៌មាន « CSN » យើងមិនអាច ស្វែងរក ការបកស្រាយ បំភ្លឺ ពីលោក អ៊ុំ ចាន់រតនា ប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ច្រក ច្រកទ្វារ អន្តរជាតិ « ដូង » បានទេ រហូតមកដល់ថ្ងៃនេះ ដោយការរិយាល័យយើង ខលទៅលេខ ទូរស័ព្ទ ផ្ទាល់ខ្លួនរបស់លោក ចូល ២-៣ ដង តែគ្មានអ្នកលើកទទួល។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយលោក កង ករណា

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author